ថ្ងៃអង្គារទី២នេះ ផលិតកម្មអាមេរិចធំៗបានបិទទ្វារ ​ហើយតារាល្បីៗបានបង្ហោះរូបកាន់ទុ ក្ខដល់ជនរងគ្រោះស្បែក ខ្មៅជាថ្ងៃ ​« Blackout Tuesday »

ដោយសារតែកើតឡើងមានករណីប៉ូលិសអាមេរិច បានធ្វើការសង្កត់កជានជាតិស្បែកខ្មៅ លោក George Floyd រហូតដល់ស្លាប់ ​ដែលជាអំពើរើសអើ ងជាតិសាសន៍ដ៏ឃោរ ឃៅ បានធ្វើឱ្យមហាជនលើពិភពលោកមានការថ្នាលទោសជាខ្លាំង ​ថែមទាំងកើតមានកុបកម្មហិ ង្សាជាច្រើនកន្លែងនៅក្នុងសហរដ្ឋអាមេរិច។

នៅក្នុងនោះផងដែរ  ដើម្បីជាការកាន់ទុក្ខដល់លោក George Floyd និងជនជាតិស្បែកខ្មៅ២រូប ផ្សេងទៀត ​ដែលត្រូវបានគេសម្លាប់ដោយសារតែការប្រកាន់ជាតិសាសន៍ពណ៌សម្បុរបែបនេះហើយ ​ឧស្សាហ៍កម្មកម្សាន្តនៅក្នុងសហរដ្ឋអាមេរិច បានសម្រេចបិទការិយាល័យធ្វើការរបស់ខ្លួនមួយថ្ងៃ  និងបានយកថ្ងៃអង្គារ ​ទី ​២ ​ខែមិថុនា ​ឆ្នាំ ​២០២០ នេះ ​ជាថ្ងៃកាន់ទុក្ខ ​ដែលគេឱ្យឈ្មោះថា ​« ​Blackout  Tuesday  »។

បន្ថែមពីនោះតារាល្បីៗជាច្រើនដូចជា Beyonce, Adele,  Rolling Stones, Quincy Jones  , john Legend, Billie Eilish និងតារាជាច្រើនទៀត ​រួមទាំងក្រុមហ៊ុន Def Jam Recordings, Interscope, Sony Music, Columbia Records MTV  និងផលិតកម្មទាក់ទងនឹងកម្សាន្តជាច្រើនទៀតក៏បានបង្ហោះសារន័យស្រដៀងៗគ្នាលើប្រព័ន្ធបណ្តាញសង្គម ​Twitter និង ​instagram ថា ​នេះមិនមែនជាថ្ងៃសម្រាកឡើយ  តែនេះជាថ្ងៃកាន់ទុក្ខ ​និងជាវេលាដែលយើងត្រូវរកដំណោះស្រាយមួយដ៏សមស្របប្រកបដោយសន្តិភាពផងដែរ៕

ប្រភព៖ ​CNN


1a1a004ea8c0f307df8eda0584c1f9ec

29701ea4 11f3 11e8 851b 21ca695cbae4_1280x720_171338

Adele Pop Music Star Returns Spotlight 1518x2048

D 1