បានទស្សនារូបភាពទាំងនេះហើយ ទើបដឹងថា ដ្បិតកម្ពុជា មានផ្ទៃដីតូច តែជាដែនដីប្រកបដោយសក្តានុពលធនធានជីវៈចម្រុះដ៏សម្បូរបែប

រូបភាពជាច្រើនដែលបានថតផ្ដិតយកទេសភាព ធម្មជាតិ ជាមួយនឹងសត្វព្រៃច្រើនប្រភេទ បានបើកបង្ហាញឱ្យឃើញតាមរយៈគេហទំព័រផ្លូវការរបស់ ក្រសួងបរិស្ថាន បានធ្វើឱ្យយើងមើលឃើញថា ដ្បិតអីប្រទេសកម្ពុជាយើង ជាប្រទេសដែលមានផ្ទៃដីតូចក៏ពិតមែន ប៉ុន្តែកម្ពុជាជាដែនដីប្រកបដោយសក្តានុពលធនធានជីវៈចម្រុះដ៏សម្បូរបែប ទាំងនេះសបញ្ជាក់ពីកេរ្តិ៍ដំណែលធម្មជាតិ ចំពោះប្រជាជនកម្ពុជាគ្រប់រូប។

99440815_1726179474187833_7831469764395401216_n

យើងពិតជាមានសំណាងយ៉ាងក្រៃលែង ដោយបានរស់នៅក្នុងប្រទេសពោរពេញដោយធនធានធម្មជាតិដ៏ច្រើនឥតគណនា នៅតាមតំបន់ភូមិសាស្រ្តផ្សេងៗគ្នាជាច្រើន។ នៅភាគខាងជើង និងឦសាននៃប្រទេស មានប្រភេទព្រៃល្បោះ និងព្រៃស្រោងកំពុងគ្របដណ្តប់ នៅភាគនិរតី មាននូវព្រៃរងទឹកភ្លៀងនៃតំបន់ជួរភ្នំក្រវ៉ាញ និងនៅភាគកណ្តាល មានប្រព័ន្ធផ្លូវទឹកដ៏ធំធេងនៃបឹងទន្លេសាប និងទន្លេមេគង្គ។ តំបន់ភូមិសាស្ត្រនីមួយៗ បង្កើតបាននូវភាពសម្បូរបែបនៃធនធានជីវៈចម្រុះ ដែលក្នុងនោះ គេឃើញមានរុក្ខជាតិចម្រុះតូចធំប្រមាណ ២៣០០ប្រភេទ(USAID, August 23, 2019) និងប្រភេទសត្វដូចជា ថនិកសត្វ ១២៣ប្រភេទ សត្វស្លាប ៥៤៥ប្រភេទ ឧរង្គសត្វ ៨៨ប្រភេទ ត្រី ៨៧៤ប្រភេទ និងថលជលិក ៦៣ប្រភេទ (របាយការណ៍ជាតិលើកទី៤ ស្តីពីជីវៈចម្រុះ)។

ក្នុងចំណោមរុក្ខជាតិ-សត្វទាំងនោះ មួយចំនួនស្ថិតក្នុងប្រភេទមានដោយកម្រ និងប្រភេទជិតផុតពូជជាដើម ដែលមិនមាននៅតំបន់ណាផ្សេងក្រៅពីប្រទេសកម្ពុជានោះឡើយ។ ហេតុដូចនេះ សូមចូលរួមអភិរក្សជីវៈចម្រុះ ដើម្បីយើងទាំងអស់គ្នា៕

82417421_1726179344187846_1786820155934769152_n

83350029_1726179604187820_7675105226512138240_n

99425957_1726179190854528_7348974950838960128_n

100730416_1726179350854512_4598924850252218368_n

100751205_1726179150854532_2691763039283183616_n

100780680_1726179387521175_4491186149682839552_n

100791010_1726179564187824_1978064410991656960_n

100856178_1726179444187836_8507028709436293120_n

100859884_1726179310854516_5362748126299947008_n

100900971_1726179440854503_8176427780829872128_n

100997382_1726179624187818_2737208255745884160_n


101002962_1726179490854498_7420273143119347712_n

101047344_1726179527521161_1376731580386508800_n

101091099_1726179277521186_5839416077984989184_n

101440618_1726179247521189_2937057357521223680_n

101662193_1726179317521182_8429078918484459520_n

101720234_1726179244187856_3279321016416862208_n

101871476_1726179630854484_1380911313709957120_n

101987778_1726179550854492_4902146758211010560_n

102390500_1726179547521159_523318013848453120_n

102391619_1726179287521185_4486232759605395456_n

102583476_1726179380854509_8463720883448446976_n

102599190_1726179140854533_8422227268826300416_n

ប្រភព ៖ Ministry of Environment