សូមធ្វើការប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៩ មិថុនា កម្ពុជានឹងរងបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ភ្លៀងធ្លាក់ជាបន្តបន្ទាប់

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានចេញផ្សាយនាព្រឹកថ្ងៃទី ២ មិថុនា ឆ្នាំ២០២០ នេះថា កម្ពុជានឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ហើយក៏រងបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ សូមប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តក្រុងនានា ជ្រាបជាដំណឹង និងធ្វើការប្រុងប្រយ័ត្នឱ្យបានខ្ពស់។

ក្នុងសេចក្តីជូនដំណឹង មានដូចតទៅ ៖

១) បណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល

-សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C

-សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅបង្គួរ។

ក្នុងនោះក៏មានផ្នែកខ្លះនៃវាលទំនាប ភាគពាយ័ព្យ និងភាគកណ្តាល នឹងអាចមានភ្លៀងធ្លាក់ច្រើន។

២) បណ្តាខេត្ត នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖


- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C

- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម ។

៣) បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖

- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C

- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ៕

138c161177e36f4c863b1fd5f65794f5465904f8