ស្អាតចឹងស្មានតែនៅណាឆ្ងាយ! រីហ្សតប្ញស្សី នៅហាន់ជ័យ ​ខេត្តកំពង់ចាមយើងហ្នឹង

ខេត្តកំពង់ចាម ​គឺជាតំបន់ដីក្រហមមួយផងដែរ ​ដែលសម្បូរទៅដំណាំហូបផ្លែជាច្រើនមុខ ​និងមានកន្លែងទេសចរណ៍បែបធម្មជាតិ និងប្រវត្តិសាស្រ្តមួយចំនួនដែលអាចទាក់ទាញភ្ញៀវមកកម្សាន្តបាន ​ជាពិសេសដោយចម្ងាយផ្លូវមិនឆ្ងាយពីទីក្រុងភ្នំពេញ ​អ្នកក៏អាចធ្វើដំណើរវិញល្ងាចបានផងដែរ។

នៅក្នុងនោះថ្មីៗនេះ ​ក្នុងខេត្តកំពង់ចាម ​ក៏បានបង្កើតនូវរីហ្សតមួយកន្លែង ​សម្រាប់អ្នកដែលកម្សាន្តចង់មកស្នាក់នៅលំហែរអារម្មណ៍ជាមួយនឹងបរិយាកាសស្រស់ស្រាយស្ងប់ស្ងាត់បែបធម្មជាតិនោះគឺ « ហាន់ជ័យបាមប៊ូរីសត » ។

96594360_657232301509213_5048223672599314432_n

« ហាន់ជ័យបាមប៊ូរីសត » គឺជាកន្លែងស្នាក់នៅលំហែរកម្សាន្តដ៏ថ្មីសន្លាងមួយ ​ដែលមានបន្ទប់គេងស្អាតបរិក្ខាស្រស់ស្អាតច្នៃប្រតិដ្ឋធ្វើពីប្ញស្សី ​ជាពិសេសថែមទាំងមានអាងហែលទឹក កន្លែងហាត់យ៉ូហ្គា ធ្វើសមាធិ  ហើយមានទាំងការបម្រើម្ហូបខ្មែរ ភេសជ្ជៈ ស្រាក្រឡុក រៀនធ្វើម្ហូបខ្មែរ ទស្សនាកំសាន្តតំបនទេសចរណ៏ផ្សេងនៃខេត្តកំពង់ចាម។

97487550_657111864854590_4625106945118830592_n

100935286_670718563493920_8860940104890318848_n

គួរឱ្យដឹងផងដែរថា ​« ហាន់ជ័យបាមប៊ូរីសត »  មានទីតាំងនៅភូមិ ព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សម្រាប់ពត៌មានបន្ថែម និងសាកសួរតម្លៃបន្ទាប់សូមទំនាក់ទំនងលេខទូរសព្ទ 0962542440/0762542440៕


អត្ថបទ៖ ក្នុងស្រុក

82390721_670718183493958_1618615836325445632_n

101236605_670718526827257_7105889113374457856_n

97529474_657111818187928_1529960276747616256_n

93687160_641407316425045_7931423012107059200_o

101545588_670718400160603_4253622910016552960_n