ភាពច្បាស់លាស់របស់មនុស្សប្រុស មិនមែនព្រោះគេសម្រេចចិត្តចូលស្ដីដណ្ដឹងអ្នកទេ តែព្រោះតែគេហ៊ានបោះបង់ការសប្បាយផ្ទាល់ខ្លួន និងបដិសេធស្រីផ្សេង ពេលដែលទាក់ទងនឹងអ្នក

ស្រីៗកុំគិតថា មនុស្សប្រុសច្បាស់លាស់ ប្រាកដប្រជាជាមួយអ្នក ព្រោះតែគេហ៊ាននាំឪពុកម្ដាយ បងប្អូនចូលស្ដីដណ្ដឹង និងព្រមរៀបការជាមួយអ្នកតាមផ្លូវច្បាប់ឱ្យសោះនោះ គឺគិតខុសហើយ។ មនុស្សប្រុស ទោះនៅចំពោះមុខឪពុកម្ដាយយើង ឬឪពុកម្ដាយគេក៏ដោយ ក៏គេហ៊ានក្បត់យើងដែរ ឱ្យតែគេចង់ក្បត់ កុំថាឡើយមានត្រឹមសំបុត្រអាពាហ៍ពិពាហ៍ ទោះមានកូនចៅពេញផ្ទះទៀត ក៏គេនៅតែលួចលាក់ទាក់ទង ចិញ្ចឹមស្រី មានប្រពន្ធចុងបានដែរ។

61613198_386192798906781_5440185007962324992_n

មនុស្សស្រីអាចនឹងច្បាស់លាស់ នៅពេលដែលនាងព្រមចូលរោងការ សាងគ្រួសារ និងបង្កើតកូនបង្កើតចៅ តែសម្រាប់មនុស្សប្រុសគឺមិនដូច្នោះទេ។ តែផ្ទុយទៅវិញ ប្រសិនបើមនុស្សប្រុស ហ៊ានលះបង់នូវរឿងអស់ទាំងនេះ នោះបញ្ជាក់ថា គេពិតជាស្រឡាញ់អ្នក ច្បាស់លាស់ចំពោះអ្នក និងចង់បានគ្រួសារមួយដែលមានក្ដីសុខ និងសុភមង្គលពិតប្រាកដហើយ។

ចំណុចខាងក្រោមនេះ ជាសញ្ញាបញ្ជាក់ថា ម្នាក់នោះ គេពិតជាច្បាស់លាស់នឹងអ្នកប្រាកដណាស់ ៖

- គេហ៊ានបោះបង់ការសប្បាយ ភាពហ៊ឺហា ការដើរលេងយប់ នៅពេលដែលគេបានចាប់ផ្ដើមទាក់ទង និងស្រឡាញ់អ្នក។

- គេហ៊ានបដិសេធ ជាមួយនឹងមិពួកម៉ាក មិត្តភក្តិ ដើម្បីកំដរ និងបាននៅក្បែរអ្នក។

- គេហ៊ានប្រាប់អ្នកដទៃ ជាពិសេសគឺ ស្រីៗទាំងអស់ ថាខ្លួនគេមានមនុស្សស្រឡាញ់ មានសង្សារ ឬមានប្រពន្ធរួចហើយ និងមិនបណ្ដោយឱ្យចិត្តទៅពាក់ព័ន្ធ ឡូកឡំក្នុងរឿងងាស្រូវស្នេហាត្រីកោណទេ។

- គេហ៊ានការពារអ្នកគ្រប់ពេលវេលា គ្រប់កាលៈទេសៈ មិនឱ្យអ្នករងទុក្ខលំបាក ឬប្រឈមមុនឹងបញ្ហាតែម្នាក់ឯងនោះឡើយ។


- គេសុខចិត្តឱ្យពួកម៉ាកឈប់រាប់អាន ឬផ្ដាច់ទំនាក់ទំនង តែក៏មិនព្រមឱ្យអ្នកកើតទុក្ខសៅហ្មង ព្រោះតែការដើរលេងជួបជុំពួកម៉ាករបស់គេនោះឡើយ។

61771660_386192845573443_8081701121770389504_n

ប៉ុន្មានចំណុចនេះហើយ ដែលអាចបញ្ជាក់ឱ្យដឹងថា គេពិតជាស្រឡាញ់អ្នក ច្បាស់លាស់ ប្រាកដប្រជាជាមួយអ្នកពិតមែន មិនមែនត្រឹមតែអារម្មណ៍មួយឆាវ ឬដើម្បីតែសម្ដែងយកល្អមើលនោះទេ៕

61643204_386192692240125_4055527207164968960_n

61787324_386192652240129_3864144602621542400_n

អត្ថបទ ៖​ ភី អេក

ក្នុងស្រុករក្សាសិទ្ធ