អាការៈទាំង ៨ ដែលបញ្ជាក់ថា បេះដូងរបស់អ្នកដំណើរការមិនប្រក្រតី

យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ Centers for Disease Control and Prevention ក្នុងចំណោមមនុស្សចំនួន ៦១០.០០០ នាក់បានស្លាប់ដោយសារបញ្ហាទាក់ទងនឹងបេះដូងជារៀងរាល់ឆ្នាំ នៅសហរដ្ឋអាមេរិកតែមួយ។ ទាំងបុរស និងស្ត្រីទទួលរងនូវជំងឺបេះដូងដោយសារតែ ហេតុផលផ្សេងៗដែលទាក់ទងនឹងរបៀបរស់នៅជាក់លាក់។ ទោះយ៉ាងណាក៏ដោយមានសញ្ញា និងការព្រមានជាច្រើនដែលលេចឡើងប្រាប់យើងអំពីបញ្ហាបេះដូងដែលយើងគួរតែយល់ដឹងឱ្យបានច្រើន។

បើយោងតាមការចេញផ្សាយរបស់គេហទំព័រ Bright Side បានផ្តល់ជាដំបូន្មានសម្រាប់យើងថា សញ្ញាព្រមានអំពីជំងឺបេះដូងទូទៅចំនួន ៨ ដែលគួរតែយកចិត្តទុកដាក់ប្រសិនបើអ្នកសម្គាល់ឃើញពីករណីមិនប្រក្រតីទាំងនេះ។

1. ការឈឺចាប់ដែលរាលដាលដល់ដៃ

បុរសជាច្រើនជួបប្រទះការឈឺចាប់នៅដៃឆ្វេង ខណៈពេលដែលស្ត្រីមានការឈឺចាប់ដូចគ្នាប៉ុន្តែឈឺដៃទាំងពីរ។ ស្ត្រីខ្លះក៏បាននិយាយដែរថាពួកគេធ្លាប់ឈឺកែងដៃមិនធម្មតា មុនពេលឈឺបេះដូង។

រឿងនេះកើតឡើងដោយសារតែការឈឺចាប់ពីបេះដូងធ្វើដំណើរទៅខួរឆ្អឹងខ្នងដែលសរសៃប្រសាទជាច្រើននៃរាងកាយរបស់អ្នកត្រូវបានភ្ជាប់គ្នា ហើយខួរក្បាលរបស់អ្នកច្របូកច្របល់ និងគិតថាដៃរបស់អ្នកពិតជាឈឺចាប់តែមិនមែនជាបុព្វហេតុពិតនោះទេ។

2. ការក្អកមិនព្រមបាត់

ការក្អកអាចកើតចេញពីបញ្ហាផ្សេងៗហើយវាក៏អាចជាសញ្ញានៃជំងឺសរសៃឈាមបេះដូងផងដែរ។ ការក្អកជាប់លាប់ដែលផលិតអង្គធាតុរាវដែលមានពណ៌ផ្កាឈូកដែលមានផ្ទុកឈាមគឺពិតណាស់ទាក់ទងនឹងជំងឺខ្សោយបេះដូង។ ទោះយ៉ាងណាការក្អកគឺជារោគសញ្ញារងនៃរោគសញ្ញាធ្ងន់ធ្ងរជាងនេះទៅទៀត ដែលជាការហត់និងបាត់បង់ដង្ហើមភ្លាមៗ។

3. កម្រិតនៃការថប់បារម្ភខ្លាំងនិងមិនធម្មតា

ការសិក្សាជាច្រើនបានបង្ហាញថាមនុស្សដែលទទួលរងពីការថប់បារម្ភខ្លាំងតាំងពីក្មេង ពួកគេងាយនឹងកើតជំងឺបេះដូង។ ការថប់បារម្ភអាចបណ្តាលមកពីរបៀបរស់នៅក្នុងជីវិតស្ត្រេស ឬជំងឺផ្សេងៗរួមទាំងភាពភ័យស្លន់ស្លោ និងការថប់បារម្ភ។

ផលប៉ះពាល់មួយចំនួននៃការថប់បារម្ភលើបេះដូងរបស់អ្នករួមមាន tachycardia, សម្ពាធឈាមកើនឡើង និងអត្រាចង្វាក់បេះដូងថយចុះ។

4. ហើមជើង ហើមប្រអប់ជើង និងហើមកជើង

នៅពេលដែលបេះដូងរបស់អ្នកដំណើរការបូមចរន្តឈាមមិនបានល្អ នោះសារធាតុរាវចេញពីសរសៃឈាមរបស់អ្នកនឹងហូរចូលទៅក្នុងជាលិកាជុំវិញហើយជើងនិងប្រអប់ជើងរបស់អ្នកគឺជាកន្លែងដែលងាយរងគ្រោះបំផុតដោយសារតែទំនាញផែនដី។

ការណ៍នេះត្រូវបានគេហៅថា peripheral edema ហើយមនុស្សជាច្រើនដែលមានវាមិនមានជំងឺបេះដូងទេ។ ប៉ុន្តែនៅតែជារោគសញ្ញាទូទៅបំផុតក្នុងចំណោមអ្នកជំងឺដែលមានជំងឺបេះដូងហើយអ្នកគួរតែយកចិត្តទុកដាក់ចំពោះអាការៈនេះ។

5. កង្វះចំណង់អាហារ និងមានអារម្មណ៍ចង់ក្អួត


អ្នកជំងឺជាច្រើនដែលទទួលរងពីជំងឺបេះដូងបង្ហាញពីការមិនឃ្លានបាយ​ និងមានអារម្មណ៍ចង់ក្អួត ទោះបីជាពួកគេញ៉ាំអាហារបន្តិចក៏ដោយ។ ហេតុផលនោះគឺការបង្កើតសារធាតុរាវជុំវិញថ្លើម និងពោះវៀនដែលរំខានដល់ការរំលាយអាហារត្រឹមត្រូវ។ រោគសញ្ញាទាំងនេះច្រើនតែកើតមានដោយការឈឺចុកពោះ ហើយប្រសិនបើអ្នកកំពុងជួបប្រទះអាការៈបែបនេះ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាម។

6. កន្ទួលលើស្បែក ឬចំណុចខ្មៅមិនធម្មតា

គំរោងស្រាវជ្រាវចំនួន ២ ដាច់ដោយឡែកពីគ្នា ដែលត្រូវបានអនុវត្តដោយ និង The Journal of Allergy and Clinical Immunology និង Journal of the American College of Cardiology។ បានបង្ហាញថាជម្ងឺស្បែក និងជំងឺរើមគឺជាកត្តាហានិភ័យខ្ពស់នៃជំងឺបេះដូង។

អ្នកដែលមានជំងឺត្រអកត្រូវបានគេរកឃើញថាអាចមានលទ្ធភាព ៤៨ ភាគរយនៃការទទួលរងពីជំងឺលើសឈាមនិង ២៩% នៃការមានកូលេស្តេរ៉ុលខ្ពស់។ បន្ថែមលើនេះអ្នកដែលមានជំងឺរើមគឺងាយនឹងគាំងបេះដូង ៥៩% ជាងអ្នកដែលមិនមានជំងឺនេះ។

7. បាត់បង់ស្មារតីឬដួលសន្លប់

ការមានអារម្មណ៍ថាឈឺក្បាល និងបាត់បង់ស្មារតីគឺកើតមានជាទូទៅក្នុងចំណោមអ្នកមានជំងឺបេះដូង។ នៅពេលដែលបេះដូងបូមឈាមមិនបានល្អព្រោះលំហូរឈាមត្រូវបានស្ទះពីសរសៃឈាមស្ទះឬសរសៃឈាមវ៉ែន។

ប្រសិនបើអ្នកធ្លាប់មានអារម្មណ៍ថាមានអាការៈដង្ហើមខ្លី ហើយអ្នកដួលសន្លប់ក្នុងរយៈពេលខ្លីសូមទូរស័ព្ទទៅកាន់ពេទ្យភ្លាមៗហើយត្រូវពិនិត្យបេះដូងរបស់អ្នក។

9. ស្បែករបស់អ្នកប្រែជាស្លែកស្លាំង ឬមានពណ៌ខៀវខ្ចី

នេះមិនមែនជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាទូទៅបំផុតនោះទេ ប៉ុន្តែនៅពេលអាការៈនេះលេចឡើង វាបណ្តាលមកពីការថយចុះលំហូរឈាម ថយចុះចំនួនកោសិកាឈាមក្រហម និងអាចជាសញ្ញាមួយបង្ហាញថាបេះដូងរបស់អ្នកបូមឈាមមិនប្រក្រតីតាមរបៀបដែលបេះដូងគួរតែធ្វើ។

ភាពតក់ស្លុតគឺជាមូលហេតុចម្បងនៃរោគសញ្ញានេះ ហើយភាពស្លេកស្លាំងអាចលេចឡើងនៅលើខ្លួនអ្នកទាំងមូល ឬផ្នែកនៃរាងកាយ ឧទាហរណ៍វាកើតឡើងលើអវយវៈ។ ប៉ុន្តែភាពស្លេកស្លាំងនេះអាចកើតឡើងដោយសារបញ្ហាអាកាសធាតុ ឬកើតឡើងដោយបញ្ហាខ្លះទៀតដូចជាស្លេកស្លាំងដោយសារការចុះថយនៃគោលិកាឈាមក្រហម។

ពិសេសបន្ថែម:

Untitled 1

ចូរចងចាំថាការការពារគឺជាគន្លឹះក្នុងការដោះស្រាយបញ្ហាដែលកើតមាននាពេលខាងមុខ។ ការព្យាយាមរក្សារបៀបរស់នៅដែលមានសុខភាពល្អ ដូចជាការហាត់ប្រាណដើរតួនាទីយ៉ាងធំហើយព្យាយាមជៀសឱ្យឆ្ងាយបំផុតពីការជក់បារី និងផឹកស្រាច្រើនពេកនឹងនាំឱ្យមានបញ្ហាសុខភាពបេះដូង៕

ប្រភព៖ Brightside | អត្ថបទដោយ៖ ក្នុងស្រុក