ហេតុអ្វីគ្មានធ ម៌មេត្តា! ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ ត្រូវបានគេវា យរហូតដល់ស្លា ប់ បន្ទាប់ពីនាងបានព្រលែងសត្វមានតម្លៃថ្លៃ ឱ្យហើរចេញពីទ្រុង

ប៉ាគីស្ថាន ៖ ក្មេងស្រីម្នាក់ឈ្មោះ Zohra Shah អាយុ ៨ឆ្នាំ ត្រូវបានគេធ្វើទារុ ណកម្មវា យរហូតដល់ស្លា ប់នៅប្រទេសប៉ាគីស្ថានបន្ទាប់ពីនាងដោះលែងសត្វសេកដែលមានតម្លៃថ្លៃពីទ្រុងរបស់ពួកគេដោយអចេតនា។

Zohra Shah ជាពលករធ្វើការតាមផ្ទះ ដែលមិនបានបង់ប្រាក់ត្រូវបានសម្លាប់នៅក្នុងផ្ទះអ្នកមានទ្រព្យស្តុកស្ដម្ភ ក្នុងសង្កាត់ Rawalpindi ដែលជាទីក្រុងធំទីបួនរបស់ប៉ាគីស្ថាន។

បន្ទាប់ពីទទួលបានដំណឹងថា Zohra ទទួលរងការវា យធ្វើទារុ ណកម្មយ៉ាងខ្លាំងពីសំណាក់ម្ចាស់ផ្ទះនោះ ក្រុមប៉ូលិស ក៏បានចុះទៅដល់ផ្ទះ ហើយបានធ្វើការចោទប្រកាន់ទៅលើម្ចាស់ផ្ទះ និងបាននាំក្មេងស្រីគួរឱ្យអាណិតម្នាក់នោះ ទៅកាន់មន្ទីពេទ្យជាបន្ទាន់។

8d97fef76ab3e8a1191c314b237fea65e6663889

ប៉ូលីសបាននិយាយកាលពីថ្ងៃច័ន្ទថា ពួកគេទទួលបានដំណឹងថា Zohra បានស្លា ប់ដោយសារការរងរបួសធ្ងន់ធ្ងរពេក បើទោះបីជាទទួលការព្យាបាលនៅមន្ទីរពេទ្យ Begum Akhtar Rukhsana Memorial នៃទីក្រុងក៏ដោយ។


ជុំវិញករណីមួយនេះ បុរសដែលជាប្ដី បានសារភាពប្រាប់ប៉ូលិសកាលពីថ្ងៃច័ន្ទកន្លងទៅនេះថា ប្រពន្ធរបស់គាត់ ពិតជាបានវាយធ្វើបាបក្មេងស្រីនោះពិតប្រាកដមែន ដោយសារតែខឹង ដែលនាងបានព្រលែលសត្វសេកដ៏មានតម្លៃរបស់នាង។

យ៉ាងណាមិញ រដ្ឋមន្រ្តីសិទ្ធិមនុស្សរបស់ប្រទេសប៉ាគីស្ថានលោកស្រី Shireen Mazari បានសរសេរនៅលើបណ្តាញសង្គម Twitter ថា ក្រសួងរបស់លោកស្រីបានទាក់ទងជាមួយប៉ូលិសកំពុងតាមដានករណីនេះហើយកំពុងស្នើសុំធ្វើកំណែទម្រង់ច្បាប់ការងារនៅក្នុងស្រុកផងដែរ៕

Unnamed

ប្រភព ៖ thenational.ae/world