ពិតជាគួរឱ្យអាណិតណាស់! សុនខមួយក្បាល នៅតែអង្គុយរង់ចាំម្ចាស់នៅលើស្ពាន ទាំងដឹងហើយថា ម្ចាស់របស់វាបានលោតទឹកសម្លាប់ខ្លួនបាត់ហើយ

យោងតាមរបាយការណ៍បានឱ្យដឹងថា ឆ្កែដ៏ស្មោះត្រង់មួយក្បាលនៅក្នុងប្រទេសចិន បានទន្ទឹងរង់ចាំផ្លូវម្ចាស់វានៅលើស្ពានអស់រយៈពេល ៤ ថ្ងៃមកហើយ បន្ទាប់ពីបានឃើញម្ចាស់វាធ្វើអត្តឃាត។

រូបភាពជាច្រើនសន្លឹក ឃើញហើយគួរឱ្យអាណិតដែលបានបង្ហាញសុនខដ៏ស្មោះត្រង់មួយក្បាលនោះអង្គុយនៅលើកំរាលថ្មនៃស្ពាន Yangtze ក្នុងទីក្រុង Wuhan ដែលម្ចាស់របស់វាត្រូវបានគេរាយការណ៍ថាបានលោតទឹកសម្លាប់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន។

7125583fee5cf68ff31410304bb591ab23e88fa6

បន្ទាប់ពីរូបភាពជាច្រើនសន្លឹកដែលបង្ហាញពីភក្តីភាពរបស់សុខកមួយក្បាលនោះ បានធ្វើឱ្យអ្នកលេងក្នុងបណ្ដាញសង្គមនៅប្រទេសចិត្តរំជួលចិត្តជាខ្លាំង។ ហើយក៏បានបញ្ចេញមតិថា ៖

យើងគួរតែស្រឡាញ់ជីវិតយើងឱ្យបានច្រើន ព្រោះយើងនៅមានមនុស្សដែលរង់ចាំយើង


អ្នកខ្លះទៀតក៏បាននិយាយថា “ យើងសង្ឃឹមថា ឆ្កែមយយក្បាលនេះ នឹងអាចរកបានម្ចាស់ថ្មី មកមើលថែវាឱ្យបានល្អ មិនបាច់ត្រូវរស់នៅឯកា វង្វេងផ្លូវទៀតទេ " ៕

29360534 8398571 Image A 34_1591619830625

29360536 8398571 The_incident_is_said_to_have_taken_place_on_Yangtze_Bridge_in_Wu A 5_1591627467133

29360538 8398571 Image A 32_1591619820855

29360540 8398571 Image A 35_1591619835696