មុន​ ៦​ ប្រភេទ និងមូលហេតុដែលធ្វើឱ្យមុនទាំងនេះកើតឡើងនៅលើផ្ទៃមុខ!

ស្នាមមុន និងបញ្ហាស្នាមមាន ២ ប្រភេទដែលបានកើតឡើងលើផ្ទៃមុខ។ ការណ៍នេះអាស្រ័យលើថា តើមុនដែលកើតឡើងគឺបណ្តាលឱ្យរលាកឬក៏អត់។ មានមុនមួយចំនួន បានកើតឡើងខ្លះបណ្ដាលឱ្យរលាកស្បែក ប៉ុន្តែខ្លះទៀតមិនបង្កឱ្យមានការរលាកដល់ស្បែកឡើយ មុនដែលធ្វើឱ្យរលាកគឺធ្ងន់ធ្ងរជាង បើប្រៀបធៀបទៅនឹងមុនដែលមិនធ្វើឱ្យរលាក ហើយភាគច្រើនអ្នកត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីព្យាបាលអាការមុនទាំងនេះ។

មុនក្បាលស

ទាំងនេះគឺជាមុនសាច់ដែលមិនរលាក ឬបង្កជាស្នាមជាំ ឬស្លាកស្នាមពណ៌ស ដែលជាធម្មតាមានចំណុចកណ្តាលពណ៌សព័ទ្ធជុំវិញដោយស្នាមពណ៌ក្រហម។ ក្នុងករណីខ្លះអាចមានរោមចេញពីកណ្តាល ឬវាហាក់ដូចជាជាប់នៅខាងក្នុងផងដែរ។

មូលហេតុ៖ មុនក្បាលសកើតចេញមកដោយសារភាពកខ្វក់ ខ្លាញ់មុខ និងកោសិកាស្បែកងាប់ បណ្ដាលឱ្យស្ទះរន្ធញើស។

មុនក្បាលខ្មៅ

មុនក្បាលខ្មៅផ្ទុយពីមុនក្បាលស, មុនក្បាលខ្មៅ (មុនមិនរលាក) វាគឺជាចំណុចតូចៗដែលមានពណ៌ខ្មៅ ឬស្នាមជាំលេចឡើងតូចៗ ជាធម្មតាស្បែកនៅជុំវិញមុនក្បាលខ្មៅគឺនៅចំកណ្តាលមានពណ៌ខ្មៅ។

មូលហេតុ៖ ដោយសារតែពួកវាមានពណ៌កាន់តែខ្មៅមិនមានន័យថាស្នាមជាំទាំងនេះមានភាពកខ្វក់ច្រើននៅក្នុងរន្ធញើសនោះទេ។ វាគ្រាន់តែជាសញ្ញាបង្ហាញថា រន្ធញើសត្រូវបានពង្រីកហើយបណ្តាលមកពីឫសរោមស្ទះ។

មុនកន្ទួលក្រហម

មុនកន្ទួលក្រហមគឺជាមុនដែលរលាក ស្ថិតនៅក្រោមផ្ទៃស្បែក។ ស្បែកដែលព័ទ្ធជុំវិញស្នាមជាំទាំងនេះ ច្រើនតែមានពណ៌ក្រហមហើយហើម។ ដុំពកឡើងពណ៌ក្រហម និងទន់ ប៉ុន្តែបើប្រៀបធៀបទៅនឹងមុនដែលមិនរលាក ២ ប្រភេទ វាមិនមានកន្លែងមើលឃើញ និងមិនត្រូវបានពង្រីក។

មុនខ្ទុះ

មុនខ្ទុះច្រើនតែមានស្នាមក្រហមធំ ៗ ដែលមានរាងជារង្វង់។ មុននេះ វាតែងតែកើតឡើង ហើយពេញទៅដោយខ្ទុះពណ៌លឿង ឬពណ៌សលើស្បែកក្រហម។ វាមានរូបរាងធំជាងមុនក្បាលស ប៉ុន្តែវាជាប្រភេទមុនរលាក។


មូលហេតុ៖ មុននេះជាទូទៅ កើតដោយសារតែមានប្រតិកម្មអាឡែស៊ីចំពោះអាហារ ឬអាឡែរហ្សីមកពីបរិស្ថាន សត្វល្អិតខាំ (ពុល)

នៅពេលដែលស្បែកស្ទះជាមួយកោសិកា ស្បែកនឹងងាប់ ហើយឡើងប្រេង។

មុនអរម៉ូន

មុននេះជាប្រភេទមុនរលាក ហើយវាបង្កឱ្យមានការឈឺចាប់ និងកើតជាពករឹង តែវាច្រើនតែកប់ជ្រៅនៅក្នុងស្បែក។ មុនប្រភេទនេះ អាចក្លាយទៅជាធ្ងន់ធ្ងរ ហើយអាចបណ្តាលឱ្យមានផលវិបាកលើស្បែកដូចជា បង្កជាស្នាមក្រិន ឬប្រែជាចំណុចខ្មៅៗ។

មូលហេតុ: មុននេះវាច្រើនតែឡើង ព្រោះតែបញ្ហាអរម៉ូនរបស់យើង។

មុនខ្ទុះធំ

មុននេះកើតនៅពេលដែល មុនខ្ទុះចាប់ផ្ដើមឆ្លងមេរោគរាលដាល។ វាមានពណ៌ស ឬក្រហម រៀងទន់ៗ ឡើងពក តែមានសភាពឈឺចាប់ ហើយកើតជ្រៅនៅក្នុងស្បែក។ វាជាប្រភេទតែមួយជាមួយនឹង មុនខ្ទុះ ហើយក៏បង្កជាស្នាម និងក្រិននៅពេលដែលជាផងដែរ។

មូលហេតុ ៖ គឺវាកកើតព្រោះឆ្លងមកពីមុនខ្ទុះ។

តើអ្នកមានបបញ្ហាកើតមុននេះទេ? ហើយជាប្រភេទមុនអ្វីដែរ?

ប្រភព៖ Brightside

អត្ថបទដោយ៖​ ក្នុងស្រុក