គ្រឿងបុកល្ហុងឆ្ងាញ់ និងខ្យងចំហុយឆ្នាំងដីពិសេស ការពិតលាក់ខ្លួននៅទីនេះសោះ ​ឃើញហើយស្រក់ទឹកមាត់

អាហារសម្រន់បែប ​Street  Food  តាមផ្លូវ  ក្លាយជាចំណូលចិត្តរបស់យុវជនសម័យថ្មីនេះ ​ដោយសារតែវាសុទ្ធតែជាអាហារពេញនិយម  ឆ្ងាញ់ ពិសេសគឺមានតម្លៃសមរម្យ  អាចនិយាយបានថា  ត្រឹមតែជាសិស្ស ​និស្សិត និងអ្នកធ្វើការក៏អាចទទួលទានបានផងដែរ។

សម្រាប់អ្នកដែលចូលចិត្តអាហារសម្រន់បែបបុកល្ហុង ​« ក្នុងស្រុក​» ​ក៏ធ្លាប់បានណែនាំទីកន្លែងជាច្រើនហើយដែលសុទ្ធតែពេញនិយម និងឆ្ងាញ់ពិសា ​តែសម្រាប់អ្នកចង់បានរសជាតិប្លែកទាំងបុកល្ហុង និងខ្យងស្ងោរជាមួយគ្នាក្នុងពេលតែមួយនោះ ​យើងខ្ញុំសូមណែនាំហាងមួយកន្លែងទៀតដែលលាក់ខ្លួនស្ទើរតែគ្មានអ្នកចាប់អារម្មណ៍ តែបែរជាមានអ្នកទៅទទួលទានពេញៗស្ទើររាល់ថ្ងៃនោះគឺ  « បុកល្ហុងលាក់ខ្លួន ​»

53596206_2323509097673106_1067856567753244672_n

62157129_1106102639596849_2562488002597093376_n

« បុកល្ហុងលាក់ខ្លួន ​»  មានបម្រើមុខម្ហូបបែបបុកល្ហុងជាច្រើនមុខ ​ទាំងបុកល្ហុង ​បុកពោត  បុកគ្រឿងសមុទ្រ សុទ្ធតែរសជាតិឆ្ងាញ់ៗប្លែក  ដោយមានអាហារសម្រន់ដទៃអមជាមួយដូច ​ភ្លៅមាន់អាំង សាច់ជ្រូកអាំងបាយដំណើប ពិសេសម្ហូបដែលពេញនិយមមួយទៀតនោះគឺ  ខ្យងស្ងោរឆ្នាំងដីពិសេសរសជាតិឆ្ងាញ់ខ្លាំង  ជាមួយនឹងទឹកជ្រលក់អំបិលមី។

95699354_100347628352510_7319088644248043520_n

Photo_2020 06 10_14 31 17

គួរឱ្យដឹងផងដែរថា  « បុកល្ហុងលាក់ខ្លួន » នេះ មានទីតាំងលាក់បំពួនដូចជាឈ្មោះចឹង ដោយមានទីតាំងនៅលើផ្លូវ  ៣៩៦ ​(ផ្លូវលូ) ​ដែលស្ថិតនៅខាងក្រោយហាង ​Toy &Me  ទូលទំពូងតែម្តង  ឬជិះមកពីផ្លូវម៉ៅសេទុង ចូលច្រក ហាងទន្លេបាសាក់  រួចងាកបត់ស្តាំបន្តិច ដោយអាចទំនាក់ទំនងសាកសួរបានតាមរយៈលេខទូរស័ព្ទ 010 668 669 ៕

អត្ថបទ៖ ក្នងស្រុក

101974988_792315627840042_66220773095185258_o


Photo_2020 06 10_14 31 15

Photo_2020 06 10_14 31 12

103440865_792315601173378_6375097512700101406_o

Photo_2020 06 10_14 31 13

Photo_2020 06 10_14 31 10

Photo_2020 06 10_14 31 19

98458397_2619670064977823_7498483754550165504_n

101007464_2965752270212218_8933376957425385472_o

73458851_2749590598398285_7053694927036743680_n

75339572_2749590228398322_5874936088883101696_n