វិន័យ និងច្បាប់នៃគ្រួសារ ដែលគូស្វាមីភរិយាគ្រប់រូបគួរតែដឹង និងយកទៅគិតពិចារណាទាំងអស់គ្នា

ប្រទេសមានច្បាប់ គ្រួសារមានវិន័យ យ៉ាងណាមិញ ជីវិតនៅក្នុងគ្រួសារ ប្ដីប្រពន្ធ សុទ្ធតែមានតួនាទី និងភារកិច្ចដែលត្រូវរ៉ាប់រងទទួលខុសត្រូវផ្សេងៗគ្នា។ តែយ៉ាងណា ការចេះរួបរួមសាមគ្គីគ្នា វាគឺជារឿងដែលល្អបំផុត។

១. គ្រួសារមួយក្រីក្រ នោះគេមិនបន្ទោសភរិយាដែលមិនចេះទុកដាក់លុយទេ តែគេបន្ទោសស្វាមីដែលគ្មានសមត្ថភាប មិនចេះរកលុយ។

២. គ្រួសារមួយរកហើយមិនសល់លុយ មិនសល់ទ្រព្យ នោះគេមិនបន្ទោសស្វាមីមិនចេះរកលុយទេ តែេគបន្ទោសភរិយា ដែលគ្មានកំណើត កញ្ចើធ្លុះ មិនចេះរៀបចំទុកដាក់លុយកាក់ ទ្រព្យធន។

101315242_3176233115935929_6725171216413360128_o

៣. ស្វាមីមានតួនាទីជាអ្នករកលុយ រីឯភរិយាជាអ្នកទុកដាក់លុយ ហើយបើភរិយាចេះរកលុយទៀត គ្រួសារនោះនឹងក្លាយជាអ្នកមានទ្រព្យស្ដុកស្ដម្ភ សល់ផ្ទះ សល់ដី សល់ឡាន សល់លុយ ទុកឱ្យកូនចៅ។


៤. នៅក្នុងការងារ អាជីវកម្ម និងសង្គម គឺស្វាមីជាអ្នកដឹកនាំ តែនៅក្នុងក្រុមគ្រួសារ និងសាច់ញាតិសងខាង គឺភរិយាជាអ្នកដឹកនាំ!

៥. គ្មានទេការឈ្នះ ឬចាញ់រវាងគូស្វាមីភរិយានោឡើយ ព្រោះបើទោះជាឈ្នះ ឬចាញ់គ្នាក៏ដោយ ក៏នៅតែជាស្វាមីភរិយានឹងគ្នាដដែលទេ។

៥ចំណុចខាងលើនេះ អ្នកដែលជាប្ដី ឬប្រពន្ធគួរតែដឹង និងយល់ច្បាស់ហើយ សំខាន់ណាស់គឺ ជាស្រី ត្រូវចះរក្សាទ្រព្យធន ដូចពាក្យគេថា " ទ្រព្យគង់ព្រោះភរិយា គ្រួសារមានបានធូរធារ ព្រោះស្វាមី "៕

101813837_927137837726914_431525105214947328_n

ដកស្រង់គតិគំនិត ៖ បណ្ឌិត គីមហ៊ាង