ប៉ូលិសម្នាក់ ក្នុងចំណោម ៤នាក់ដែលជាប់ចោទពីបទសម្លា ប់បុរសជាតិស្បែកខ្មៅ ត្រូវដោះលែងឱ្យមានសេរីភាព បន្ទាប់ពីបង់ប្រាក់ធានាខ្លួនចំនួន ៧៥ ម៉ឺនដុល្លា

ម្នាក់ក្នុងចំនោមមន្រ្តីប៉ូលីស Minneapolis ដែលត្រូវបានជាប់ចោទក្នុងការស្លាប់របស់លោក George Floyd ដែលជាបុរសជនជាតិស្បែកខ្មៅ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ កាលពីរសៀលថ្ងៃពុធនេះ។

អ្នកនាំពាក្យរបស់ការិយាល័យប៉ូលីសបានបញ្ជាក់ថា លោក Thomas Lane អាយុ ៣៧ ឆ្នាំ ដែលត្រូវបានធានាជាប្រាក់សំណងចំនួន ៧៥០,០០០ ដុល្លារ បានដោះលែងភ្លាមៗមុនម៉ោង ៤ និង ១០ នាទីរសៀលពីពន្ធនាគារ Hennepin County ។

29464798 8408349 Thomas_Lane_37_who_had_been_held_in_lieu_of_750_000_cash_bail_wa M 130_1591832442076

Lane គឺជាមនុស្សម្នាក់ក្នុងចំណោមបីនាក់ ដែលត្រូវបានចោទប្រកាន់ពីបទជួយ និងសម្លាប់ ឃាតកម្មកម្រិតទី ២ ទាក់ទងនឹងការស្លាប់របស់ Floyd អាយុ ៤៦ ឆ្នាំ ដែលបានស្លាប់នៅពេលត្រូវបានចាប់ខ្លួនពីបទប្រើក្រដាសប្រាក់ ២០ ដុល្លារក្លែងក្លាយកាលពីពេលថ្មីៗនេះ។

Lane ត្រូវបានគេឃុំខ្លួនចំនួន មួយសប្ថាហ៍រួចទៅហើយ មុននឹងត្រូវដោះលែងនេះ ដើម្បីរង់ចាំបង្ហាញខ្លួនឡើងតុលាការនាថ្ងៃទី ២៩ មិថុនា។


29464796 8408349 Image M 102_1591828674721

29464902 8408349 Image M 121_1591829501049

29466882 8408349 Image A 129_1591832402502

Screen Shot 2020 06 11 At 8.07.10 AM

ប្រភព ៖ Daily Mail