យកមុខទុកឯណា! សប្បាយសោយសុខហើយ អត់ឱ្យលុយថ្លៃផ្ទះសំណាក់ ដល់ថ្នាក់ម្ចាស់ផ្ទះសំណាក់បង្ហោះរូបឱ្យចូលខ្លួនមកដោះស្រាយ

ជារឿងដ៏គួរឱ្យអាម៉ាស់ណាស់ ដែលមានលុយទិញដល់ឡានជិះ តែបែរជាដេកផ្ទះសំណាក់គេមិនឱ្យលុយ ហើយយកមុខទៅទុកឯណា ផ្ទះសំណាក់វាំងននរ៉ូតទៀត គួរគិតមើលទៅថា វាសម ឬក៏អត់។

ម្ចាស់​រថយន្ត​ Highlander ពណ៌​ស្ក​ ពាក់​ស្លាក​លេខ​ 2AT-5100 ភ្នំពេញ​ ត្រូវ​បាន​ម្ចាស់​ផ្ទះ​សំណាក់​យីហោ​ រ៉ែមាស​ បង្ហោះ​នៅលេី​បណ្ដាញ​សង្គម​ ហ្វេសប៊ុក​ថា​ ចូលដេក​នៅ​ផ្ទះ​សំណាក់​របស់​ខ្លួន​រួចហេីយ​មិនបង់លុយ​បេីករថយន្ត​ចេញ​ទៅបាត់​ ។

បើយោងតាមគណនីហ្វេសប៊ុគផេករបស់ ផ្ទះសំណាក់រ៉ែមាស បានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹក និងខ្លឹមសារមួយចំនួនថា ៖

ថោកទាបមែនដេកកន្លែងណា មិនអោយលុយគេកន្លែងនឹង សូមម្ចាស់ចេញមុខមកដោះស្រាយមកបេីពុំដូចច្នោះទេនឹងមានវិធានការហឹីយ ឡាន(2AT5100) 2កន្លែងដែលដេកមិនអោយលុយ ទីមួយផ្ទះសំណាក់ជ្រៃលាភ ផ្លួវកែវចិន្តា នឹងទី2ផ្ទះសំណាក់រ៉ែមាស ម្តុំទួលគោកផ្លូវ275៕


102372683_623760568489485_4364304660729736547_o

102745744_623760495156159_676575877534998391_n

103587235_623760448489497_2827008137858253123_n

ឭ