Grab បើកដំណើរការមុខងារសុវត្ថិភាពថ្មីៗ បន្ថែមទៅក្នុងយុទ្ធនាការ GrabProtect

រាជធានីភ្នំពេញ ថ្ងៃទី ១១ មិថុនា ២០២០៖ Grab (ហ្គ្រេប) ដែលជាកម្មវិធីកក់អ្នកដំណើរតាមទូរស័ព្ទដែលឈានមុខគេនៅអាស៊ីអាគ្នេយ៏ ​​​ បានប្រកាសចាប់បើកដំណើរការយុទ្ធនាការកម្មវីធី GrabProtect ដែលជាគោលការណ៍ពង្រឹងសុវត្ថិភាព និងអនាម័យ ក្នុងគោលដៅកាត់បន្ថយហានិភ័យនៃការចម្លងវីរុសកូវីដ-១៩នៅក្នុងកម្មវិធីកក់ដំណើររបស់ខ្លួន។

ជាផ្នែកមួយនៃការបើកដំណើរការកម្មវីធីថ្មីនេះ ហ្គ្រេប បានផ្ដល់សម្ភារៈជំនួយដូចជាអង្ករ ភេសជ្ជៈ និងឧបករណ៍រក្សាអនាម័យ ជូនដល់ដៃគូបើកបររបស់ខ្លួនចំនួន ពាន់នាក់ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

លោក ពុយ សុធី នាយកផ្នែកប្រតិបត្តិការ ក្រុមហ៊ុន Grab Cambodia បានឲ្យដឹងថា៖ «ប្រជាពលរដ្ឋគ្រប់រូប សុទ្ធតែមានកាតព្វកិច្ចចូលរួមថែរក្សាសុខសុវត្ថិភាពរបស់សង្គមជាតិយើង។ ក្រុមហ៊ុន Grab មានបំណងចង់លើកកម្ពស់ ស្ដង់ដារសុវត្ថិភាព និងអនាម័យឲ្យកាន់តែខ្ពស់សម្រាប់វិស័យកក់ការធ្វើដំណើរនេះ។ ស្ដង់ដារនេះ រួមមានដូចជា ការតម្រូវឲ្យដៃគូបើកបរពាក់ម៉ាស់សុវត្ថិភាព ការផ្ញើសាររំលឹកដល់ដៃគូបើកបរ និងអ្នកដំណើរអំពីស្ថានភាព សុខភាព មុននឹងកក់ការធ្វើដំណើរ ក៏ដូចជាមុខងារជូនដំណឹងមកកាន់ Grab ក្នុងករណីភាគីណាមួយមានអាការៈ មិនស្រួល ខ្លួន។»

វិធានការទាំងនេះរួមមានដូចជា៖

. មុខងារថ្មីៗសម្រាប់ធានាឲ្យបាននូវស្ដង់ដារដែលកាន់តែខ្ពស់ផ្នែកសុវត្ថិភាព និងអនាម័យ

Grab នឹងបើកដំណើរការមុខងារថ្មីមួយនៅក្នុងកម្មវិធី ជូនដល់ដៃគូបើកបរនិងអ្នកដំណើរ។ មុខងារថ្មីនោះគឺ បែបបទអនឡាញ សម្រាប់បញ្ជាក់អំពីសុខភាពនិងអនាម័យ។ ជាផ្នែកមួយនៃមុខងារថ្មីក្នុងកម្មវិធី Grab Driver ​ដៃគូបើកបរនឹង ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោមជាមុនសិន មុននឹងអាចបើកបរបាន៖

  • មិនមានអាការៈដូចជាអ្នកផ្ទុកវីរុសកូវីដ-១៩
  • បានអនុវត្តវិធានការសុវត្ថិភាពនិងអនាម័យដែលចាំបាច់ និង
  • មិនបាននៅក្បែរអ្នកជំងឺកូវីដ-១៩ ក្នុងអំឡុងពេល១៤ថ្ងៃកន្លងទៅ

ដើម្បីបញ្ជាក់ថាដៃគូបើកបរបានអនុវត្តតាមស្ដង់ដារសុវត្ថិភាព និងអនាម័យ ពួកគាត់ក៏នឹងតម្រូវឲ្យបញ្ជូនរូបថតselfieរបស់ពួកគាត់ ដោយមាន ពាក់ម៉ាស់សុវត្ថិភាព មកកាន់Grabផងដែរ។


GrabDriver_Health_Declaration

. ដៃគូបើកបរចាំបាច់ត្រូវពាក់ម៉ាស់សុវត្ថិភាព និងការចែកជូនដៃគូបើកបរ នូវកញ្ចប់សម្ភារៈជំនួយចំនួន៦ពាន់សម្រាប់

បន្ទាប់ពីបានផ្ដល់ជូនសម្ភារៈជំនួយជូនដល់ដៃគូបើកបរកាលពីខែមេសាកន្លងទៅ Grabក៏បានរៀបចំកម្មវិធីចែកសម្ភារៈជំនួយនេះជាលើកទី២ ជូនដល់ដៃគូបើកបរចំនួន៦ពាន់នាក់។ ក្រៅពីសម្ភារៈរក្សាសុវត្ថិភាពនិងម៉ាស់សុវត្ថិភាពទៅ Grabក៏បានផ្ដល់ភេសជ្ជៈនិងអង្ករជូនដល់ដៃគូបើកបរ ដែលសុទ្ធសឹងតែរងផលប៉ះពាល់ផ្នែកប្រាក់ចំណូល ពីការរាតត្បាតនៃវីរុសកូវីដ-១៩នេះ។

Grab_Care_Pack_1

Grab_Care_Pack_2

Grab_Care_Pack_3

Grab_Care_Pack_4

Grab_Care_Pack_5