ឃើញហើយស្លុតចិត្ត! សត្វឆ្មារាប់រយក្បាលត្រូវគេដាក់ក្នុងទ្រុងដែក រង់ចាំដឹកបញ្ជូនទៅលក់ ដើម្បីធ្វើជាចំណីអាហារនៅឯប្រទេសចិន (មានវីដេអូ)

សត្វឆ្មាប្រមាណជាជាង៧០០ក្បាល ត្រូវបានគេរកឃើញនៅខាងក្រោយផ្ទះនៃសណ្ឋាគារដ៏ធំមួយ បន្ទាប់ពីកម្មករមួយចំនួននៅទីនោះបានជូនដំណឹងទៅដល់ក្រុមអ្នកស្រឡាញ់ និងថែរក្សាសត្វ។

អ្នកស្រី Li ដែលជាសមាជិកម្នាក់នៅក្នុងក្រុមសង្គ្រោះសត្វនៃតំបន់បានប្រាប់ដល់អ្នកយកព័ត៌មានថា ៖

សត្វឆ្មាទាំងអស់នេះ ត្រូវបានគេប្រមូលមកពីកន្លែងផ្សេងៗយកមកទុក ដម្បីរង់ចាំបញ្ជូនទៅទីតាំងផ្សេង ក្នុងគោលបំណងទុកធ្វើជាអាហាររបស់ជនមួយចំនួន។

លោកស្រីក៏បានបន្ថែមទៀតថា "បន្ទាប់ពីទទួលបានដំណឹងពីកម្មករដែលបានមករាយការណ៍ ក្រុមសង្គ្រោះសត្វរបស់លោកស្រី ក៏បានទៅដល់កន្លែងផ្ទុកសត្វឆ្មានោះភ្លាមៗ និងបានរាយការណ៍ទៅដល់អាជ្ញាធរ ហើយប្រមូលយកសត្វឆ្មាទាំងនោះមកគ្រប់គ្រង មើលថែ ផ្ដល់ចំណីអាហារ និងពិនិត្យយ៉ាងល្អិតល្អន់ ក្រែងពួកវាមានរបួស"។

ជុំវិញករណីនេះផងដែរ អាជ្ញាធរក្នុងតំបន់ ក៏បានបើកការស៊ើបអង្កេតភ្លាមៗ និងយ៉ាងយកចិត្តទុកដាក់៕

29525900 8413773 Image A 20_1591955893176


29525902 8413773 Image A 19_1591955889427

29525904 8413773 The_saved_cats_are_being_looked_after_and_will_be_re_homed_soon_ A 21_1591956023690

29525906 8413773 Image A 13_1591955823216

29525908 8413773 Image A 12_1591955822102

ប្រភព ៖ Daily Mail