លក្ខណៈពិសេស​៥​យ៉ាងធ្វើឲ្យ​ F-15 ជា​យន្តហោះចម្បាំង​ល្អ​ជាង​គេបំផុត​គ្រប់សម័យកាល

មុនពេលអភិវឌ្ឍជា F-22 Raptor ដល់​បច្ចុប្បន្ន​ យន្តហោះចម្បាំងម៉ាក F-15 ឬ​ហៅ​ថា​ឥន្ទ្រីទេព F-15​ បានគ្រប់គ្រងក្រោមមេឃ។ វាជា​អ្នក​ជំនួសយន្តហោះចម្បាំង F-111 ដែលជាយន្តហោះចម្បាំងទម្លាក់គ្រាប់បែករបស់កងទ័ពសហរដ្ឋអាមេរិកហើយមួយជីវិតរបស់វា ភាគច្រើនវាជាអ្នកប្រយុទ្ធពូកែខាងអាកាសដែលមានល្បឿនលឿនដែល​ត្រូវគេ​ហៅ​ថាជាស្តេចនៃអ្នកប្រយុទ្ធឧត្តមភាពអាកាសទាំងអស់។ នៅលើពិភពលោកភាគច្រើនវានៅតែគ្រប់គ្រង។

5999017404_7a8db2a188_o

យន្តហោះ F-15 ត្រូវបានរចនាឡើង ដើម្បីហោះហើរក្នុងល្បឿនលឿន និងចូល​ទៅជ្រៅក្នុងបេះដូងនៃដែនដីសត្រូវ ដោយគ្មានសម្លេង ដើម្បីឈ្លបមើល និងផ្ដាច់​ខ្សែ​រយៈ​យន្តហោះសត្រូវ ។ បន្ទាប់ពីវៀតណាមបានបង្ហាញពីភាពចាំបាច់នៃយន្តហោះដែលអាចគ្រប់គ្រងដែន​អាកសសបាន​ទូលំទូលាយ អាចគេចចេញពីកាំជ្រួចពីលើអាកាសរបស់​សត្រូវ និងចូលរួមអ្នកប្រយុទ្ធទល់​មុខជាមួយយន្តហោះសត្រូវ យន្តហោះ F-15 ត្រូវបានបង្កើតឡើងចាប់​រលករ៉ាដាមីស៊ីល និងសំខាន់បំផុតគឺបំពាក់កាំភ្លើងយន្ត។ ទាំងនោះគ្រាន់តែជាលក្ខណៈពិសេសមួយចំនួនប៉ុណ្ណោះ។ ខាង​ក្រោម​ជា​លក្ខណៈពិសេសរបស់ F-15៖

៥- ល្បឿន៖ 

F-15 ពិត​ជា​លឿន​ខ្លាំងណាស់។ អ្នក​អាចស្រមៃទៅ​មើលគិតថាយន្តហោះអាយុប្រហែលជា ៤៣ ឆ្នាំដែល​បម្រើក្នុង​សង្គ្រាមហើយត្រូវឈប់សម្រាក ជំនួសដោយការដាក់យន្តហោះថ្មី​ជំនួសវិញ។ យន្តហោះ F-15 ដែលមានល្បឿនលឿនជាង ១.៨០០ ម៉ាយក្នុងមួយម៉ោង។ ចំណែក F-22 ដែល​ជាអ្នក​មក​ជំនួសមាន​ល្បឿន​តែ១៤០០ម៉ាយ​ក្នុងមួយម៉ោងប៉ុនណោះ។

៤- អាចកម្ទេចផ្សាយរណបលើ​អាកាសបាន៖

ជំនាន់សង្គ្រាម​ត្រជាក់! សហរដ្ឋអាមេរិកចង់ចង់​ធ្វឲ្យ​ F-15នេះ​អាចបំផ្លាញផ្កាយរណបរុស្ស៊ីដែលជាផ្នែកមួយនៃផែនការសង្រ្គាមរបស់ខ្លួន។ដំបូង​ឡើយ​រុស្សី​ដឹង​ថា​អាមេរិក​អាច​បាញ់​កាំជ្រួច​ទៅ​កម្ទេច​ផ្កាយរណបសត្រូវ​ពី​គន្លងផែន​ដី​ទៅ។ ដូច្នេះសហរដ្ឋអាមេរិកបានបង្កើតមីស៊ីលប្រឆាំងផ្កាយរណបដែលត្រូវបានរចនាឡើងឲដោយបំពាក់​លើ​យន្តហោះ F-15។

F 15 ASAT

ប្រព័ន្ធនេះត្រូវបានសាកល្បងដោយជោគជ័យដោយមេបញ្ជាការកងទ័ពអាកាស Wilbert D. "Doug" Pearson ហើយ​គាត់អ្នកបើកយន្ដហោះតែម្នាក់គត់ដែល​បានបាញ់​ផ្ដាយរណបរុស្សី​ពី​លើ​អាកាស​តាម​រយៈ​ការ​បើក​យន្ត​ហោះ F-15។


៣-​ភាពបទបែន៖

Benitez Loadout

ប្រសិនបើអ្នកកំពុងស្វែងរកយន្តហោះដែល​អាខ​គ្រប់​គ្រង់​ដែន​អាកាសទាំងមូលបាន និងមានល្បឿនលឿនបំផុត ដែលអាចផ្ទុកកាំជ្រួចមីស៊ីល ទម្លាក់គ្រាប់បែកនៅលើដី យន្តហោះដែក​ផ្ទុកប្រេងសាំងច្រើន រ៉ាដាជឿនលឿន អ្នកប្រហែលជាចង់ពិចារណាយក F-15 ហើយ។

២-កម្ទេច​គោលដៅបានច្រើនទីតាំងក្នុង​ពេល​តែ​មួយ៖

A4b94d4e3ede29edbae80fd0ecc229d1

F-15 គឺជាយន្តហោះចម្បាំងទីមួយដែលអាចតាមដានគោលដៅរបស់សត្រូវជាច្រើនក្នុងពេលដំណាលគ្នាពីចម្ងាយជាង ១០០ ម៉ាយល៍។ ជាមួយសមត្ថភាពកំណត់​ទីតាំងសត្រូវ​វា​អាច​បាញ់​មីស៊ីល និង​ទម្លាក់គ្រាប់បែក​ក្នុង​ពេល​តែ​មួយ​បាន​ទៀត​ផង។

១- កំណត់​ត្រា​នៃ​ការ​កម្ទេចសត្រូវ៖

732006

ប្រទេស​ជា​ច្រើនប្រើប្រាស់ F-15 សម្រាប់​ប្រតិបត្តិការក្ដៅដែល​ពិបាកៗ​មួយចំនួន​បាន​ទទួល​ជោគជ័យយ៉ាង​មាន​ប្រសិទ្ធិភាពដូច​ជាអ៊ីស្រាអែល​ប្រើ​ F-15 ប្រឆាំង​ជាមួយស៊ីរី​និង​លីបង់ អាមេរិកត​ទល់​នឹង​អ៊ីរ៉ាក់ អារ៉ាបីសាអួឌីត​ទល់​នឹង​អ៊ីរ៉ង់ជា​ដើម។  ប្រតិបត្តិការណ៍​របស់​F-15 ក្នុងបេសកកម្មល្បី​បំផុត​គឺ អ៊ីស្រ្តាអែល​កម្ទេច​រោងចក្រនុយក្លេអ៊េរ​របស់អីរ៉ាក់​អំឡុង Operation Opera៕