ឃើញហើយស្លុតចិត្តយ៉ាងខ្លាំង កុមារតូចដែលស្ថិតក្នុងវ័យកំពុងពេញស្រឡាញ់សម្រាប់ឪពុកម្ដាយគ្រប់រូប បែរជាត្រូវរងគ្រោះដោយសាររលាកទឹកក្ដៅ សុះសាច់ រាងកាយហ៊ុំព័ទ្ធដោយបង់រុំ មិនដឹងថា កូនតូចឈឺចាប់ ក្រហល់ក្រហាយយ៉ាងណាទេ។
យោងតាមគណនីហ្វេសប៊ុគស្ត្រីម្នាក់ឈ្មោះ Oun Nit ដែលត្រូវជាម្ដាយកុមារីនោះបានសរសេររៀបរាប់ថា ៖
ស៊ូស៊ូណាកូនស្រីម៉ាក់ ម៉ាក់នឹងពុះពារគ្រប់ឧបសគ្គដើម្បីកូនស្រី ទោះឈឺចាប់ប៉ុណ្ណាក៍កូនអាចទ្រាំបានដែរម៉ាក់សុំសរសើរកូន លើសពីមនុស្សចាស់ទៀត ។ កូនមិនអាចធ្វើអ្វីកើត តែកូនអាចទ្រាំនូវការឈឺចាប់បានគ្រប់យ៉ាង ដែលមនុស្សចាស់ខ្លះមិនអាចទ្របានដូចកូន 💪💪💪✊✊✊🙏🙏🙏
យ៉ាងណាមិញ ក៏មានមិត្តៗក្នុងបណ្ដាញសង្គមហ្វេសប៊ុគ បង្ហាញពីការសោកស្ដាយ និងអាណិតអាសូរដល់កូនតូច គ្នានៅក្មេងពេកហើយ មិនគួរណាជួបគ្រោះបែបនេះ ក៏មានសប្បុរសជនជាច្រើនបានចូលរួមជួយជាថវិកាដល់បងស្រី ដើម្បីព្យាបាលកូនស្រីឱ្យបានជាសះស្បើយផងដែរ។
ក្រុមការងារក្នុងស្រុក ក៏សូមជូនពរឱ្យក្មួយស្រី ឆាប់ជាសះស្បើយ ហើយសូមឱ្យសំណាងល្អណាអូនតូច!