នៅមុននេះបន្តិចលោកអភិបាលស្រុកបន្ទាយស្រី ឃីម ហ្វីណង់ បានបង្ហោះបង្ហាញអំពីទុរេន និងចំការទុរេនដែលចំការនេះមានទុរេនរហូតដល់ ១៧០ដើមនិងទើបតែប្រមូលផលបាន។ លោកអភិបាលបានបន្ថែមថាទូរេននេះមានរសជាតិផ្អែមមុត ក្រអូបមិនចាញ់ទុរេនមកពីតំបន់ដទៃឡើយ ព្រោះតែតំបន់ជើងភ្នំគូលែននេះជាតំបន់ខ្ពងរាបដីក្រហមដែលមានសក្តានុពលខ្លាំងចំពោះដំណាកសិកម្ម។
លោកអភិបាលបានលើកឡើងថា: រដ្ឋបាលស្រុកត្រៀមខ្លួនរួចជាស្រេចក្នុងការជម្រុញទីផ្សារ និងសហការជាមួយអង្គការជាដៃគូសហគមន៍កសិកម្មមួយចំនួនទៀត ចែកជូនពូជកូនដើមឈើដំណាំហូបផ្លែក្នុងយុទ្ធសាស្ត្រដោយឥតគិតថ្លៃ ជូនដល់កសិករដែលចង់ដាំ ព្រមទាំងផ្តល់ការគាំទ្របច្ចេកទេស ដើម្បីជំរុញអោយស្រុកបន្ទាយស្រី ក្លាយជា ”ដែនដីកសិទេសចរណ៍” ដ៏គួរអោយទាក់ទាញមួយនៅក្នុងពេលអនាគត។
ទីតាំង៖ ជើងភ្នំគូលែន ជិតវត្តចំបក់៣ដើម ក្នុងភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ខាងក្រោមនេះជាពាក្យពេជន៍ទាំងស្រុកដែលលោកអភិបាលបានបង្ហោះ៖
«ទុរេនបន្ទាយស្រី»៖ តោះអ្នកសៀមរាប! សាកមកភ្លក់រសជាតិនិងគាំទ្រផ្លែទុរេនក្នុងខេត្តយើងម្តងមើស៎!តិចអ្នកសៀមរាបខ្លួនឯងអត់ដឹងថាបន្ទាយស្រីមានដាំផ្លែទុរេន។ ឆ្នាំនេះជាឆ្នាំដំបូង ដែលមានចំការ១៧០ដើមនេះទើបប្រមូលផលបាន តែធានាថារសជាតិផ្អែមមុត ក្រអូប មិនចាញ់ទុរេនមកពីតំបន់ដទៃឡើយ ដោយហេតុតែតំបន់ជើងភ្នំគូលែននេះជាតំបន់ខ្ពង់រាបដីក្រហម សម្បូរទៅដោយជីវជាតិ។
ខ្ញុំពិតជាចង់ឃើញបងប្អូនប្រជាកសិករនៅក្នុងស្រុកបន្ទាយស្រីដាំដំណាំហូបផ្លែអោយបានច្រើន ជាពិសេស
ដំណាំថ្មីៗដែលមានតម្លៃខ្ពស់និងទីផ្សារទូលំទូលាយ ដូចជាទុរេន និងសាវម៉ាវជាដើម ព្រោះដីក្រហមតំបន់ភ្នំនៅបន្ទាយស្រី មានសក្តានុពលកសិកម្មសម្បូរបែបខ្លាំងណាស់។ រដ្ឋបាលស្រុកត្រៀមខ្លួនរួចជាស្រេចក្នុងការជម្រុញទីផ្សារ និងកំពុងសហការជាមួយអង្គការដៃគូ សហគមន៍កសិកម្មមួយចំនួនទៀត ចែកជូនពូជកូនដើមឈើដំណាំហូបផ្លែយុទ្ធសាស្ត្រដោយឥតគិតថ្លៃ ជូនដល់កសិករដែលចង់ដាំ ព្រមទាំងផ្តល់ការគាំទ្របច្ចេកទេស ដើម្បីជំរុញអោយបន្ទាយស្រី ក្លាយជា”ដែនដីកសិទេសចរណ៍”ដ៏គួរអោយទាក់ទាញមួយនៅក្នុងពេលអនាគត។
សង្ឃឹមថាចាប់ពីឆ្នាំនេះទៅ ស្រុកបន្ទាយស្រីនឹងមានផ្លែឈើថ្មីៗ ដើម្បីទទួលបងប្អូនភ្ញៀវទេសចរមកពីគ្រប់ទិសទីដែលចង់មកកំសាន្តនៅក្នុងស្រុកទេសចរណ៍នៃខេត្តសៀមរាបមួយនេះ។
ទីតាំង៖ ជើងភ្នំគូលែន ជិតវត្តចំបក់៣ដើម ក្នុងភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
#ទុរេនបន្ទាយស្រី #ទៅលេងបន្ទាយស្រី
ដកស្រង់ដោយ៖ ក្នុងស្រុក