ទៅលេងកោះកុង ​កុំខកខានឱ្យសោះ « ឋានសួគ៍តាតៃអេកូរីស៊ត » ស្ថិតនៅកណ្ដាលព្រៃភ្នំ ព័ទ្ធជុំវិញទៅដោយទឹកជ្រោះដែលមានទេសភាពស្រស់ស្អាត និងខ្យល់អាកាសបរិសុទ្ធ

តាតៃ  ត្រូវបានគេស្គាល់ថាជាតំបន់ដែលមានទេសភាពស្រស់ស្អាត និងមានអាកាសធាតុបរិសុទ្ធ ត្រជាក់គ្រប់រដូវកាល សំបូរដោយព្រៃភ្នំ ទឹកជ្រោះ អូរ ស្ទឹង ជាច្រើនកន្លែង រហូតដល់សមុទ្រខេត្តកោះកុង ដែលសំបូរទៅដោយធនធានធម្មជាតិដ៏កំរគឺព្រៃកោងកាងដ៏ធំល្វឹងល្វើយ សំបូរទៅដោយប្រព័ន្ធជីវៈចំរុះដែលទាក់ទាញយ៉ាងខ្លាំងលើវិស័យអេកូទេសចរណ៍នៅតំបន់អាស៊ាន ដែលមានលក្ខណៈស្និតស្នាលជាមួយធម្មជាតិព័ទ្ធជុំវិញដោយទឹកនិងភ្នំ ស្តាប់សំលេងទឹកជ្រោះ និងប្រព័ន្ធជីវៈចំរុះគ្រប់ប្រភេទក្នុងពេលរាត្រីផងដែរ។

103083482_292636458790033_902639630137151794_n

102635194_292636628790016_4463270615120952538_n

នៅក្នុងនោះ ឋានសួគ៍តាតៃអេកូរីស៊ត គឺជារីស៊តលក្ខណៈតង់ (Camping) នៅកណ្ដាលព្រៃភ្នំតាមបណ្ដោយដងព្រែកតាតៃ ព័ទ្ធជុំវិញទៅដោយទឹកជ្រោះដែលមានទេសភាពស្រស់ស្អាតនិងខ្យល់អាកាសបរិសុទ្ធ ដែលមានការស្នាក់នៅសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិច្រើនជម្រើសដូចជា÷

-ស្នាក់នៅក្នុងតង់ដែលប្រើប្រាស់បន្ទប់ទឹករួម តម្លៃចាប់ពី 40$ទៅ50$

-ស្នាក់នៅជាលក្ខណះគ្រួសារលើផ្ទះឈើ

- ស្នាក់នៅជាលក្ខណះក្រុមតូចៗពី5នាក់ទៅ10នាក់លើផ្ទះឈើ

- ស្នាក់នៅជាលក្ខណះក្រុមធំៗចាប់ពី50នាក់ទៅ100នាក់

- ស្នាក់នៅជាលក្ខណះចងអង្រឹងក្នុងព្រៃលើភ្នំជាប់ទឹកជ្រោះ

គួរឱ្យដឹងផងដែរថា ឋានសួគ៍តាតៃអេកូរីស៊ត មានទីតាំងនៅ ឃុំ​ តាតៃ ខេត្តកោះកុង ឬអាចទំនាក់ទំនងបានតាមរយៈលេខទូរស័ព្ទ  087949393/0965281167 ៕

អត្ថបទ៖ ក្នុងស្រុក

រូបភាព៖ ឋានសួគ៍តាតៃ - Tatai Paradise

102469587_292636632123349_549711082895424099_n


103127692_292636522123360_5430429247021275492_n

78837018_165050061548674_4949733561331613696_o

103796110_292636478790031_5086697595724959932_n

103591655_292636498790029_2340213028520170883_n

103110339_292636568790022_1908254157461210354_n

102984395_292636618790017_4790746710659354039_n

103403192_292636545456691_7858568598460733557_n

103465156_292636668790012_6781016054343312395_n

103265937_292636588790020_8666712836203648443_n

82011005_994673330912044_6481931816688156672_o

81357131_994673454245365_8509142855548141568_o

78999726_165050668215280_8996177711529459712_o

78923066_165050774881936_1155234559244107776_o