មនុស្សប្រុសប៉ុន្មានប្រភេទនេះ បើអ្នកជ្រើសជាគូជីវិត ដឹងតែគ្រាំទ្រូងស្លាប់ មិនខានឡើយ! ហើយធ្វើឱ្យឪពុកម្ដាយគ្រាំចិត្តជំនួសទៀត

ក្នុងមួយជីវិតមនុស្សស្រី ខ្លាចបំផុតគឺ ជ្រើសដៃគូជីវិតខុស មនុស្សប្រុស ទោះមើលយូរយ៉ាងណា ក៏ពិបាកនឹងយល់ច្បាស់ពីចរិតគេដែរ ព្រោះមនុស្សប្រុស ពូកែលាក់ចរិតណាស់ ជាពិសេសគឺ តែងតែលាក់ចរិតអាក្រក់របស់ខ្លួន នៅពេលដែលគេ ចាប់ផ្ដើមទាក់ទងនឹងមនុស្សស្រីណាម្នាក់។

១. ពូកែញ៉ែ / ស្រីច្រើន

ប្រុសដែលមិនចេះស្កប់ស្កល់រឿងស្រី ទោះបីបានប្រពន្ធស្អាតដូចទេពអប្សរ ល្អដូចទេវតាក៏ដោយ ក៏នៅតែមិនអាចបញ្ឈប់ចិត្តព្រាន សាវារបស់ប្រុសជាប្ដីបានដែរ មនុស្សប្រុសប្រុងខូច ស្រីច្រើន កែមិនឡើងទេ។

103456041_3036694183046416_4010829206063272608_o

២. ត្រចៀកស ងាយជឿពាក្យគេ

ជាកូនប្រុស ជាប្ដី ជាមេគ្រួសារ បើកាលណា គ្មានមនសិការ គ្មានគំនិត គិតដោយខ្លួនឯងទេ គឺពិបាកណាស់ ជាពិសេសគឺ ចេះតែជឿពាក្យគេ ត្រចៀកស្រាល អ្នកណាចាក់ចូចតែបន្តិច ដឹងតែមកឈ្លោះ បង្កភ្លើង នាំរឿងឱ្យប្រពន្ធរាល់ថ្ងៃ។

៣. ប្រចណ្ឌខ្លាំង គ្មានហេតុផល

គេថា ប្រចណ្ឌព្រោះស្រឡាញ់ តែបើប្រចណ្ឌជ្រុលហួសហេតុវិញ គឺប្ដីប្រពន្ធគ្មាក្ដីសុខឡើយ ចង់ប្រពន្ធចេញដើរបន្តិចក៏មិនបាន ស្លៀកពាក់ខ្លីបន្តិចក៏មិនបាន និយាយរួម ដូចជាប់ក្នុងទ្រុងសត្វអ៊ីចឹង គ្មានសេរីភាពទេ។

៤. ដើរលេង/ស៊ីផឹក

មនុស្សប្រុស បើកាលណាមានប្រពន្ធ មានគ្រួសារហើយ តែនៅតែដើរលេងមិនចេះគិត ស៊ីផឹកស្រវឹងចង់រាល់ថ្ងៃ ប្រាកដជាគ្មានគំនិតគិតរកស៊ីអីទេ មិនស្រួលផឹកស្រវឹងកាច វាយ ទាត់ធាក់ ប្រកាប់ចាក់ប្រពន្ធកូន វ៉ៃដល់ម៉ែឪក្មេកទៀត គ្រួសារមានតែហិង្សា ភ្លើងក្ដៅក្រហាយគ្រប់ពេល។

102726021_3018678691514632_4706248128257195192_n

៥. ប្រព្រឹត្តល្បែងស៊ីសង


ល្បែងតែងវិនាស កុំថាតែប្ដី បើទោះជាគ្រួសារមានម្ខាងណាប្រព្រឹត្តល្បែងហើយ ទោះអាចរកបានច្រើនប៉ុនណាក៏មិនសល់ មានបានដូចគេដែរ មិនយូរមិនឆាប់គង់តែរលត់ទ្រព្យមិនខាន ងាកឆ្វេងងាកស្ដាំ ជំពាក់គេជុំទិស។

៦. កាន់លុយ/គម្រិះអាចម៌ក្ដាប់

មនុស្សប្រុសកាន់លុយ ប្រាកដជាគម្រិះអាចម៌កាប់ណាស់ មិនងាយទេ ចិត្តចង្អៀតចង្អល់ ខ្វល់តែរឿងលុយ ដល់ពេលអ៊ីចឹង មិនទូលាយសូម្បីតែឪពុកម្ដាយបងប្អូនឯង។

៧. ពូកែរអ៊ូរទាំ/ទើសគ្រប់ពេល

រអ៊ូមានពេល តែបើរអ៊ូគ្រប់ពេល ចេញចូលគិតតែពីរអ៊ូរទាំ ទើសនេះទើសនោះពិបាករស់នៅជាមួយណាស់ គេថាមនុស្សរស់ក្រោមដំបូងតែមួយ ជាប្ដីប្រពន្ធ រៀនបិទភ្នែក បិទត្រចៀក ធ្វើគថ្លង់ខ្លះទៀបអាចរស់ជាមួយគ្នាបានសុខ តែបើមិនអាចធ្វើបានទេ ត្រៀមតែលែងលះគ្នាឱ្យហើយទៅ៕

90961863_2853607354688434_8353261041924177920_o

93179151_2900229523359550_3028579893668478976_n

100045625_3016112605104574_8038298523034189824_n

103765038_3036693603046474_5831653997451368773_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

រូបភាព ៖ BAYON Television