មនុស្សប្រុស! ទោះអ្នកជោគជ័យក្នុងជីវិតការងារ តែបើអ្នកគ្មានពេលវេលាឱ្យគ្រួសារ អ្នកនឹងក្លាយជាជនបរាជ័យក្នុងរឿងគូជីវិត

ក្នុងមួយជីវិតមនុស្សប្រុស គប្បីបំផុតគឺ ត្រូវមានកត្តញ្ញូ គិតគូរបំផុតគឺ កិច្ចការងារជាធំ ហើយសំខាន់បំផុតនោះគឺ ត្រូវបានរស់នៅជួបជុំក្រុមគ្រួសារ ហើយអាចផ្ដល់ក្ដីសុខ សុភមង្គលដល់ប្រពន្ធកូន។

មនុស្សប្រុសត្រូវចាំថា បើអ្នកមិនមានកត្តញ្ញូចំពោះអ្នកមានគុណ អ្នកក៏មិនអាចសម្រេចកិច្ចការតូចធំបានឡើយ ព្រោះមនុស្សបើរមិលគុណហើយ មិនអាចរីកចម្រើនបានទេ។

ទោះអ្នកមានភាពកត្តញ្ញូ ទោះអ្នកអាចបានឡើងធ្វើធំ មានបានស្ដុកស្ដម្ភ យសសក្តិសកថ្កើងថ្កល់ ប៉ុនណា តែបើអ្នកមិនអាចផ្ដល់ពេលវេលាឱ្យគ្រួសារ មិនអាចថែរក្សាប្រពន្ធកូន មិអាចបានរស់នៅជួបជុំក្រុមគ្រួសារបានទេ ជីវិតអ្នក ក៏ស្មើនឹងបរាជ័យដូចគ្នា។

102384616_1173634022985413_2564920463876713227_o

មនុស្សប្រុសទាំងឡាយអ្នកត្រូវដឹងថា មាតាបិតា ការងារ និងគ្រួសារប្រពន្ធកូន គឺសុទ្ធតែសំខាន់សម្រាប់ជីវិតអ្នកខ្លាំងបំផុត ...

- កុំព្រោះតែការងារ បែរជាទុកអ្នកមានគុណ និងប្រពន្ធកូនចោល

- កុំព្រោះតែការងារ បែរជាគ្មានពេលវេលា ជូនអ្នកមានគុណ និងប្រពន្ធកូនដើរលេង

- កុំព្រោះតែការងារ បែរជាមិនមានពេលវេលារីករាយសប្បាយ ដើរលេងជួបជុំ អ្នកមានគុណ និងប្រពន្ធកូន

អ្នកណាក៏គេរវល់ដែរ តែគេចេះឆ្លៀតពេល និងបង្កើតឱកាសដើម្បីបង្កើនការចងចាំ អនុស្សាវរីយ៍ជាមួយមនុស្សជាទីស្រឡាញ់ បើអ្នកទុកការងារសំខាន់ជាអ្នកមានគុណ អ្នកនឹងវិប្បដិសារីអស់មួយជីវិត ពេលដែលគ្មានគាត់ ... បើអ្នកគិតតែពីការងារ មិនទុកពេលវេលាឱ្យប្រពន្ធកូន អ្នកនឹងស្ដាយក្រោយ បើថ្ងៃណាមួយ ពួកគេលែងខ្វល់ពីអ្នលដូចគ្នា។


លុយកាក់ មាសប្រាក់ យសសក្តិ មុខមាត់ សំខាន់ហើយ តែបើមានគ្រប់យ៉ាង តែគ្មានគ្រួសារនៅក្បែរ ជីវិតអ្នកក៏គ្មានន័យដែរ គឺគ្មានក្ដីសុខ គ្មានសុភមង្គល គ្មានភាពកក់ក្ដៅក្នុងជីវិតនោះឡើយ ត្រូវចាំថា គ្រួសារ ប្រពន្ធកូន អ្នកមានគុណ ទើបជាគ្រប់យ៉ាងរបស់អ្នក៕

102563002_1173633739652108_7238489224763176624_o

103839512_1173633656318783_4477902325293937683_o

103888892_1173634296318719_6167510221784411779_o

103962808_1173633949652087_7169013514114374923_o

104379667_1173634149652067_5113684907158206381_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

ប្រភពរូបភាព ៖ Ny Ratana