ប្រភពព័ត៌មានពីគេហទំព័រហួចូវ បានដកស្រង់សម្ដីការិយាល័យសន្តិសុខសាធារណៈចូវបាននិយាយថា រថយន្តដឹកប្រេងបានផ្ទុះបន្ទាប់ពីរថយន្តនោះបានបើកចេញពីផ្លូវហាយវ៉េក្បែរទីក្រុងវីនលីងដែលជាទីក្រុងឆ្នេរសមុទ្រតូចមួយក្នុងខេត្តហ្សេជាំង។
នៅក្នុងហេតុការណ៍នោះដែរ មានផ្ទះ និងរោងចក្រមួយចំនួនក៏បានដួលរលំជាបន្តបន្ទាប់ និងមានមនុស្សជាង១០នាក់បានបាត់បង់ជីវិត និង១២៧នាក់ផ្សេងទៀតរងរបួស។
ក្រុមអ្នកពន្លត់អគ្គិភ័យជាង ៤៥០ នាក់ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះមនុស្សដែលជាប់នៅក្នុងផ្ទះ និងរថយន្តរបស់ពួកគេ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ CGTN ។
ការស៊ើបអង្កេតជាបឋមបានបង្ហាញថា ការផ្ទុះនេះបានកើតឡើងនៅពេលដែលអ្នកបើកឡានដឹកដឹកប្រេងពីណីងបូទៅវេនចូវកំពុងចេញពីផ្លូវលឿន។
ប៉ូលីសបាននិយាយថា អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយមូលហេតុនៃការផ្ទុះនេះស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយទេ៕
ប្រភព ៖ malaysia.news