ហេតុអ្វីមនុស្សប្រុស បើទោះជាខ្លួនអស់ចិត្តពីប្រពន្ធហើយ ទៅលួចលាក់ទាក់ទងស្រីថ្មី ឬមានប្រពន្ធចុង តែមិនព្រមលែងលះប្រពន្ធ

គេថា ចិត្តមនុស្សប្រុស ចំពោះតណ្ហា គឺមិនចេះស្កប់ស្កល់នោះឡើយ ទោះរៀបការ មានប្រពន្ធ មានគ្រួសាររួចហើយក៏ដោយ ក៏នៅតែមិនអាចបញ្ឈប់ចិត្តផិតក្បត់សាវា នៅតែមិនចោលចរិតទាក់ទងស្រី លួចមានប្រពន្ធចុង។

យ៉ាងណាមិញ ក៏មានមនុស្សប្រុសខ្លះ តាមពិតទៅគឺ​អស់ចិត្តពីប្រពន្ធ ចាប់តាំងពីខ្លួនទៅមានចិត្តស្រឡាញ់ស្រីផ្សេង ឬចិញ្ចឹមប្រពន្ធចុងមកម្ល៉េះ តែក៏នៅតែតោងទាម បៀមជាប់មិនព្រមដោះលែងឱ្យប្រពន្ធមានសេរីភាព គឺមានន័យថា មិនព្រមផ្ដិតមេដៃលែងលះឱ្យដាច់ស្រេចនោះឡើយ ។ ខាងក្រោមនេះ ជាហេតុផលមួយចំនួនរបស់មនុស្សប្រុស ដែលសុខចិត្តយកថែម តែមិនព្រមលែងប្រពន្ធដាច់ខាត ៖

Mgbjgoc

១. នៅអាណិតកូនៗ

ជាការពិត ចិត្តមនុស្សប្រុស ដ្បិតថាអស់ចិត្តពីប្រពន្ធក៏ពិតមែន តែជាក់ស្ដែងគឺ មនុស្សប្រុសស្រឡាញ់ គិត និងខ្វល់ខ្វាយពីកូនបំផុត គេនៅខ្លាចកូនកំព្រាឪពុក ក៏រឹតតែខ្លាច ការលែងលះ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍កូនៗ ត្រូវរស់នៅជាមួយនឹងគ្រួសារដែលបែកបាក់គ្នា គឺមិនចង់ឱ្យកូនគិតថា ខ្លួនមានឪពុកម្ដាយ លែងលះគ្នានោះឡើយ។

២. ខ្លាចចែកទ្រព្យសម្បត្តិ

គេមិនចង់បែងចែកទ្រព្យនោះទេ ព្រោះជាលុយដែលញើសឈាមគេខំរក ភាគច្រើននៃការខលែងលះ គឺត្រូវចែកទ្រព្យស្មើគ្នា ហើយចំណែក អាចនឹងផ្ដល់ឱ្យកូនៗ តែបើកូនតាមម្ដាយ នោះច្បាស់ណាស់គឺ ក្នុងនាមជាឪពុកគឺមិនសល់អ្វីទេ ត្រូវចេញទៅតែខ្លួនទទេរប៉ុណ្ណោះ។

เพลิงบุญ 1

៣. ខ្លាចប្រពន្ធបានទៅអ្នកផ្សេង

ទោះអស់ចិត្តពីប្រពន្ធក៏ដោយ តែក៏នៅស្ដាយ ឬអាចនិយាយបានថា មនុស្សប្រុសអាត្មានិយមបំផុត មិនចង់ឱ្យប្រពន្ធបានទៅប្រុសក្រោយ ឬខ្លាចប្រពន្ធនេះបានអ្នកក្រោយ មានសំណាងជាងពេលនៅជាមួយខ្លួន ក្នុងគំនិតគេគឺមានតែ នាងជារបស់អញតែម្នាក់គត់។

៤. នៅគិតបារម្ភមុខមាត់


មនុស្សប្រុសត្រូវប្រពន្ធសុំលែង បើជាអ្នកមានមុខមាត់ ប្រាកដជាមិនអាចទេ គេខ្លាចខ្មាសគេណាស់ តែទៅលយចមានស្រី អាហ្នឹងមិនខ្មាសសោះ នេះហើយចរិតមនុស្សប្រុសមួយចំនួន ខ្លួនប្រព្រឹត្តអំពើថោកទាប មិនចេះខ្មាសទេ តែបើប្រពន្ធជេរប្រទេច គិតមុខមាត់ជាធំ ដូចខ្លួនហ្នឹងស្អាតស្អំសម្បើមណាស់។

C เรตติ้งละครเพลิงบุญ 2560

៥. យល់ដល់មុខឪពុកម្ដាយ សាច់ញាតិ

ជួនកាល កូនប្រសារស្រី ឬក្នុងនាមប្រពន្ធជាសាច់ថ្លៃ ទទួលបានក្ដីអាណិត ចិត្តស្រឡាញ់ ពីឪពុកម្ដាយក្មេក និងបងប្អូនសាច់ថ្លៃជាង ដូច្នេះហើយ មនុស្សប្រុសក៏មិនហ៊ានលែងលះប្រពន្ធ ព្រោះគិតដល់អារម្មណ៍របស់ឪពុកម្ដាយ សាច់ញាតិ បងប្អូនទាំងសងខាង ពួកគេមានមនោសញ្ចេតនាល្អៗជាមួយគ្នាច្រើនពេក ប្រាកដជាគេឈរខាងប្រពន្ធហើយ ម៉េចនឹងអាចកាន់ជើងមនុស្សប្រុសខុស ខិលខុចបានទៅ។

មិនដឹងថា ចំណុចទាំងប៉ុន្មាននេះ ត្រូវ ឬក៏ខុសយ៉ាងណាទេ តែជាក់ស្ដែងដែលបាបនដឹង និងឃើញកន្លងមកគឺ​ ភាគច្រើនបែបនេះមែន៕

W644

Hqdefault

News51255_855

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ