កោះកុងក្រៅ ជាកោះដែលមានទេសភាពស្អាត សមុទ្រធំធេង និង ធនធាន ធម្មជាតិសម្បូរបែប !

ពិតណាស់ សព្វថ្ងៃនេះសម្រាប់បងប្អូនខ្មែររបស់យើងគឺនិយមដើរកម្សាន្តនៅគ្រប់ទឹសទី ក្នុងពេលចុងសប្ដាហ៍ ហើយជាពិសេសនោះគឺពួកគាត់និយមទៅកម្សាន្តនៅឯរមណីយដ្ឋានធម្មជាតិ មានដូចជា សមុទ្រ ព្រៃភ្នំ ទឹកជ្រោះជាដើម ។

បើយោងតាមការបង្ហោះរបស់ហ្វេសបុកផេកផ្លូវការដែលមានឈ្មោះថា ទេសចរណ៍-Tourism បានបង្ហោះទាក់ទងនឹងតំបន់ទេសចរណ៍មួយដែលមានឈ្មោះថា កោះកុងក្រៅ ដូច្នេះសូមអានសេចក្ដីលម្អិតដូចខាងក្រោម ៖

103436434_744786396259117_5470948419964608204_n

កោះកុងក្រៅ ស្ថិតក្នុងភូមិកោះកាពិ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចំងាយប្រមាណ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់អាចធ្វើដំណើរទៅកាន់តំបន់នេះបានតាមរយៈផ្លូវទឹក ដោយចំណាយពេលប្រមាណ ៤០នាទី ទើបដល់កោះដ៏ធំមួយនេះ។ កោះកុងក្រៅមានផ្ទៃដីប្រមាណ ៨០ គ.ម២ និងកម្ពស់ប្រហែល ៤១០ ម ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានព៌ណខៀវស្រងាត់ ជាកោះដែលសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ មានឆ្នេរខ្សាច់ សម្រាប់កម្សាន្ត០៥ កន្លែង។ សព្វថ្ងៃតំបន់កោះកុងក្រៅនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គភាពយោធាជើងទឹកផ្នែកលំហសមុទ្រ ៕

Unnamed


IMG_6093 1024x576

104192759_744786426259114_759671995767430976_n

103491772_744786456259111_2621438706508519193_n

រូបភាព : Mother Nature Cambodia