យោងតាមរយៈគេហទំព័រផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអំពីការព្យាករ ស្ថានភាពអាកាសធាតុនៅកម្ពុជា គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នឹងមានភ្លៀងធ្លាក់ជាបន្ត។
ក្នុងនោះ ក្រសួងក៏បានក្រើនរំឭកផងដែរឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះបញ្ហាអាកាសធាតុប្រួលប្រែ អាចនឹងមានបាតុភូតផ្គរ រន្ទះ ខ្យល់កន្រ្តាក់ កើតឡើងផងដែរ។
ស្ថានភាពអាកាសធាតុនៅកម្ពុជា ៖
១. បណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល
-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
-សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតមធ្យមទៅច្រើន។ ក្នុងនោះ ក៏មានផ្នែកខ្លះ នៅតំបន់ទំនាល់ភាគកណ្តាល និងភាគខាងក្រោមនឹងអាចភ្លៀងធ្លាក់។
២. បណ្តាខេត្ត នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦°C
- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ ។
៣. បណ្តាខេត្តនៅតំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C នឹងអាចមានភ្លៀងពីតិចទៅបង្គួរ៕