កាលពីវេលាម៉ោង០១:១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចមុខរដ្ឋបាលជលផល (ជិតស្តុបចំការមន) តាមផ្លូវព្រះនរោត្តម ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីរថយន្ត Range Rover Vela ស៊េរីទំនើបមួយគ្រឿង បើកយ៉ាងលឿនទៅបុកជាមួយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរថយន្តខូចខ្ទេចខ្ទីផ្នែកខាងមុខទាំងស្រុង។
ក្នុងហេតុការណ៍នេះដែរ ត្រូវបានគេដឹងថា ជនបង្កជាស្រីស្អាតមួយរូបដែលពុំទាន់បានដឹងពីអត្តសញ្ញាណនៅឡើយទេ បន្ទាប់ពីបង្កហេតុការណ៍នេះហើយ នារីដែលជាម្ចាស់រថយន្តក៏បានរត់គេចខ្លួនបាត់ទៅ ដោយទុករថយន្តចោល ដោយពុំមានរបួសអ្វីនោះឡើយ។
គួរបញ្ជាក់ថា រថយន្តបង្កម៉ាក RANGE ROVER VELAR ស៊េរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BJ.4545បើកបរដោយស្រ្តីស្រស់ស្អាតម្នាក់។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះមកស្ទូចយករថយន្តទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំម្ចាស់មកដោះស្រាយគ្នានៅពេលក្រោយ៕