ដោះស្រាយប្រស្នាទាំង ៤ នេះបាន អ្នកពិតជាមនុស្សពូកែក្នុងចំណោមអ្នកខ្លាំង!

ការស្រាវជ្រាវមួយចំនួនបានបង្ហាញឱ្យឃើញថាការដោះស្រាយរឿងរ៉ាវ និងល្បែងល្បងប្រាជ្ញាពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់បង្កើនចំណេះដឹងរបស់អ្នក។ វាធ្វើឱ្យចិត្តអ្នកកាន់តែច្បាស់ ធ្វើឱ្យការចងចាំរបស់អ្នកប្រសើរឡើង ហើយបង្រៀនអ្នកឱ្យយកចិត្តទុកដាក់លំអិតសូម្បីតែរឿងតូចតាច។ ហើយវាថែមទាំងផ្តល់ភាពរីករាយផងដែរ។ សូមរីករាយជាមួយរឿងរ៉ាវអាថ៌កំបាំងទាំងនេះជាមួយល្បិតទិចនិចខ្លីៗទាំងអស់គ្នា។

ដូច្នេះថ្ងៃនេះយើងសូមលើកយកប្រស្នាមួយចំនួនសម្រាប់ប្រិយមិត្ត ដោះស្រាយដើម្បីបង្កើតការគិត បង្កើតភាពការចងចាំ និងភាពសប្បាយរីករាយទាំអស់គ្នា។ សូមសំណាងល្អ!

១.ទៀនដ៏អាថ៌កំបាំង

22e10b586c860de57e6d14b787

មានបុរសចំណាស់ម្នាក់និងកូនស្រី ៣ នាក់រស់នៅក្នុងភូមិមួយ។ ថ្ងៃមួយបុរសចំណាស់ឈឺធ្ងន់ដូច្នេះយមទូតក៏មកទទួលយកវិញ្ញាណរបស់គាត់។ កូនស្រីច្បងបានអង្វរសុំយមទូតអនុញ្ញាតឱ្យឪពុករស់នៅបាន ២ ឆ្នាំហើយយមទូតក៏យល់ព្រម។ ២ ឆ្នាំក្រោយមកយមទូតបានត្រឡប់មកវិញកូនស្រីទី ២ បានសុំអង្វរយមទូតទៀតហើយយមទូតបានយល់ព្រមផ្តល់ជូនបុរសចំណាស់រស់បានមួយឆ្នាំទៀត។

មួយឆ្នាំក្រោយមកយមទូតបានត្រឡប់មកវិញ ហើយឥឡូវនេះដល់ពេលកូនស្រីពៅម្តង នាងបានមកជាមួយទៀនមួយដើមហើយបានសុំអង្វរឱ្យយមទូតអនុញ្ញាតឱ្យឪពុករបស់នាងរស់នៅរហូតដល់ទៀននៅក្នុងដៃរបស់នាងបានឆេះអស់។ យមទូតក៏បបានយល់ព្រមជាលើកទី ៣ ទៀត។ ដូចអ្វីដែលកូនស្រីពៅបានគ្រោងទុកយមទូតមិនដែលវិលត្រឡប់មកវិញយកជីវិតឪពុងនាងទេ។

សំនួរ៖ តើកូនស្រីពៅធ្វើដូចម្តេចទើបយមទូតលែងត្រលប់មកទៀត?

2968bd52eea2f425c0595c21f4

ចម្លើយ៖

B57b9e538bba14c86d5e304e9d

កូនស្រីពៅបានផ្លុំទៀនបន្ទាប់ពីយមទូតបានចាកចេញទៅហើយទៀននោះ ហើយកូនស្រីពៅមិនដែលដុតទៀននោះឱ្យឆេះម្តងទៀតទេ។

២. ជណ្តើរដ៏អាថ៌កំបាំង

769f6a59ec83a66ec59eb78428

ដារ៉ាឈរនៅលើកាំជណ្ដើរដែលជណ្តើរនោះមានកំពស់ ២៥ ម៉ែត្រ។ គាត់បានរអិលចុះពីកាំជណ្ដើរហើយដួលមកលើដី។ ប៉ុន្តែគាត់មិនស្លាប់ឬរងរបួសធ្ងន់ធ្ងរទេ។

សំណួរ: តើវាអាចទៅរួចយ៉ាងដូចម្តេចទៅគាត់បែជាមិនស្លាប់ ឬរងបួសសោះ?

2968bd52eea2f425c0595c21f4

ចម្លើយ៖

D3563b568a990225d770d9b4f4


ដារ៉ាឈរនៅលើកាំទី ១ នៃជណ្តើរ។

៣. ដើមផ្លែប៉ោមដ៏អាថ៌កំបាំង

Ac6c9f5fb48dbc0bfa3a6917e7

មានមិត្តភក្តិស្រីពីរនាក់ បញ្ញា និងលក្ខិណាបានទៅដើរលេងនៅក្នុងព្រៃ។ នៅពេលមានភ្លៀងធ្លាក់ ភ្លាមៗក្មេងស្រីទាំងពីរនាក់ បានឃើញផ្ទះដែលត្រូវគេបោះបង់ចោលមួយ ហើយសំរេចចិត្តចូលទៅជ្រកភ្លៀងនៅក្នុងផ្ទះនោះ។ ពេលភ្លៀងរាំងអ្នកទាំងក៏ស្ងួត ប៉ុន្តែពួកគេឃ្លានខ្លាំង។ ដូច្នេះពួកគេបានដើររកបេះផ្លែឈើ។

បញ្ញាបានរកឃើញដើមផ្លែប៉ោមមួយដើម ប៉ុន្តែនៅពេលនាងញ៉ាំផ្លែប៉ោមនេះនាងបានប្រែក្លាយទៅជាដើមឈើ។ កន្លះម៉ោងក្រោយមកលក្ខិណាបានទៅដល់ទីនោះ ហើយនាងបានលឺសម្លេងអ្នកណាម្នាក់និយាយថា “ មិត្តរបស់អ្នកបានក្លាយទៅជាដើមឈើហើយ អ្នកត្រូវរកនាងអោយឃើញហើយនាំនាងត្រឡប់មកវិញ។ អ្នកមានឱកាសតែម្តងប៉ុណ្ណោះ។ ប្រសិនបើអ្នកធ្វើវាខុសមិត្តរបស់អ្នកនឹងក្លាយជាដើមឈើជារៀងរហូត”

សំណួរ៖ តើតើលក្ខិណាអាចរកឃើញដើមឈើដែលជាមិត្តរបស់នាងឃើញដោយរបៀបណា?

0fbeee5e508cc413aed568046f

ចម្លើយ៖

A8e30154a5beaad9bed3d76625

ដោយសារមានភ្លៀងធ្លាក់កន្លះម៉ោងដើមឈើទាំងអស់សុទ្ធតែទទឹក ចំណែកដើមឈើដែលមិនទទឹកគឺជា បញ្ញា។

៤. តើបុរសណាដែលលីដុំឈើធ្ងន់ជាងគេ?

B9f17c540186e9d3798966026f

11d5b051fabddaa3288a503414

ចម្លើយ៖

បុរសនៅកណ្តាលធ្ងន់ជាងគេ ព្រោះត្រូវផ្ទុកទម្ងន់ ២៥% បន្ថែមទៀត។

តើអ្នកអាចរកចម្លើយនូវសំនួរទាំង៤នេះបានទេ? ស៊ែរចែករំលែកចំណេះដឹងនេះដល់អ្នកដទៃផង!

ប្រភព៖ Brightside

អត្ថបទដោយ៖ ក្នុងស្រុក