ហេតុអីឱ្យតែអ្នកមានលុយ ឬបុគ្គលជោគជ័យ តែងតែហ៊ាន និងក្លាហាន មានឥទ្ធិពលអាចនិយាយបាន ជាងអ្នកក្រខ្សត់ និងបរាជ័យ?

ដូចពាក្យគេថា "បើអ្នកគ្មានលុយអ្នកមិនមែនជាបុគ្គលជោគជ័យ សូម្បីតែភាពក្លាហានក្នុងការនិយាយជាមួយអ្នកដទៃក៏អ្នកគ្មានដែរ" ក៏អាចនិយាយបានថា វាជាទស្សនៈមួយជាក់ស្ដែង នៅក្នុងសង្គមមនុស្សយើងសព្វថ្ងៃនេះ បើយើងក្រខ្សត់អត់មានអី ធ្វើអ្វីក៏មិនដែលបានសម្រេច កុំថាឡើយអ្នកដទៃ សូម្បីតែបងប្អូន សាច់ញាតិ ឬមនុស្សនៅក្នុងផ្ទះយើង ក៏អាចនឹងមើលងាយ ទើសទាល់នឹងយើងដែរ ព្រោះគេគិតថា យើងជាមនុស្សមិនបានការ យើងជាមនុស្សអត់កំណើត។

តែជាក់ស្ដែង តាមពិតទៅមនុស្សបរាជ័យ ឬអ្នកក្រខ្សត់ម្នាក់ ក៏មានផលលំបាករបស់គេដែរ ហើយគេក៏រឹតតែចង់មានអ្នកស្ដាប់ និងយល់ពីអារម្មណ៍របស់គេ ចង់មានអ្នកជួយជាគំនិត និងផ្ដល់ជាកម្លាំងចិត្តដល់គេខ្លាំងថែមទៀតផង។ ប៉ុន្តែវាផ្ទុយស្រឡះ បើយើងអត់មានអីសោះ ថែមទាំងបរាជ័យទៀត កុំថាឡើយឱ្យនិយាយ សូម្បីតែនៅស្ងៀមៗហ្នឹងក៏យើងខុសដែរ។ មិនដូចអ្នកជោគជ័យ ឬអ្នកមានលុយទេ គេនិយាយអី ធ្វើអី ក៏មានតែអ្នកចាំអបអរសាទរ អែបអប ស្ដាប់គេឃោសនាឡើងចំហមាត់ នេះជាហេតុមួយបណ្ដាលឱ្យបុគ្គលជោគជ័យ ឬមានលុយទាំងឡាយ រឹតតែមានកម្លាំង មានភាពក្លាហាន និងឥទ្ធិពលក្នុងការបង្ហាញគំនិត បង្ហាញបទពិសោធន៍ ចែករំលែកមេរៀនដល់អ្នកជុំវិញខ្លួន។

Jjesadaphorn131200089

ចំណែកឯអ្នកក្រ អ្នកបរាជ័យ កាន់តែមិនហ៊ានបញ្ចេញនូវទស្សនៈផ្ទាល់ខ្លួន មិនហ៊ានទាំងនិយាយ មិនហ៊ានសូម្បីតែក្អក ព្រោះទោះយ៉ាងណា ក៏គ្មានអ្នកណាមកខ្វល់ពីខ្លួនដែរ នេះក៏ជាហេតុធ្វើឱ្យអ្នកក្រ ឬបរាជ័យទាំងឡាយរឹតតែ ៖

- កំសាក មិនហ៊ានប្រឡូកក្នុងសង្គម

- គិតថាខ្លួនកាន់តែអន់ មិនស្មើនឹងសំរាម ដែលនៅមានអ្នកប្រមូលផង។

- ក្រ ទឹកមាត់មិនប្រៃ បរាជ័យ គ្មានអ្នកណាចង់ស្គាល់ទេ

- ខ្លួនមិនដល់គេ ដូច្នេះ ក៏មិនចង់ហ៊ានទៅក្បែរអ្នកណា ខ្លាចគេថាយើងនេះទៅសុំជំនួយ ឬពឹងគេ រស់ដោយសារគេ


- សូម្បីតែមានបុណ្យទាន ឬជួបជុំបងប្អូន ក៏មិនចង់ទៅដែរ ព្រោះគេសុទ្ធតែមានៗ យើងអត់មានអី សប្បាយមិនចុះចំណមគេទេ ...។

Business Man Hit Shut Up Concept_51635 3686

ជាការពិតណាស់! មនុស្សខ្លះបរាជ័យ ឬក្រ ក៏ព្រោះតែគេខ្ជិលច្រអូស មិនខំប្រឹង ខ្លាចនឿយខ្លាចហត់ តែក៏មានអ្នកខ្លះ ព្រោះតែជួបហេតុការជាច្រើនក្នុងជិវិត ខំប្រឹងដែរ តែហ៊ានគ្មានឱកាសនឹងបានសម្រេច ប្រឹងមិនចំកន្លែង ប្រឹងទាំងគ្មានអ្នកណាចាំលើកទឹកចិត្ត និងជួយជាគំនិត ជាពិសេស ពេលដែលជួបទុក្ខលំបាក បរាជ័យម្ដងៗ គឺមានតែអ្នកចាំទាញទម្លាក់ថែម និងជាន់បន្ថែម មើលងាយ សើចចំអក ម្លោះហើយ វាក៏ជាហេតុនាំឱ្យមនុស្សកាន់តែអស់សង្ឃឹម និងកាន់តែស្អប់ក្នុងការប្រឡូកក្នុងសង្គមមនុស្សអ្នកមាន លែងហ៊ាននៅក្បែរគេ បាក់ទឹកចិត្តជាខ្លាំង។

តែយ៉ាងណាក៏ដោយ ទោះត្រូវគេមើលងាយ ឬមិនឱ្យតម្លៃយ៉ាងណា យើងខ្លួនងត្រូវតែប្រឹងប្រែងតស៊ូជម្នះបន្តទៀត កុំចុះចាញ់ព្រោះតែពាក្យសម្ដីរបស់គេ ត្រូវធ្វើខ្លួនឱ្យរឹងមាំ ដើម្បីឱ្យខ្លួនឯងជោគជ័យ មានលុយ មានឥទ្ធិពលក្នុងការនិយាយពីអារម្មណ៍ពិត មេរៀនជីវិតពិត និងភាពជូរចត់ដែលខ្លួនបានជួបប្រទះ ដូចបុគ្គលផ្សេងៗទៀតដែរ៕

Handsome Young Corrupt Man Hundred Dollar Bill Taped To Mouth Closeup Portrait Bribery Concept Politics Business Diplomacy 67793773

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ