អស្ចារ្យណាស់! ព្រះពុទ្ធរូបយ៉ាងធំ​ ដែលដាប់ឆ្លាក់លើផ្ទាំងថ្មភ្នំសំពៅពិតៗ សង់ជិតរួចហើយ

បាត់ដំបង៖ យោងតាមនាយកដ្ឋានផ្សព្វផ្សាយអប់រំបានបញ្ជាក់ថា ព្រះពុទ្ធរូបដ៏ធំដែលត្រូវបានដាប់ឆ្លាក់ដោយដៃជាងចម្លាក់ខ្មែរ នៅលើផ្ទាំងថ្មពិតៗ នៅភ្នំសំពៅទឹកដីខេត្តបាត់ដំបងសាងសង់ជិតរួចរាល់ហើយ ។ បន្ទាប់ពីរំលេចព្រះពុទ្ធបដិមាដ៏ធំមហិមាមួយអង្គនេះជាសាងសង់រួចជាផ្លូវការ ភ្នំសំពៅនឹងក្លាយជាកន្លែងដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

រូបបដិមាដែលដាប់ពីលើភ្នំសំពៅ​នេះ ​ស្ថិត​នៅ​តាម​ដង​ផ្លូវជាតិលេខ៥៧ (អតីត​ផ្លូវជាតិ​លេខ​១០) ក្នុង​ស្ថិត​ក្នុង​​ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ ដោយឡែកភ្នំ​សំពៅនេះ​មាន​កំពស់​ប្រមាណ ​១០០ ម៉ែត្រ ចំងាយ ​១២ គីឡូម៉ែត្រ​ពី​​ក្រុងបាត់ដំបង ។

ជាងនេះទៅទៀតនៅ​ក្បែរតំបន់ភ្នំសំពៅ ក៏មាន​ចង្កោម​ភ្នំ​សំខាន់ៗ​មួយ​ចំនួនទៀត ដែល​ទាក់ទង​នឹង​រឿង​ព្រេង​ខ្មែរជាច្រើន​គឺរឿងរាជកុលនាងរំសាយសក់ មាន​ភ្នំក្តោង ភ្នំ​ក្រពើ ភ្នំ​អណ្តើក ភ្នំ​ទ្រុងមាន់ ភ្នំ​ទ្រុងទា ភ្នំ​នាងរំសាយសក់ ភ្នំតាគ្រាម ដែល​សុទ្ធ​តែ​រមណីយ​ដ្ឋាន​ធម្មជាតិ៕

82913927_1226445024374850_2561804459619313670_o

82253823_1291579144375894_5089084037243338752_o


81659098_1291579661042509_5584893056143851520_n

81010714_1291579301042545_7192158685475373056_n

102919632_1226445027708183_7770868123359441879_n

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ

ដកស្រង់ដោយ៖ ក្នុងស្រុក