មនុស្ស ១០ នាក់ដែលអាចចាប់ទុកបានថា ជាមនុស្សដែលមានសំណាងជាងគេបំផុត

ពេលខ្លះយើងបានឃើញព្រឹត្តិការណ៍ដែលមិនទំនង និងមិនចៃដន្យ។ វាហាក់ដូចជាមាននរណាម្នាក់បានរៀបចំព្រឹត្តិការណ៍ទាំងនេះ ដូច្នេះរឿងទាំងនេះអាចកើតឡើងបានតាមមធ្យោបាយជាក់លាក់មួយ។

ដូច្នេះថ្ងៃនេះយើងសូមណែនាំប្រិយមិត្តមកស្គាល់មនុស្សដែលមានសំណាងបំផុតក្នុងឆាកជីវិតរបស់ពួកគេ។

Lena Påhlsson

Lena Påhlsson បានរកឃើញចិញ្ចៀនរៀបការដែលបានបាត់ទៅកាលពី 16 ឆ្នាំមុន ខណៈពេលពួកកេកំពុងប្រមូលផលបន្លែនៅក្នុងសួនច្បារ។ ការ៉ុតមួយបានដុះឡើងនៅក្នុងរង្វង់ចិញ្ចៀនដែលបានបាត់ទៅនោះ។

Steve Flaig

71c5e551d2844b1b55a26ab92e

Steve បានធំឡើងដោយគ្មានម្តាយហើយគាត់បានស្វែងរកម្តាយរបស់កាត់អស់រយៈពេលជាច្រើនឆ្នាំ។ ដោយសារតែគាត់កំពុងស្វែងរកឈ្មោះម្តាយរបស់គាត់ខុសត្រកូល។ ភាពចៃដន្យបានជួយគាត់ឱ្យរកម្ដាយរបស់គាត់ឃើញ។ Steve បានចាប់ផ្តើមធ្វើការនៅក្នុងហាងមួយហើយបានប្រាប់ថៅកែរបស់គាត់អំពីការតស៊ូរបស់គាត់។ ថៅកែបានស្គាល់ឈ្មោះចុងក្រោយរបស់ម៉ាក់របស់គាត់។ ដូច្នេះសំណាងបានកើតឡើងចំពោះគាត់ តាមពិតម្តាយរបស់គាត់កំពុងធ្វើការនៅក្នុងសាខាហាងផ្សេងមួយទៀតនៃខ្សែសង្វាក់ហាងនេះ។

Virginia Fike

4641e75b21a0933bccdf248104

Virginia តែងតែជ្រើសរើសយកលេខររួមបញ្ចូលគ្នានៃខ្ទង់ដូចគ្នាក្នុងទិញឆ្នោតរបស់នាង។ លេខដំបូងតំណាងឱ្យចំនួនឆ្នាំ ដែលឪពុកម្តាយរបស់នាងបានរៀបការ ហើយលេខទីពីរជាលេខនៅឆ្នាំរៀបការ។ ក្នុងឆ្នាំ ២០១២ គាត់បានទិញសំបុត្រឆ្នោតចំនួន ២ សន្លឹកដែលមានលេខដូចគ្នាដោយចៃដន្យដែលនាំឱ្យកាត់ឈ្នះប្រាក់ ២ លានដុល្លារ។

Tsutomu Yamaguchi

Tsutomu Yamaguchi គឺជាមនុស្សតែម្នាក់គត់ដែលបានរស់រានមានជីវិតនៅក្នុងការវាយប្រហារនុយក្លេអ៊ែរពីរលើកមកលើប្រទេសជប៉ុន។ គាត់ធ្វើដំណើរមកធ្វើជំនួញនៅហ៊ីរ៉ូស៊ីម៉ា នៅពេលការវាយប្រហារនុយក្លេអ៊ែរបានកើតឡើងមនោះគាត់នៅចំងាយតែ ៣ គីឡូម៉ែត្រពីការផ្ទុះនោះ។ គាត់ត្រូវបានគេដុតដោយកំលាំងការផ្ទុះប៉ុន្តែគាត់មិនអី។ បីថ្ងៃក្រោយមកគាត់បានត្រលប់ទៅកន្លែងធ្វើការរបស់គាត់នៅណាហ្គាសាគីដែលជាការផ្ទុះលើកទីពីរបានកើតឡើង។

Harrison Odjegba Okene

Harrison Odjegba Okene ធ្វើការជាចុងភៅនៅលើកប៉ាល់។ គាត់នៅបន្ទប់ទឹកពេលកប៉ាល់ចាប់ផ្តើមលិចហើយមិនអាចគេចទាន់ពេលវេលា។ ជាសំណាងល្អគាត់អាចចូលក្នុងបន្ទប់ម៉ាស៊ីនដែលជាកន្លែងដាក់ពោងខ្យល់។ ក្រុមអ្នកជួយសង្គ្រោះអាចរកឃើញគាត់ក្នុងរយៈពេលបីថ្ងៃប៉ុណ្ណោះ។ Harrison គឺជាអ្នកនៅរស់រានមានជីវិតតែម្នាក់គត់ក្នុងចំណោមសមាជិកក្រុមទាំង ១២ ។

Joan Ginther


0b61fa553b95bf605fc9fa33c6

គាត់គឺជាអ្នកលក់ឆ្នោតផ្សងសំណាងដែលមានទឹកប្រាក់ចំនួន ៥,៤ លានដុល្លារទៅឱ្យ Joan Ginther។ ១០ ឆ្នាំក្រោយមក​ Joan ឈ្នះ ២ លានដុល្លារហើយ ៣ ឆ្នាំក្រោយមក ៣ លានដុល្លារទៀត។ ទីបំផុតនៅឆ្នាំ ២០០៨ នាងបានឈ្នះរង្វាន់ទឹកប្រាក់ចំនួន ១០ លានដុល្លារ។

Juliane Koepcke

3c84215f2dae4b275fbc7aa224

Juliane Koepcke បានរួចជីវិតពីការធ្លាក់យន្ដហោះនៅទន្លេអាម៉ាហ្សូនក្នុងឆ្នាំ ១៩៧១។ ក្មេងស្រីអាយុ ១៧ ឆ្នាំអាចរួចផុតពីគ្រោះថ្នាក់ប៉ុន្តែនាងមានមានស្នាមជាំនិងរបួសជាច្រើន។ បន្ទាប់ពីឧប្បត្តិហេតុនេះ​ Juliane ត្រូវរស់នៅក្នុងព្រៃនៅក្នុងចំណោមសត្វព្រៃចំនួនពីរបីថ្ងៃរហូតដល់នាងត្រូវបានអ្នកស្រុកជួយសង្គ្រោះ។ នាងជាអ្នកនៅរស់រានមានជីវិតតែម្នាក់គត់នៅលើយន្តហោះនោះ។

Maarten de Jonge

96121c561da1e12d34923d83c7

អ្នកប្រណាំងកង់អាជីពហូឡង់ Maarten de Jonge បានកក់សំបុត្រសម្រាប់ជើងហោះហើរទាំងពីរជាមួយក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ហើយលោកបានលុបចោលការកក់របស់គាត់នៅពេលចុងក្រោយ។ យន្ដហោះមួយបានបាត់ពីរ៉ាដានៅតំបន់មហាសមុទ្រឥណ្ឌាហើយមួយទៀតត្រូវបានបិទនៅរដូវក្តៅឆ្នាំ ២០១៤ ។

Reshma Begum

Reshma Begum កំពុងធ្វើការជាកម្មការនីកាត់ដេរនៅក្នុងរោងចក្រមួយក្នុងចំណោមអគារ ១៨ ជាន់គឺ 'Rana Plaza' ។ នាងមានសំណាងដែលមិនស្លាប់ដោយសារការផ្ទុះប៉ុន្តែនាងនៅជាប់នៅក្រោមគំនរអគារបែកបាក់។ ជាសំណាងល្អនាងអាចរកទឹក និងស្បៀងអាហារខ្លះដើម្បីរស់បាន ១៧ ថ្ងៃរហូតដល់អ្នកជួយសង្គ្រោះរកនាងឃើញនិងបានយកនាងចេញមកក្រៅ។

Frane Selak

Cb2d7f5e76aa3687f951e3a3a0

Frane Selak គឺជាគ្រូបង្រៀនតន្រ្តីជនជាតិក្រូអាតដែលបានរួចផុតពីសេចក្តីស្លាប់នៅពេលរថភ្លើងធ្លាក់ចូលបឹង។ បន្ទាប់ពីនោះគាត់បានរួចផុតពីគ្រោះថ្នាក់ចរាចរណ៍ ការធ្លាក់យន្តហោះ។ គាត់ក៏បានរួចផុតពីគ្រោះថ្នាក់ចរាចរណ៍ជាច្រើនលើកផងដែរ។ ទីបំផុតគាត់បានឈ្នះឆ្នោតប្រហែលមួយលានដុល្លារថែមទៀត៕

ប្រភព៖ Brightside

អត្ថបទដោយ៖ ក្នុងស្រុក