សង្សារចាស់ អ្នកណាខ្លះធ្លាប់មានសង្សារចាស់ ហើយបែកគ្នាដោយសារតែអ្វី?

- កាលនោះ បើយើងថយម្នាក់មួយជំហាន ប្រហែលយើងមិនបែកគ្នាទេ។

- កាលនោះ បើយើងចេះស្ដាប់ហេតុផល និងយោគយល់ដល់គ្នា ប្រហែលយើងមិនបែកគ្នាទេ។

- កាលនោះ បើយើងបើកចិត្តនិយាយការពិតជាមួយគ្នា សួរនាំគ្នា ម្នាក់សួរ ម្នាក់បកស្រាយ ប្រហែលយើងមិនយល់ច្រឡំ ហើយបែកគ្នាទេ។

- កាលនោះ បើយើងស្មោះចំពោះគ្នា យកចិត្តទុកដាក់ ចេះថែរក្សាគ្នា ប្រហែលយើងមិនបែកគ្នាទេ។

- កាលនោះ បើយើងចេះខ្វល់ខ្វាយពីគ្នា កុំព្រងើយកន្តើយដាក់គ្នា មិនអាចឱ្យអ្នកផ្សេងជ្រែកចូលមកបំបែកទំនាក់ទំនងយើងទាំងពីរ ប្រហែលយើងមិនបែកគ្នាទេ។

- កាលនោះ បើយើងចេះជឿជាក់ ទុកចិត្ត និងផ្ដល់តម្លៃដល់គ្នា ប្រហែលយើងមិនបែកគ្នាទេ។

- កាលនោះ បើយើងចេះអត់ធ្មត់ ចិត្តធ្ងន់ កុំឆេវឆាវ ចេះគិត ចិត្តគំនិត ចរិតចាស់ទុំដូចពេលនេះ ប្រហែលយើងមិនបែកគ្នាទេ ... ។


83418699_120205899722410_4412628418113174234_n

មកដល់ពេលនេះទើបដឹងច្បាស់ថា កាលពីមុនពួកយើងចាប់ផ្ដើមលឿនពេក ទើបត្រូវបែកបាក់ឆាប់រហ័សបែបនេះ តេមកដល់ពេលនេះ បើសិនជាអាច គឺចង់ចាប់ផ្ដើមជាថ្មី ចង់ឱ្យពួកយើងត្រឡប់មកផ្ដើមម្ដងទៀត ហើយនឹងថែរក្សាចំណងមួយនេះឱ្យនៅគង់វង្ស មិនឱ្យបែកបាក់ និងបាត់បង់ដូចពេលនេះឡើយ ... ប៉ុន្តែពេលនេះ ក៏មិនមានឱកាសណាមួយ អាចឱ្យយើងចាប់ផ្ដើមជាមួយគ្នាទៀតនោះដែរ គឺមានតែអរគុណពេលវេលាកន្លង អរគុណ ដេលធ្លាប់ចាប់ផ្ដើមមកជាមួយគ្នា ទោះល្អ ឬក៏អាក្រក់ ក៏អរគុណ ដែលយើងធ្លាប់បានក្លាយជាសង្សារនឹងគ្នា អរគុណ ដែលធ្លាប់ធ្វើជាចំណែកនៅក្នុងជីវិតខ្ញុំ ហើយក្លាយជាការចងចាំមួយនៅក្នុងជីវិតខ្ញុំរហូតទៅ៕

103585658_105532041208394_4547303189069585742_o

104169054_120205946389072_4120375897482791522_o

105297365_938773186563379_6582992470666349280_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ