សាកល្បងភាពវៃឆ្លាត ជាមួយរូបភាពទាំងនេះ រួចផ្ទៀងផ្ទាត់ចម្លើយខាងក្រោម

វាដល់ពេលដែលត្រូវតេស្តសមត្ថភាពខួរក្បាលរបស់អ្នកហើយជាមួយនឹងពាក្យរអ៊ូរទាំ ដែលនឹងធ្វើឱ្យអ្នកចង់អានរឿងទាំងនេះពីរដង។ កុំមើលស្រាលបញ្ហាប្រឈមព្រោះបញ្ហាទាំងនេះប្រហែលជាមិនសាមញ្ញដូចអ្នកគិតទេ។

ដូច្នេះនេះជាពេលវេលាដ៏ល្អ ក្នុងការដោះស្រាយបញ្ហាទាំងនេះហើយតើអ្នកអាចដោះស្រាយនូវបញ្ហាខាងក្រោមនេះបានទេ? តោះ! បញ្ចេញសមត្ថភាពអ្នក!

១. តើអ្នកណាជាអ្នកនិយាយកុហក?

C5465d522da23fc6042381b4c6

ភារុនបានត្រលប់មកពីជិះស្គីទឹកកក។ ប៉ុន្តែនៅពេលដែលគាត់បានត្រលប់មកជួបជុំមិត្តភក្តិរបស់គាត់ គាត់បានពិនិត្យមើលរបស់របររបស់គាត់ ហើយអាហារដែលគាត់បានយកមកបានបាត់អស់ ដូច្នេះគាត់បានសួរមិត្តរបស់គាត់ទាំងពីរនាក់ថាតើមានដឹងថាអាហាររបស់បាត់ទៅណាទេ?

បញ្ញាបាននិយាយថានាងបានជិះស្គីពេញមួយថ្ងៃនាងមិនបានដឹងទេ ហើយលក្ខិណាបាននិយាយថានាងបានញ៉ាំទឹកក្រូចនេះនៅមុខភ្នក់ភ្លើងតាំងពីព្រឹកម្ល៉េះ។ ភារុនក៏ញញឹមភ្លាម ព្រោះគាត់ដឹងថាម្នាក់ក្នុងចំណោមអ្នកទាំងពីរកំពុងនិយាយកុហក។ ប៉ុន្តែ​ធ្វើ​យ៉ាងម៉េចទើបគាត់អាចដឹងបាន?

0fbeee5e508cc413aed568046f

ចម្លើយ៖ អ្នកកុហកគឺលក្ខិណាដែលបានកាន់កែវទឺកក្រូច។ ពីព្រោះទឹកកកនៅក្នុងកែវដែលនាងកាន់នឹងរលាយអស់ប្រសិនបើនាងញ៉ាំទឹកក្រូចតាំងពីព្រឹក។

២. តើក្នុងចំណោមស្ត្រីទាំង ៣ នាក់នេះ តើអ្នកណាមានផ្ទៃពោះ?

D66db45c32b13fcf892b78ff93

2968bd52eea2f425c0595c21f4

ចម្លើយ៖ គឺជាស្រ្តីទី ៣ ដែលមានផ្ទៃពោះ ពីព្រោះនាងមិនអាចចងខ្សែស្បែកជើងបានទេដោយសារតែពោះនាងធំ។

៣. តើអ្នកណាមានគ្រោះថ្នាក់?

នៅថ្ងៃអាទិត្យមួយមិត្តភ័ក្តិស្រីៗបីនាក់បាននាំគ្នាទៅហាត់ប្រាណដើម្បីសុខភាពនៅក្នុងក្លឹបហាត់ប្រាណមួយ ពួកគេទាំងបីនាក់បានជ្រើសរើសឧបករណ៍ហាត់ប្រាណផ្សេងៗគ្នា។ ប៉ុន្តែក្នុងអំឡុងពេលហាត់ប្រាណនោះស្រាប់តែមានស្រ្តីម្នាក់មានគ្រោះថ្នាក់។ តើអ្នកដឹងទេក្នុងចំណោមស្ត្រីទាំងបីនាក់ក្នុងរូបភាពខាងក្រោមនេះ អ្នកណាម្នាក់ជាអ្នកមានគ្រោះថ្នាក់?

1a83e35c04b149e423e254f71a


11d5b051fabddaa3288a503414

F87ed4584b9236815bd3609f4a

ចម្លើយ៖ គឺស្ត្រីទី ៣ ជាអ្នកមានគ្រោះថ្នាក់ ព្រោះដោយសារនាងផ្លុំស្ករកៅស៊ូបណ្តើររត់ហាត់ប្រាណបណ្តើរ​ ដូច្នេះនាងប្រាកដជាដួល។

៤. តើក្នុងរូបភាពខាងក្រោមនេះមានឈើគូសប៉ុន្មានដើម?

ពេលខ្លះដើម្បីដោះស្រាយចំងល់នៅក្នុងរូបភាព យើងត្រូវមានក្រសែភ្នែកល្អ ក្នុងវិភាគរកចម្លើយត្រឹមត្រូវ។

09e9165fd4a44db7654df94caf

11d5b051fabddaa3288a503414

4c25fd552dab2d87a412c8c4c1

ចម្លើយ៖ ក្នុងរូបភាពនេះគឺមានឈើគូសចំនួន ៨ ដើម។

តើការតេស្តរបស់អ្នកត្រឹមត្រូវទេ? ស៊ែរចែករំលែកចំណេះដឹងនេះទៅកាន់មិត្តរបស់អ្នក!

ប្រភព៖ Brightside

អត្ថបទដោយ៖ ក្នុងស្រុក