ទម្លាយរឿងរ៉ាវទាហានក្មេងជាងគេបំផុតវ័យត្រឹម​៦ឆ្នាំ​ Sergey Aleshkov ក្នុងសង្គ្រាមលោកលើក​ទី​២​ អស្ចារ្យកម្រិតណា!

រឿងរ៉ាវអំពីកុមារសង្គ្រាមតែងតែមានសោកនាដកម្ម។ យោងតាមការប៉ាន់ស្មានផ្សេងៗសង្គ្រាមលោកលើកទី ២ បានឆក់យកអាយុជីវិតកុមារ ១៣ លាននាក់។ ពួកគេមួយចំនួនត្រូវបានគេធ្វើទារុណកម្មនៅក្នុងជំរុំប្រមូលផ្តុំ អ្នកខ្លះមិនអាចរស់រានពីភាពភ័យរន្ធត់ អត់ឃ្លាន និងស្លាប់​ដោយ​អាវុធផ្សេងក្នុង​សមរភូមិ ការ​កាប់សម្លាប់នានាហើយខ្លះទៀតត្រូវបានបង្ខំក្លាយ​ជា​អ្នក​ទោស។

0000000000000000000000000000000000000000000000000000000000005

កុមារសូវៀតម្នាក់ឈ្មោះ ស៊ឺហ្គេអាឡេសកូវ (Sergey Aleshkov)ជយុទ្ធជនមានវ័យក្មេងជាងគេនៅក្នុងសមរភូមិ ស្ដាលីនក្រាដ(Battle of Stalingrad) ហើយ​រូប​គេ​ក៏​ជាមនុស្សម្នាក់ក្នុងចំណោមទាហានក្មេងជាងគេបំផុតនៃសង្គ្រាមលោកលើកទី ២ ។ ឯកសារស្តីពីកំណើតរបស់ Sergey Aleshkov មិនត្រូវបានគេ​ត់​ត្រា​ទុកទេ ប៉ុន្តែតាមការប៉ាន់ស្មានកុមារ​ម្នាក់​នេះ​កើតឆ្នាំ ១៩៣៤ ឬ ១៩៣៦ នៅភូមិ Gryn ក្នុងព្រៃ​មួយនៃតំបន់ Kaluga ។

How Old Was The Youngest Soldier In The Second World

បន្ទាប់ពីការផ្ទុះឡើងនៃសង្គ្រាមលោកលើកទី ២ ((the Great Patriotic War in the USSR)) ភូមិនេះបានក្លាយជាមូលដ្ឋានតស៊ូរបស់​ទាហានប្រជាជាន។ នៅរដូវក្តៅឆ្នាំ ១៩៤២ កងទ័ពអាឡឺម៉ង់បានមកដល់ Gryn  ដោយមិនបានរំពឹងទុកហើយបានចាប់ផ្តើមសម្លាប់ទាហានប្រជាជន។​ ដោយសារភាពស្មុគស្មាញពិបាក​វែក​មុខ​មួយណាជា​ទាហានបង្កប់​មួយណាជាទាហានប្រជាជន ទាហានអាល្លឺម៉ង់​ក៏​សម្លាប់​អ្នក​ភូមិ​ដែរ។ បងប្រុសបងហកើតរបស់ស៊ែហ្គីអាយុ ១០ ឆ្នាំត្រូវបានកងទ័បអាល្លឺម៉ង់សម្លាប់ព្យួរកហើយ ម្តាយរបស់គាត់ត្រូវបានគេបាញ់នៅពេលព្យាយាមការពារកូនប្រុសច្បងរបស់គាត់។ អរគុណដល់អ្នកជិតខាង! ស៊ែហ្គីបានរត់គេចតាមបង្អួចហើយរត់ចូលព្រៃ។ នៅទីនោះគាត់បានវង្វេងរហូតដល់ខែសីហាឆ្នាំ ១៩៤២ នៅពេលដែលសូវៀតប្រយុទ្ធគ្នាជាមួយ​កងទ័ពអាល្លឺម៉ង់​តម្រង់ទិសដៅទៅ Kozelsky មេបញ្ជាការសូវៀតម្នាក់​បានប្រើ​កែវពង្រីកឆ្លុះរកឃើញគាត់។

Screenshot_1

នៅពេលនោះ Sergey Aleshkov អស់កម្លាំងខ្លាំង រាងកាយស្គមស្គាំងពោរពេញទៅដោយស្នាមដំបៅពីសត្វល្អិតខាំ និងធ្លាក់ទឹក​ចិត្ត​ខ្លាំងដោយ​ភាព​ភ័យខ្លាច ។​ពេល​សួរថាតើវង្វេងក្នុងព្រៃប៉ុន្មាន​ថ្ងៃ​ហើយ​ក៏​គាត់​មិន​អាច​ឆ្លើយបាន​ដែរ។ ទាហានសូវៀតដែល​កាន់​សឺម៉ែលឆ្លុះ​ រក​ឃើញក្មេង​នេះ បាន​យក​ភួយស្បែកសេះទៅ​រុំ Sergey​ ហើយ​យក​ទៅ​ព្យាបាល​។

ទាហានជាច្រើនបានឃើញសភាពក្មេងប្រុសនេះពិត​ជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ វរសេនីយ៍ឯក Vorobiev បាន​កោះហៅ​ប្រជុំទាហាន​ទាំងអស់​ហើយ​យក​ Sergey​ធ្វើ​ជា​កូនចិញ្ចឹមហើយប្រាប់​ទាហាសូវៀតទាំងអស់​ថាត្រូវ​តែ​សងសឹកលើ​កងទ័ពអាល្លឺម៉ង់ពេល​ដែល​ចាប់​បាន។ បន្ទាប់ពីសាកសួរ​ Sergey រួច ទាហានបាន​ស្គាល់​ឈ្មោះក្មេងប្រុសនោះ ប៉ុន្តែនៅពេលសួរអំពីម្តាយរបស់គាត់ឈ្មោះ Sergey បានស្រក់ទឹកភ្នែក។ វរសេនីយ៍ឯក Vorobiev បានសម្រេចចិត្ត យក​ Sergey នៅ​ជាមួយកងវរសេនាតូចថ្មើរជើងលេខ ១៤២ នៃកងពលកាំភ្លើងធំទី ៤៧ ។ ស៊ែហ្គីត្រូវបានផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តរហូត​ដល់​សះស្បើយ ហើយគាត់​បានឯកសណ្ឋានយោធាដ៏​តូចដែល​ប៉ាធម៌របស់​គាត់​បាន​បញ្ជាឲ្យ​គេ​ដេ​រឲ្យ។

Shestiletnij Boec_201

វរសេនីយ៍ឯក Mikhail Vorobiev ដែលមិនទាន់មានគ្រួសារផ្ទាល់ខ្លួននោះ​ឡើយ​ទេ តែបានមើលថែក្មេងប្រុសម្នាក់​នេះនិង​យក​ធ្វើ​ជា​កូនប្រុសជាផ្លូវការ។ គាត់មិនចង់បញ្ជូន ​Sergey​ ទៅមណ្ឌលកុមារកំព្រាទេ ដោយគាត់​គិតថា គ្មានអ្វីនឹងកើតឡើងចំពោះគាត់ក្នុងកងវរសេនាធំទេ។ ពេល​មួយ​ស៊ែហ្គី និយាយជាមួយឪពុកថ្មីរបស់គាត់ បាននិយាយថាគាត់ចង់ឲ្យគិលានុបដ្ឋាយិកាម្នាក់ឈ្មោះ Nina Bedova ធ្វើជាម្តាយរបស់គាត់។ គំនិតចម្បងអំពីរឿងនេះគឺ​ថាSergey ចង់​ឲ្យវរសេនីយ៍ឯក Vorobiev ឆាប់រៀបការជាមួយ អ្នក​គ្រូ​ពេទ្យ​Nina។ ក្រោយ​មកពេល​ដែល​សង្គ្រាមនៅ​ស្ដាលីនក្រាតបញ្ចប់ ពួក​គេ​ក្លាយ​ជាគ្រួសារផ្លូវការ។

Aleshkov_v_stroiu_default_d_850

Seryozha គឺ​ជា​ឈ្មោះ​ក្នុង​ជួរទាហាន​របស់ Sergey​ហើយ​ក្មេង​នេះ​បាន​តាំងខ្លួន ​ជា​ជំនួយការ​របស់​លោកឧត្តមសេនីយម្នាក់។ ជ​រៀងរាល់ព្រឹក!​រូប​គេ​តែងតែទៅទីស្នាក់ការរបស់​លោក ឧត្តមសេនីយ​ហើយ​និយាយ​ថា​រូប​គរ​បាន​ត្រៀមខ្លួន​រួច​ជាស្រេច​ក្នុង​ការ​ទទួល​បញ្ជា និង​ធ្វើ​ការងារ​ដែល​ដាក់​ឲ្យ។ លោកឧត្តមសេនីយបាន​ផ្ដល់ការងារឲ្យ​ Sergey តែមិន​ឲ្យ​ទៅ​ប្រយុទ្ធសមរភូមិនោះ​ទេ។ រូប​គេ​មាន​តួនាទី​ ផ្ដល់ព័ត៌មាន បញ្ជូនព័ត៌មាន កាន់​កាសែត និង​ផ្ញើសារ​ឲ្យ​ទាហានដទៃ​ទៀត​ក្នុង​បរិវេណទីស្នាក់​ការ​ធំ។​អំឡុង​ពេល​ប្រយុទ្ធគ្នា ​រូប​គេ​ជា​អ្នក​ហុច​ទឹក ហុចគ្រាប់​និង​គ្រាប់បែក​ឲ្យ​ទាហាន​ធំៗ​ដែល​កំពុងប្រយុទ្ធ។

មានពេលមួយ!​ ពេលកំពុងចែកចាយកាសែតឲ្យ​មេទាហានផ្សេងៗ ស៊ែហ្គីបានកត់សម្គាល់ឃើញមនុស្សដែលគួរឱ្យសង្ស័យនៅលើជណ្តើរយន្ត ហើយបានរាយការណ៍ពួកគេទៅមេបញ្ជាការកាំភ្លើងធំ។ តាម​ពិត​អ្នក​ដែល​គួរឲ្យ​សង្ស័យ​នោះ​គឺ​ជាទាហានអាល្លឺម៉ង់​ដែល​បង្កប់ខ្លួនមក​ស៊ើបដំណឹងអំពី​កងកាំភ្លើងធំសូវៀត ហើយ​រូប​គេ​បាន​រត់​គេច​ទៅ​ពួន​នៅក្នុង​ជណ្ដើយន្តនោះ។ ទី​បំផុត​!​ទាហានសូវៀត​រក​ឃើញ​ហើយសម្លាប់​ចោល ខណៈSergey ទទួល​បាន​ការ​អបអរ​និង​សរសើរ​ពី​មេបញ្ជាការ​ធំ។


Screenshot_2

ក្រោយមក! ក្នុងពេល​មួយដែលអាល្លឺម៉ង់បាញ់​គ្រាប់​ផ្លោង​ទម្លាក់​មក​លើ​អាគារកងអនុសេនាធំ ហើយ​អាគារ​ទាំងមូល​ត្រូវ​បាន​បំផ្លាញ។ គ្មាននរណាម្នាក់បាន​ឃើញ Major Vorobiev លើកលែង​តែ​ស៊ែហ្គីបានឃើញនៅក្រោមគំនរបាក់បែក។​រូប​គេ​ម្នាក់​ឯង​មិន​អាច​ជួយលោកឧត្តមសេនីយឲ្យ​ផុត​ពី​អគារបាក់​បែក​នោះ​ទេ បន្ទាប់មកគាត់បានរត់ទៅរកជំនួយ ហើយមានតែដោយសារតែរឿងនេះមេបញ្ជាការត្រូវបានគេជួយសង្គ្រោះទាន់ពេល។ ជាលទ្ធផល! ទាហានក្មេងជាងគេរូបនេះ ទទួលបានមេដាយដំបូងរបស់ខ្លួន​គឺ “For Military Merit”  (Забоевыезаслуги) ហើយសេនាប្រមុខ Chuikov បានផ្តល់កាំភ្លើងខ្លីមួយដល់គាត់ម៉ាក Walther P38 ។

មិនយូរប៉ុន្មានកងវរសេនាធំទី ១៤២ បានចូលរួមនៅក្នុងសមរភូមិនៅស្តាលីក្រាត។ នៅថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ១៩៤២ Seryozha  រួមជាមួយទាហាននៃកងពលរបស់គាត់បាន​ស្ថិត​ក្រោក​ការ​បាញ់កាំភ្លើងត្បាល់​ពី​សំណាក់​ទាហាន​អាល្លឺម៉ង់។ គាត់រងរបួសត្រង់ជើង ដោយអំបែងគ្រាប់ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ បន្ទាប់ពីព្យាបាលសះស្បើយ Sergey បានត្រលប់ទៅកងវរសេនាធំរបស់គាត់វិញ។

Momcilo_Gavric_and_Serbian_soldier

មិនយូរប៉ុន្មានតំបន់ទាំងមូលត្រូវបានរំដោះចេញពីកងទ័ពអាឡឺម៉ង់ និងអ្នករស់រានពីភូមិ Gryn បានពន្យល់ពីរបៀបដែលស៊ែហ្គីបានក្លាយជាក្មេងកំព្រា។ ក្រៅពីម្តាយនិងបងប្រុសអាយុ ១០ ឆ្នាំរបស់គាត់ដែលត្រូវបានសម្លាប់ដោយសារការជាប់ទាក់ទងជាមួយទាហានប្រជាជន។ ឪពុកគាត់បានស្លាប់មុនសង្គ្រាមទៅ​ទៀត ហើយបងប្រុសច្បងនិង​បងប្រុសរបស់គាត់ឈ្មោះអ៊ីវ៉ា និងអេនឌ្រូបានទៅសមរភូមិជួរមុខ​ហើយ​គ្មាន​ដំណឹង​មក​វិញ។

ម្តាយចិញ្ចឹមរបស់សឺហ្គីឈ្មោះ Nina Bedova មានផ្ទៃពោះហើយបានចាកចេញពីកងវរសេនាធំ។ ទោះជាយ៉ាងណាក៏ដោយ! ពីរបីខែបន្ទាប់ពីនាងសម្រាលកូន នាងបានវិលត្រឡប់មកសមរភុមិជួរមុខ និងរួមជាមួយស្វាមីរបស់នាងដែលឥឡូវនេះជាវរសេនីយ៍ឯក ហើយនាងបានឃើញជ័យជំនះនៅប៊ែរឡាំង។ បន្ទាប់ពីការដកទ័ពចេញរួច ពួកគេទាំងពីរបានតាំងទីលំនៅនៅទីក្រុង Chelyabinsk រស់​នៅ​ក្នុង​ជីវិត​ដ៏​មាន​សន្តិភាពរៀងមក។

12 1

នៅឆ្នាំ ១៩៤៥ Sergey Aleshkov ទទួលបានមេដាយ “For victory over Germany”  ។ តាមសំណូមពររបស់សេនាប្រមុខ Vasily Chuikov គាត់បានទៅសិក្សានៅសាលាយោធា Tula Suvorov ។ នៅឆ្នាំ ១៩៥៤ លោកបានបញ្ចប់ការសិក្សានៅសាលា Suvorov School  ហើយបានក្លាយជានិស្សិតនៃវិទ្យាស្ថានច្បាប់ Kharkov Law Institute។ បន្ទាប់ពីរៀន​ចប់ គាត់បានផ្លាស់លំនៅទៅតំបន់ Chelyabinsk និងបានបម្រើការងារនៅមន្ទីរស្រុកនៃការិយាល័យព្រះរាជអាជ្ញា មុនពេលក្លាយជាអ្នកប្រឹក្សាច្បាប់នៅរោងចក្រ Chelyabinsk Plexiglas ។

Sergey Aleshkov បានរៀបការទទួលបា​ចំណងដៃ​កូនប្រុសម្នាក់​និង​កូន​ស្រីម្នាក់ ហើយ​រស់​បន្ត​រហូត​បាន​ឃើញ​មុខ​ចៅ​របស់​គាត់​ទៀតផង។ ជាកិត្តិយសនៃខួបលើកទី ៤០ នៃជ័យជំនះក្នុងឆ្នាំ ១៩៨៥ គាត់បានទទួលរង្វាន់ “Order of the Patriotic War of the First Degree.”។ មនុស្សម្នាក់​ដែល​បម្រើ​ទ័ពតាំងពីកុមារ​រូបនេះបាន​ស្លាប់​នៅ​ឆ្នាំ១៩៩០​ក្នុងចំណតរថយន្តមួយ៕

 

ប្រភព៖warhistoryonline

រក្សាសិទ្ធិ៖ ក្នុងស្រុក