ស្អាតសាហាវ តិចច្រលំថាមណ្ឌលគិរីចុះ! ការពិត « វាលធំ » ក្នុងឧទ្យានជាតិវីរជ័យ តំបន់កន្ទុយនាគ ​ខេត្តរតនគិរី សោះ

វាលស្មៅខៀវខ្ចីស្រងាត់ បង្កើតជាទេសភាពស្រស់ស្អាតនៅតាមជួរភ្នំ ​យើងប្រាកដជាធ្លាប់ឃើញតែនៅក្នុងខេត្តមណ្ឌលគិរីមែនទេ? ​ការពិតទៅទេសភាពដ៏ស្រស់ស្អាតបែបនេះ ​នៅក្នុងខេត្តរតនគិរី ​ក៏ត្រូវបានគេរកឃើញថាមានទេសភាពស្អាតមិនចាញ់មណ្ឌលគិរីប៉ុន្មាននោះទេ ​គ្រាន់តែមិនសូវមានអ្នកស្គាល់ និងទៅដល់ប៉ុណ្ណោះ នោះគឺ ​«វាលធំ » ជាកន្លែងទេសចរណ៍បែបផ្សងព្រេងដោយថ្មើជើង។

104192079_1191995141153949_2230740688220946426_o

60019279_2067594753369358_1583760248278089728_n

«វាលធំ » ឬភាសាតំបន់គេហៅថា ត្រាញ់ទីស នៅលើភ្នំកំពស់ 900m គឺជាតំបន់វាលខ្មៅខៀវខ្ចីតាមជ្រលងភ្នំខ្វាត់ខ្វែង ស្ថិតនៅក្នុងឧទ្យានជាតិវីរជ័យ ខេត្តរតនគិរី  ដែលភ្ញៀវទេសចរទាំងឡាយប្រាថ្នាចង់ទៅលេង ល្បីថាមានទេសភាពស្រស់ស្អាត មិនចាញ់ខេត្តមណ្ឌលគិរីឡើយ ជាមួយបរិយាកាសស្រស់ស្រាយត្រជាក់ស្រេបត្រជាក់ដល់បេះដូងអ្នកទៅកម្សាន្តគ្រប់ៗរូប ដែលពេលនេះមានតែអ្នកទេសចរតិចទៀតតែប៉ុណ្ណោះបានធ្វើដំណើរស្វះស្វែងរកទៅដល់ ជាពិសេសជបរទេស ​ដែលខ្មែរយើងគួរតែទៅដល់ដូចគ្នា។​ តែយ៉ាងណាការធ្វើដំណើរទៀតសោតមានលក្ខណៈផ្សេងព្រេងតែម្តង ​គឺមានចម្ងាយជាង ៦០គីឡូម៉ែត្រ  ដែលត្រូវធ្វើដំណើរដោយថ្មើជើងខ្លះ និងជិះយានយន្តខ្លះ។

59710959_2067595820035918_1343689065538519040_n

67450302_915177108835755_4570623201909932032_n

អ្វីដែលគួរកត់សម្គាល់ ប្រសិនជាលោកអ្នកចង់ទៅកម្សាន្តលេង ​ឬបោះតង់សម្រាកលំហែ នៅក្នងឧទ្យាននេះ  អ្នកត្រូវតែទាក់ទងមកការិយាល័យអេកូទេសចរណ៍ធម្មជាតិនៃមន្ទីរបរិស្ថានខេត្តរតនគិរី ជាមុនសិន ព្រោះតែកន្លែងទេសចរណ៍នេះ ជាតំបន់គ្រប់គ្រងដោយឧទ្យានុរក្សបរិស្ថាន ​ពោលជាកន្លែងដែលអភិរក្សយ៉ាងមុតមាំក្នុងការការពារព្រៃឈើ និងជង្រុកសត្វព្រៃ ហើយបានចុះបញ្ជីជាតំបន់ការពារបេតិកភ័ណ្ឌរបស់អាស៊ានទៀតផង។

គួរឱ្យដឹងផងដែរថា វាលធំ ស្ថិតក្នុងឧទ្យានជាតិវីរៈជ័យ ​នៅក្នុងស្រុកតាវែង ព្រំប្រទល់​ស្រុកអណ្តូងមាស​ និងកន្ទុយនាគ​ខេត្តរតនគិរី  ដែលអាចឱ្យអ្នកសប្បាយរីករាយខ្លាំងនូវទេសភាពស្អាតៗជុំវិញភ្នំវាលធំ អាចថតរូបទុកជាអនុស្សាវរីយ៍ ថែមទាំងអាចស្តាប់ឮសំឡេងសត្វព្រៃតូចធំ និងបានឃើញសត្វព្រៃដូចជាឈ្លូស ​ក្តាន់ ប្រើស និងសត្វព្រៃជាច្រើនទៀតដោយភ្នែកស្រស់ក្នុងឧទ្យាននេះផងដែរ។៕

អត្ថបទរក្សាសិទ្ធដោយ៖ ក្នុងស្រុក

ប្រភពរូបភាព៖  Mr. Sophany Som/ᏂᎧ ᏁᎶ /មន្ទីរបរិស្ថាន ខេត្តរតនគិរី 


94270783_1127363967656438_8627624626534481920_o

94077560_1127415244317977_5014623275859312640_o

93414268_1127415404317961_3920655703538139136_o

60298622_2067595216702645_6742821019444051968_n

59906150_2067594893369344_227595737263767552_n

104687760_1191994997820630_6113245458293310456_o

104309295_1191995167820613_6343369999632189163_o

105284104_1191994971153966_1872859645016461196_o

105362990_1191996184487178_6986583281444011450_o