ប្រវត្តិរូបជូគឺលៀង (ខុងមីង) ហៅថា នាគដេក គួរតែអានអោយដឹងទៅ

ប្រវត្តិរូប

ជូគឺលៀង (ខុងមីង) កើតឆ្នាំ ១៨១ នៃគ.ស (ឆ្នាំចុងក្រោយនៃរាជវង្សហាន) នៅតំបន់យ៉ាងទូ ខេត្តចាងតុង ប្រទេសចិន។ តាមរយៈប្រវត្តិសាស្រ្ត គាត់គឺជា រដ្ឋបុរសដ៏មហាអស្ចារ្យ ជាវិស្វករ ជាអ្នកយុទ្ធសាស្រ្តសង្រ្គាម ដ៏ឆ្នើមនាសម័យ សាមកុក (២២០-២៨០ នៃគ.ស)។

តាមរយៈប្រវត្តិសាស្រ្តបានអោយដឹងថា បុព្វបុរសជូគឺលៀង គឺជាទាសករអាណាចក្រចិន។ គាត់កំព្រា តាំងតែអាយុនៅក្មេង។ កាលពីក្មេងៗ គាត់ត្រូវបានគេបង្ខំអោយ ចាកចេញពីខេត្តកំណើតរបស់គាត់ ពោលគឺខេត្តចាងតុង នៅអំឡុងពេល ការកាប់សំលាប់យ៉ាងព្រៃផ្សៃ លើជនស៊ីវិល ៤០០ ០០០ នាក់​ ដោយស្តេចសង្រ្គាម ដ៏មានអំណាច ឆាវឆាវ។

1dfdffs

ចំណេះដឹងមូលដ្ឋានគ្រិះ លើ “វិទ្យាសាស្រ្តការគ្រប់គ្រងអាណាចក្រ និង សិល្បៈ” មិនត្រូវបានគេដឹងលឺច្រើននោះទេ ថាគាត់រៀនសូត្រមកពីណា។ អ្វីដែលគេដឹងគឺត្រឹមថា គាត់ រៀនសូត្រ ដោយឆ្លងកាត់តាមរយៈ ការសិក្សាស្រាវជ្រាវ និង រៀនសូត្រដោយខ្លួនឯង។ តាមរយៈប្រវិត្តសាស្រ្តខ្លះថា ជូគឺលៀងរៀន ពី ប៉ាង តឺ កុង (Pang De Gong) (អ្នកអប់រំ អ្នកវិភាគដ៏ល្បីល្បាញ នាសម័យនោះ)។

អស់រយៈពេលជាយូ គាត់រស់នៅ ក្នុងខ្ទមស្បូងមួយ ក្នុងតំបន់ឡុងចុង (ស្រុកមួយ ក្នុងជួភ្នំ វ៉ូឡុងគុង ជិតក្រុងមួយហៅថាសៀន យ៉ាង) យ៉ាងស្ងប់ស្ងាត់ ដោយជ្រើសរើស របរធ្វើស្រែចម្ការ គឺមិនបញ្ចេញទេពកោសល្យអ្វីទាំងអស់។ គាត់ក៏ចូលចិត្តរាប់អានមិត្ត យ៉ាងទូលំទូលាយ និង ភាពល្បីល្បាញ ស្របពេលដែលគាត់ រៀបចំពេលវេលា ដើម្បីបង្ហាញនូវ ចំណេះដឹងយុទ្ធសាស្រ្តរបស់គាត់។ តាមរឿងព្រេងបានដោយដឹងថា លាវប៉ី ដែលជាប់ខ្សែស្រឡាយស្តេចហាន បានមកផ្ទះជូគឺលៀង ដល់ទៅ ៣ដងដើម្បី សុំអោយគាត់ធ្វើជា ទីប្រឹក្សាកងទ័ព។


បន្ទាប់ពីជជែកពិភាក្សាដោយប្រើពេលដ៏យូរ ជូគឺលៀង បានយល់ព្រមធ្វើជា ទីប្រឹក្សារបស់ លាវប៉ី នេះក៏ដោយសារតែភាពស្មោះត្រង់របស់ លាវប៉ី ម្យ៉ាងគាត់បានស្តាប់ ការរៀបរាប់ពីគំរោងការរបស់លាវប៉ី ដែលមានគោលបំណង​ ប្រើយុទ្ធសាស្រ្ត រៀបចំអាណាចក្រនៅតំបន់ខាងលិច រួច ចងសម្ព័នភាព ជាមួយអាណាចក្រ អ៊ូ ខាងកើត ពេលស្របពេលជាមួយគ្នា។

Kalib9 Recovered 8

រំពេចនោះ គាត់ក៏យល់ព្រមបំរើលាវប៉ី ហើយចាកចេញពីផ្ទះរបស់គាត់ ដើម្បីចូលរួមជាមួយកងទ័ពលាវប៉ី ដែលអ្វីទាំងនេះ បានក្លាយជា ចំណុចលេចធ្លោសំរាប់លាវ ប៉ី។ ពេលនោះ ជូគឺលៀង មានអាយុត្រឹម ២៦ ឆ្នាំ ឯលាវប៉ី អាយុ ៤៧ឆ្នាំ។ ក្រោយមកអ្នកទាំងពីរ បានបង្កើត អាណាចក្រ ស៊ូ ហាន ក្នុងខេត្តស៊ីឈួន

ក្នុងមួយជីវិតជូគឺលៀង គាត់ សច្ចាថា នឹងតស៊ូលុះដល់ទីបញ្ចប់ប្រឆាំងនឹង អណាចក្រវ៉ើយ (អាណាចក្របង្កើតដោយ ឆាវ ឆាវ) ហើយនឹងជួសជុល ស្តា នូវ ឯករាជ្យដល់ ស៊ូ បើទោះបីជា អាណាចក្រវ៉ើយ មានប្រជាជន និង ផ្ទៃដីធំជាង ស៊ូ ពីរបីដងក៏ដោយ។ បន្ទាប់ពីនេះ គាត់បានកាន់ដំណែងជានាយករដ្ឋមន្រ្តី អាណាចក្រ ស៊ូ- ហាន សំរាប់អធិរាជ លាវប៉ី (១៦១-២៣០ នៃ គ.ស) និង កូនលាវប៉ី លាវ ឆាន (២០៧-២៧១ នៃ គ.ស)។

ប្រភព៖ វីគីភីឌៀខ្មែរ

អត្ថបទដែលគួរអានបន្ត៖ តើស្មាដៃរបស់នាគដេក ជូគឺលៀនឹងទៅជាយ៉ាងណាក្រោយពេលស្លាប់? សមិទ្ធផលផ្នែកយោធា របស់នាគដេកជូគឺលៀង