គួរឱ្យសោកស្ដាយ ឪពុកជាទីគោរពស្រឡាញ់របស់តារាកំប្លែង និងចម្រៀង អ្នកនាងខាត់ សុឃីម បានទទួលមរណៈភាពនាព្រឹកថ្ងៃទី ២២ មិថុនា ឆ្នាំ២០២០ ដោយមានការបង្ហោះ និងចូលរួមរំលែកទុក្ខពីសំណាក់តារាៗល្បីៗជាច្រើនផងដែរ។
យោងតាមគណនីហ្វេសប៊ុគ អ្នកនាង ខាត់ សុឃីម បានបង្ហោះរូបកាន់ទុក្ខ និងសរសេរសារយ៉ាងខ្លីថា " លាហើយពុក " ក្នុងនោះក៏មានការបង្ហោះពីបងប្អូនប្រុសស្រីរបស់អ្នកនាងនូវរូបភាពគួរសង្វេគចិត្តផងដែរ។
គួរបញ្ជាក់ផងដែរថា លោកតា ខាត់ ដែលជាសិល្បៈតន្ត្រីខ្មែរបុរាណ លោតាមបាន បណ្ដុះបណ្ដាលកូនៗទាំងអស់របស់លោក ឱ្យចេះយល់ដឹង និងប្រើប្រាស់ឧបករណ៍ខ្មែរបុរាណបានយ៉ាងស្ទាត់ជំនាញទាំងអស់គ្នា លោកតាក៏ជាចំណែកមួយដែលជួយជម្រុញឱ្យកូនចៅចេះថែរក្សានូវភ្លេងបុរាណខ្មែរយើងថែមទៀតផង៕