ពិសេស! Fire Tiger Soft Opening ចែក៩៩ កែវហ្វ្រី ថែមទាំងមានឱកាសបានជួប Idol ស្រីស្រស់ប្រុសស្អាត នៅថ្ងៃ ២៥នេះទៀត

Fire Tiger គឺជាតែគុជល្បីលំដាប់ PREMIUMS ដែលមានរសជាតិឆ្ងាញ់ពិសេស មានប្រភពមកពីប្រទេសថៃ ហើយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅប្រទេសជាច្រើន។ ហើយពេលនេះប្រេនតែគុជដ៏ល្បី មួយនេះបានឈានជើងមកទឹកដីកម្ពុជាយើងហើយ ដោយបើកសម្ពោធសាកល្បង Soft Opening ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២០ ខាងមុខនេះ។

98310384_169540341188402_1803112504486789120_o

កម្មវិធីពិសេសនេះ នឹងមានការចែកជូនភេសជ្ជៈ Fire Tiger ដោយឥតគិតថ្លៃដល់ទៅ ៩៩កែវ ចាប់ពីម៉ោង ៤ល្ងាច ដល់ម៉ោង៦ល្ងាច។ ហើយកាន់តែរំភើប កម្មវិធី Soft Opening នឹងមានវត្តមានតារាសម្តែងស្រីស្រស់ប្រុសស្អាត កញ្ញា យូប៊ីន និងលោក ខាត់ វៃហាំង ចូលរួមជាកិត្តិយសផងដែរ។

104151352_176807360461700_6280450471953740520_o


កុំភ្លេចណា! ចូលរួមទាំងអស់គ្នានៅ Fire Tiger ដែលមានទីតាំងនៅ ណូរ៉ូម៉ល ជាន់ទី២ នៅថ្ងៃព្រហស្បតិ៍ ទី ២៥ ខែមិថុនា ឆ្នាំ ២០២០ នេះ៕

អត្ថបទ៖ ក្នុងស្រុក

94874843_162719505203819_5653735029642100736_o

94619297_162719455203824_3281003316451999744_o