យល់ច្រលំក្រោយល្បីថាភ្នំទឹកកកមាននៅស្រុកខ្មែរ! ​តែការពិតទៅវាជាកន្លែងទេសចរណ៍ពិសេសមួយនេះសោះ

ប៉ុន្មានថ្ងៃមុន ​« ក្នុងស្រុក  » ​ធ្លាប់បានចុះផ្សាយរួចម្តងហើយ នូវរូបភាពទេសភាពដូចភ្នំទឹកកក ត្រូវបានរំលេចឡើងនៅក្នុងប្រទេសកម្ពុជាយើង  ដែលបានបង្ហោះផ្សព្វផ្សាយដោយ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី  ថាជាភ្នំទឹកកកដែលអាចមកកម្សន្តលេងដោយមិនបាច់ប្រើលិខិតឆ្លងដែន ​ធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ​តែ « ក្នុងស្រុក  » ក៏បានបញ្ជាក់នៅចុងអត្ថបទដែលថា នេះអាចជាខ្សាច់តែប៉ុណ្ណោះ។

អាចចូលអាននៅទីនេះ៖ ​ភ្នំទឹកកសប្បនិម្មិត ចេញរូបរាងឡើងហើយនៅខ្មែរយើង ​មិនបាច់ឆ្លងទៅលេងក្រៅប្រទេសទៀតទេ

S 5867

104111364_296594295080112_2697598138966121463_o

យ៉ាងណាមិញ ​មកទល់ពេលនេះកាន់តែច្បាស់ហើយថា ​ការពិតទីកន្លែងនោះមិនមែនជាភ្នំទឹកកក ​ឬទឹកកកសប្បនិម្មិតអ្វីនោះទេ ​ការពិតវាគឺជា គំនរដីខ្សាច់សលេខមួយរបស់កម្ពុជា ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុប្រាកដមែន។

នេះបើយោងតាមការបង្ហោះរៀបរាប់ពីគណនីហ្វេសប៊ុក Chhoy Bun Sok Heng បានឱ្យដឹងលម្អិតថា៖ « បង Hara Ho បីម៉ោងមុន ថ្ងៃនេះ ខ្ញុំបានឃើញព័ត៌មានមួយសរសេរថា " ភ្នំទឹកកកដំបូងបង្អស់នៅកម្ពុជា... "

រូបភាពគេកែឡើងបែកពណ៌សាបៗ អាដែងន៎ែ! វាមិនមែនជាភ្នំទេលោកព្រះអើយ គឺជាគំនរដីខ្សាច់សលេខមួយរបស់កម្ពុជាស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ សង្ស័យទេសចរណ៍ផ្អើលទៅអើតភ្លូកទឹកភ្លូកដីឆាប់ៗនេះ ទឹកកកក្តៅស្រួយៗ យកទឹកសេរ៉ូទៅផងណា។ ប៉ុន្តែសុំចិត្តហាមយកសំរាមទៅចោលពេញទឹកកក ប្រយ័ត្នរលាយអស់។

កាលពី១ខែមុន យើងបានទៅដល់ទីតាំង គឺថា... ប្រវត្តិជូរចត់ណាស់តំបន់នេះ (មើល MV ស្លាប់ក្នុងឧទ្យានទឹកភ្នែក ពេជ្យ សោភា ដឹងតែកំសត់តែម្តង) សុំមិនបកស្រាយបន្ថែម គឺទុកឲ្យឆ្ងល់ ប៉ុន្តែទេសភាពស្រស់ត្រកាលណាស់ ចាំខ្ញុំកាត់តវិដេអូ ដាក់ VLOG : CHHOY BUN SOK HENG ឆាប់ៗដែរ »។


S 57

ដូច្នេះសង្ឃឹមថាបងប្អូនមហាជនឈប់យល់ច្រលំទៅ៕

105399250_10158945882934050_7842743642283042912_o

104999709_10158942710249050_6392045792585034068_o

104331344_10158942721294050_4175328929426989365_o

103261563_10158943767574050_8508170164328733203_o

103452565_10158943767674050_2813662809491048847_n