សម្ដេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខក្រុមគ្រួសារអ្នកនាងខាត់ សុឃីម និងបានចូលរួមឧបត្ថម្ភថវិកាដល់ “មូលនិធិសិល្បករចាស់ជរា” ចំនួន ៥ម៉ឺនដុល្លាក្នុងមួយឆ្នាំ រយៈពេល ៥ឆ្នាំ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២០នេះ លោក សុះ ម៉ាច តំណាងឱ្យសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បាននាំយកថវិកា "មូលនិធិសិល្បករចាស់ជរា" ចូលបុណ្យសពវីរៈសិល្បករផ្នែកភ្លេងបុរាណលោក លាវ ខាត់ ត្រូវជាឪពុកបង្កើតរបស់អ្នកនាង ខាត់ សុឃីម ដែលបានទទួលមរណភាពកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ដោយរោគាពាធ។

ឆ្លៀតឱកាសនេះដែរ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា»។ ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ។

ក្នុងនោះដែរក៏រួមមាន ៖

- អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និង

- អ្នកឧកញ៉ា ហុងពីវ អគ្គនាយក បុរីពិភពថ្មី

ដែលបានឧបត្ថម្ភថវិកាក្នុងមួយនាក់ ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរាផងដែរ៕


104475042_2162226533922642_2583402192411377278_o

105007965_2162226430589319_7074207820558711610_o