Simo Häyhä កំពូល​អ្នក​លប​បាញ់​ដ៏​គ្រោះ​ថ្នាក់​បំផុត​ក្នុង​ប្រវត្តិសាស្រ្តសង្គ្រាម​មនុស្ស​ជាតិ

Simo Häyhä គឺ​ជា​កំពូល​អ្នក​លប​បាញ់​ម្នាក់ដែល​គេ​ដឹង​ថាសម្លាប់​សត្រូវ​បាន​ច្រើន​ជាង​គេ​នរណាៗ​ទាំង​ក្នុង​ប្រវត្តិសាស្រ្តសង្គ្រាមមនុស្ស​ជាតិ ពិសេស​ង្គ្រាម​លោក​លើកទី​២។

ភាពវឹកវរ​នៃ​សង្គ្រាម​លោក​លើក​ទី​២​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩៣៩។ Josef Stalin បាន​បញ្ជូន​ទាហានជាង​កន្លះ​លាន​នាក់​ឆ្លង​ព្រំដែនភាគនារតី​សូវៀត​ទៅ​លុកលុយ​ប្រទេស​ហ្វាំងឡង់។ ការ​បញ្ជូន​ទាហាន​នេះ​បាន​ធ្វើ​ជីវិតមនុស្ស​រាប់​ពាន់នាក់​ត្រូវ​ស្លាប់​ហើយ​ពេល​នោះ​ ការចាប់​ផ្ដើម​នៃ​វីរបុរស​សង្គ្រាម​ Simo Häyhä ក៏​បាន​កើត​ឡើង​ផង​ដែរ។

5603ea6e9dd7cc1b008bccbf 750 581

សង្គ្រាម​រវាង​សូវៀតនិង​ហ្វាំងឡង់​កាល​នោះ​គេ​ថា​សង្គ្រាមរដូវ​រងារ​ជា​ភាសា​អង់គ្លេស Winter War​ហើយ​សង្គ្រាម​នោះ​ដែល​គេ​គិត​ថា​ហ្វាំងឡង់​ជា​រដ្ឋ​ទន់​ខ្សោយ​បើ​ធៀប​ទៅ​នឹង​សូវៀតសម័យ​នោះ​ប៉ុន្តែ​ជា​ក្លាយ​អ្នក​ឈ្នះ​សង្គ្រាម​នេះ​ទៅវិញ។

ការបរាជ័យនេះ​ពិត​ជា​ធ្វើ​ឲ្យ​រុស្សី​មាន​ការ​ភ្ញាក់ផ្អើល។ មុន​នឹង​បញ្ជា​ទ័ព​ទៅ​រាតត្បាត​ហ្វាំងឡង់​លោក ស្តាលីន​បាន​ជឿ​ថាប្រទេស​មួយ​នេះ​ងាយស្រួល​នឹង​វាយលុក។ ហេតុ​ផល​របស់​គាត់​ពិ​ត​ជា​ត្រឹម​ត្រូវ។​ទាហាន​រុស្សី​ដែល​បញ្ជូន​ទៅ​គឺ៧៥ម៉ឺន​នាក់ខណៈដែល​ទាហានហ្វាំងឡង់​មាន​ត្រឹម​ប៉ុន្មានម៉ឺននាក់​ប៉ុណ្ណោះ ខណៈ​រថក្រោះ​មាន​តែ​មួយក្ដាប​តូច ហើយ​រថហោះវម្បាំង​មាន​ត្រឹម​តែ​ជាង​១០០​គ្រឿង​។

ផ្ទុយទៅវិញ! រុស្សី​មាន​រថ​ក្រោះ​ជាង​៦ពាន់​គ្រឿង និង​យន្តហោះ​ចម្បាំង​ជាង​៣០០០ពាន់​គ្រឿង។​បែប​នេះ​គេ​គិត​ថា​រុស្សី​ណានឹង​ចាញ់​សង្គ្រាម​មួយ​នេះ? ប៉ុន្តែ​ហ្វាំងឡង់​មាន​របស់​មួយ​ដែល​រុស្សី​គ្មាន​គឺ​អ្នក​ចម្ការ​ម្នាក់​ដែល​បាន​ក្លាយ​ខ្លួន​ជា​ទាហាន​លប​បាញ់​ដ៏​គ្រោះ​ថ្នាក់ឈ្មោះ Simo Häyhä។

មាន​ក​ម្ពស់​ត្រឹម១.៥០ម៉ែត្រ​គាត់​ជា​មនុស្ស​ដែល​មិន​ចេះ​ភិតភ័យ មិន​ដែល​ខ្លាច​ហើយ​គុណសម្បត្តិទាំងនេះ​បាន​ធ្វើ​ឲ្យ​គាត់​បាន​ក្លាយ​ជា​អ្នក​លប​បាញ់​ដ៏​ពូកែម្នាក់។ ដូច​ប្រជាជនជា​ច្រើន​ក្នុង​ប្រទេស​ដែល​ត្រូវ​បំពេញ​ភារកិច្ចជា​ទាហាន​ក្នុង​វ័យ​២០​ឆ្នាំ​ហើយ​ក្រោយ​មក​គាត់​បាន​រំសាយ​ទៅ​ធ្វើ​ជា​កសិករធម្មតា អ្នក​ជិះស្គីលើ​ទឹក​កក​និង​លេង​ល្បែង​ប្រពៃណីក្នុងតំបន់​ទឹក​កករបស់​គាត់វិញ។

Simo_hayna

ពេល​ទំនេរ​គាត់​ចូល​ចិត្ត​ប្រកួត​ប្រជែងបាញ់​កាំភ្លើង​ប្រមាញ់​សត្វតូចៗ ហើយ​គាត់​តែងតែឈ្នះ​ពេល​នោះ​គាត់​មិន​ទាន់​បាន​ប្រឡូកក្នុង​សភាពប្រយុទ្ធពិត​ៗ​នៅ​ឡើយ​ទេ ខណៈ​សង្គ្រាម​មិន​ទាន់​មក​ដល់។ នៅ​ពេល​ទាហានរបស់ ស្តាលី​ន​បាន​លុយ​លុយប្រទេស​របស់​ខ្លួន ក្នុង​នាម​ជា​មនុស្ស​ម្នាក់​ធ្លាប់​ធ្វើ​ទាហាន Häyhä ត្រូវបាន​កោះ​ហៅ​ឲ្យ​ចូល​សមរភូមិម្ដង​ទៀត។ មុន​ចូលសមរភូមិគាត់​បាន​ទៅ​យក​កាំភ្លើងចាស់​មួយ​ដែលលាក់​ទុក​យូរ​ហើយនិង​ផលិត​នៅ​រុស្សីតែ​គ្មាន​កែវឆ្លុះ​ទេ។

ពេល​ចូលសមរភូមិជាមួយ​យុទួ្ធមិត្តហ្វាំងឡង់​របស់​គាត់! Häyhä ត្រូវ​បាន​គេ​ផ្ដល់​ឲ្យអាវបន្លំខ្លួនសម្រាប់​អ្នកលប​បាញ់ពណ៌ស​មួយ​ដែល​អាច​ឲ្យ​គាត់​បន្លំ​ខ្លួន​ជាមួយ​ព្រិលទឹក​កកចាប់​ពី​ក្បាល​ដល់​ចុង​ជើង​ដោយ​មិន​ឲ្យ​សត្រូវមលក​ឃើញ​គាត់​ឡើយ។

114a2c9092ae400ea90f59d4d70a3c9c

គាត់​ចូល​ចិត្ត​ប្រម៉ាញ់សត្រូវ​ម្នាក់​ឯងជាមួយ​នឹង​កាំភ្លើង​ដែល​គាត់​ទុក​ចិត្តបំផុត​ជាមួយ​សម្លៀកបំពាក់បន្លំ​ខ្លួនមួយ។​គាត់​មាន​អាហារប​ម្រុងរបស់​ខ្លួន​ជាមួយ​គ្រាប់​កាំភ្លើងជាច្រើន​បង់​ហើយ​ចូល​សមរភូមិនិង​រក​មើល​ទីតាំង​ល្អ​​។​នៅ​ពេល​ដែល​ទាហាន​រុស្សី​ចូល​ដល់​តំបន់​របស់​គាត់ ពិត​ណាស់!​ពួក​គេ​គ្មាន​ជីវិតត្រឡប់​ទៅ​វិញ​នោះ​ទេ។

សង្គ្រាមរដូវរងារមាន​រយៈ​ពេល​ប្រហែល​ជាង​១០០ថ្ងៃ​គាត់​បាន​ផ្ដាច់​ជីវិតទាហាន​សូវៀតពី​៥០០​ទៅ​៥៤២​នាក់​ដោយ​កាំភ្លើងចាស់​របស់​គាត់។​ខណៈ​ដែល​ក្នុង​ការ​ប្រយុទ្ធ!​យុទ្ធមិត្តរបស់​គាត់​ប្រើ​កាំភ្លើងជាមួយនិង​កែវឆ្លុះពង្រីកគោលដៅ​ដើម្បីប្រហារសត្រូវ​គាត់​ប្រើ​តែ​កាំភ្លើង​ទទេជាមួយចុង​ដែក​ដែល​ភ្ជាប់​ជាមួយកាណុងប៉ុណ្ណោះ។​គាត់​ថា​ប្រើ​កាំភ្លើងមិនចាំបាច់​ដាក់​កែវឆ្លុះគឺ​ជា​មាន​ទំនុក​ចិត្តជាង។


168d955a6fea4c93b686b2fce388a5d0

គាត់​បាន​កត់សម្គាល់​ថាការ​មើល​ឃើញគោលដៅ​ដោយ​កែវឆ្លុះពណ៌ខៀវនៅ​លើ​ពន្លឺកញ្ចក់គឺ​ជា​ភាព​ងាយស្រួល​មួយសម្រាប់​ទាហានថ្មីៗ​ប៉ុន្តែ​គាត់មិន​បាន​គិត​អញ្ចឹង​នោះទេ​។ សុំ​តែកាំភ្លើងមួយនិង​គ្រាប់គ្រប់​គ្រាន់​គឺ​បាន។ គាត់​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ទាហានម្នាក់​ដែល​ជំនាញលាក់ខ្លួន​ពិសេស​លើ​ទឹក​កក។

នៅ​ជុំវិញ​គាត់​គឺ​បង្កើត​ឲ្យ​មាន​ការ​ធ្លាក់ព្រិល​ដែល​សត្រូវ​មិន​អាច​មើល​គាត់​ឃើញ តែ​គាត់​មើល​សត្រូវ​ច្បាស់​ចែស។ ពេលក្រាប​លើ​ដី គាត់​តែងតែង​យក​ព្រិល​មក​បៀមដើម្បី​កាត់​បន្ថយដង្ហើមក្ដៅដែល​ធ្វើ​ឲ្យ​គាត់​តម្រង់​មិន​សូវ​ចំ​គោលដៅ។

យុទ្ធសាស្រ្តរបស់ Häyhä​បាន​ធ្វើ​ឲ្យ​​រួច​ពី​សេច​ក្ដីស្លាប់ ប៉ុន្តែ​បេសកកម្មរបស់​គាត់​មិន​មែន​ជា​រឿង​ងាយស្រួល​នោះ​ទេ។ មានម្ដង​នោះ!​ ស្ថានភាព​ឃោឃៅ​ពេក ការ​ប្រយុទ្ធក៏​កាន់​តែ​ក្ដៅ! ពេលថ្ងៃ​កាន់​តែ​ខ្លី​ហើយ​ពេល​យប់​រយៈ​ពេល​យូរខណៈ​ដែល​អាកាស​ធាតុត្រជាក់ខ្លាំងទៅៗ។

មិន​យូរ​ប៉ុន្មាន!​ភាព​ល្បី​ល្ប៉ាញរបស់​គាត់​ត្រូវ​បាន​ទាហាន​រុស្សី​ដាក់​ឈ្មោះក្រៅ​ថា​​ព្រិលមរណៈ(White Dead) គឺ​សម្ដៅ​ដល់​អ្នក​លបបាញ់​ម្នាក់​ដែល​មាន​មាឌ​តូច​ពូកែលាក់​ខ្លួន​ក្នុង​ព្រិល​ទឹក​កក។

Simo_hayna

គាត់​ក៏​ទទួល​បាន​ការ​គោរពនិង​កើត​សរសើរ​ពី​សំណាក់​ប្រជា​ជន​ហ្វាំងឡង់​ដោយ​យក​ឈ្មោះ​របស់​គាត់​ (ព្រិលមរណៈ)ទៅ​ធ្វើ​ជា​បទ​ឃោសនាដល់​ទាហាន​ហ្វាំងឡង់ដើម្បី​ពង្រឹង​ស្មារតីកងទ័ព ថា​គាត់​គឺ​ជា​ព្រលឹង​ដែល​ដើរឆ្លងកាតព្រឹលឬ​យមទូតព្រិលទឹក​កក់​ដែល​ឆក់យក​ជិវិត​ទាហាន​រុស្សី។

នៅ​ពេល​ដែល​មេបញ្ជាការជាន់​ខ្ពស់​របស់​ទាហាន​ហ្វាំងឡង់​ដឹង​ពី​សមត្ថភាព​របស់​ Häyhä! គាត់​បាន​ផ្ដល់កាដូមួយគឺ​កាំភ្លើងប្រភេទ​ថ្មីបំផុត​មួយ។

សំណាងមិន​ល្អ តែ​មិន​ដល់​ស្លាប់! ១១ថ្ងៃ​មុន​សង្គ្រាមរដូច​រងាបញ្ចប់! Simo Häyhä ​ត្រូវ​បាន​វាយ​ប្រហារ​យ៉ាង​ធ្ងន់ធ្ងរ។ ទាហាន​សូវៀតម្នាក់​បាន​ប្រទះឃើញ​គាត់ហើយ​បាញ់​តម្រង់​ក្បាល​តែ​គ្រាប់​ហោះ​ត្រូវ​បញ្ឈិតថ្ពាលរយៈខ្លាំងហើយ​គាត់​សន្លបើ​មិន​ដឹង​ខ្លួន​អស់​១១ថ្ងៃ។ ពេល​គាត់​ភ្ញាក់​ឡើង​គាត់​បាន​ដឹង​ថាមុខ​មួយជំហៀងរបស់​គាត់​បាន​បាត់​បង់ទៅ​ហើយ។

1ed738c22bf943b5182d7efcd9824b16cd86efa6a427fc6df83e95524ad5b78b

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! របួស​នេះ​មិន​បាន​ធ្វើ​ឲ្យ​ Simo រារែក​ចិត្តក្នុង​ការ​តស៊ូ​នោះ​ទេ។​ទោះ​បី​ជា​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ដើម្បីព្យាបាល​របួស​នេះ​តែ​លោកបាន​ប្រឹង​ប្រែងថែរក្សាសុខភាព​រហូត​ដល់​ជា​សះស្បើយពេញ​លេញ​ហើយ​រស់​នៅ​ដល់​វ័យ​៩៦ឆ្នាំ។

ក្រោយ​ចប់​សង្គ្រាម​លោក​បានបន្ត​ជំនាញ​បាញ់​នេះ​ដើ​រប្រមាញ់​សត្វកណ្ដុរធំ​និង​បាន​ដើរ​បរបាញ់​ជាមួយ​ប្រធានាធិបតីហ្វាំងឡង់​លោក Urho Kekkonen​ទៀតផង៕