បញ្ជីឈ្មោះមហាសេដ្ឋីកំពូល ៗ ទាំង ១០ នៅលើពិភពលោក នាពេលបច្ចុប្បន្ននេះ

បរទេស៖ បើយោងតាមគេហទំព័រ Bloomberg បានធ្វើការចេញផ្សាយបញ្ជីឈ្មោះមហាសេដ្ឋី ៥០០ នាក់នៅលើពិភពលោក។ ប៉ុន្តែថ្ងៃនេះ Knongsrok សូមនាំយកនូវបញ្ជីឈ្មោះមហាសេដ្ឋីកំពូល ៗ ទាំង ១០ រួមជាមួយទ្រព្យសម្បត្តិសុទ្ធក្នុងពេលបច្ចុប្បន្ននេះ។

បញ្ជីឈ្មោះមហាសេដ្ឋីខាងក្រោមនេះត្រូវបានចេញផ្សាយដោយគេហទំព័រ Bloomberg ដែលបានចេញផ្សាយនៅថ្ងៃទី ២១ ខែមិថុនាឆ្នាំ ២០២០ ។

១. លោក Jeff Bezos (ទ្រព្យសម្បត្តិសុទ្ធ ១៦០ ពាន់លានដុល្លារអាមេរិក)

Jeff Bezos sells $1.8 billion worth of Amazon stock after surge in ...

Jeff Bezos ត្រូវបានគេស្គាល់ច្បាស់ថាជាស្ថាបនិក នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនពហុបច្ចេកវិទ្យាអន្តរជាតិគឺ Amazon ។ ការផ្លាស់ប្តូរ YTD នៅក្នុងទ្រព្យសម្បត្តិសុទ្ធរបស់ម្ចាស់សហគ្រាសបានឃើញការកើនឡើងចំនួន ៤៥,៤ ពាន់លានដុល្លារដែលធ្វើឱ្យគាត់ក្លាយជាអ្នកមានបំផុតនៅលើពិភពលោក។

២. លោក Bill Gates (ទ្រព្យសម្បត្តិសុទ្ធ ១១២ ពាន់លានដុល្លាអាមេរិក)

Bill Gates: Bill Gates steps down from Microsoft board to serve ...

លោកប៊ីល ហ្គេត(Bill Gates) ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft បានជាប់ចំណាត់ថ្នាក់ទី ២ នៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីរបស់គេហទំព័រ Bloomberg ។ ទោះបីជាទ្រព្យសម្បត្តិសុទ្ធរបស់គាត់ធ្លាក់ចុះ ៨២៤ លានដុល្លារក៏ដោយក៏លោកនៅតែគ្រប់គ្រងតំណែងមួយក្នុងចំណោមមហាសេដ្ឋីកំពូល ៗ ទាំង ១០ ហើយបើក្រឡេកមើលទ្រព្យសម្បត្តិសុទ្ធរបស់គាត់វានឹងនៅដដែលក្នុងរយៈពេលយូរ។

៣. លោក Mark Zukerberg (ទ្រព្យសម្បត្តិសុទ្ធ ៩០,៦ ពាន់លានដុល្លាអាមេរិក)

Mark Zuckerberg Getty

សហស្ថាបនិក ប្រធាននាយកប្រតិបត្តិ និងជាម្ចាស់ភាគហ៊ុនហ្វេសប៊ុកគឺលោក Mark Zuckerberg បានឈរនៅលំដាប់ទី ៣ ក្នុងបញ្ជី។ ទ្រព្យសម្បត្តិសុទ្ធរបស់លោកបានកើនឡើងដល់ ១២,២ ពាន់លានដុល្លារ។

៤. លោក Bernard  Arnault (ទ្រព្យសម្បត្តិសុទ្ធ ៨៧,៤ ពាន់លានដុល្លាអាមេរិក)

Bernard Arnault: France's 'wolf-in-cashmere' billionaire

លោក Bernard Arnault គឺជាមហាសេដ្ឋីពាណិជ្ជករជនជាតិបារាំង និងជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន LVMH Moët Hennessy ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Louis Vuitton ដែលជាក្រុមហ៊ុនទំនិញប្រណីតធំបំផុតរបស់ពិភពលោក។ ការផ្លាស់ប្តូរ YTD របស់គាត់ បានធ្លាក់ចុះ ១៧,៨ ពាន់លានដុល្លារ។

កាលពីខែមេសាឆ្នាំ ២០១៨ គាត់បានក្លាយជាអ្នកមានជាងគេបំផុតនៅក្នុងវិស័យម៉ូដដោយបានផ្តួលគូប្រជែង Zara’s Amancio Ortega។

៥. លោក Warren Buffett (ទ្រព្យសម្បត្តិសុទ្ធ ៧១,៥ ពាន់លានដុល្លាអាមេរិក)

Warren Buffett: How He Does It


លោក Warren Buffett គឺជាវិនិយោគិនជនជាតិអាមេរិកនិងជាមហាសេដ្ឋីជំនួញដែលជាប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway ។ គិតត្រឹមខែធ្នូឆ្នាំ ២០១៩ លោក Buffett ត្រូវបានគេចាត់ទុកថាជាអ្នកមានបំផុតទី ៤ នៅលើពិភពលោក។ ទោះយ៉ាងណាការផ្លាស់ប្តូរ YTD របស់លោកនៅក្នុងទ្រព្យសម្បត្តិសុទ្ធរបស់លោកបានធ្លាក់ចុះ ១៧,៨ ពាន់លានដុល្លារហើយបានធ្វើឱ្យលោកធ្លាក់មកចំណាត់ថ្នាក់ទី ៥ ក្នុងបញ្ជី។

៦. លោក Steve Ballmer (ទ្រព្យសម្បត្តិសុទ្ធ ៧០,៥ ពាន់លានដុល្លាអាមេរិក)

Full interview: Steve Ballmer, owner of LA Clippers & former ...

លោក Steve Ballmer គឺជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft ដែលបានជំនួសដោយលោក Bill Gates ក្នុងឆ្នាំ ២០០០ និងរក្សាបានតំណែងនេះរហូតដល់ឆ្នាំ ២០១៤។ គាត់គឺជាម្ចាស់បច្ចុប្បន្ននៃ Los Angeles Clippers នៃសមាគមបាល់បោះជាតិ (NBA) ។ ទ្រព្យសម្បត្តិសុទ្ធរបស់គាត់បានកើនឡើង ១២,៤ ពាន់លានដុល្លារធ្វើឱ្យគាត់ក្លាយជាមហាសេដ្ឋីលំដាប់ទី ៦ នៅលើពិភពលោក។

៧. លោក​​​ Larry Page (ទ្រព្យសម្បត្តិសុទ្ធ ៦៨,១ ពាន់លានដុល្លាអាមេរិក)

105220120 Larry Page Trump Tower Entrance

Larry Page គឺជាសហស្ថាបនិកម្នាក់របស់ Google រួមជាមួយលោក Sergey Brin ។ លោក Larry Page ជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Alphabet Inc រហូតដល់ចុះចេញពីតំណែងនៅថ្ងៃទី ៣ ខែធ្នូឆ្នាំ ២០១៩ ។

៨. លោក Sergey Brin (ទ្រព្យសម្បត្តិសុទ្ធ ៦៦ ពាន់លានដុល្លាអាមេរិក)

Sergey Brin: Forget flying cars, Google's Sergey Brin secretly ...

សហស្ថាបនិករួមគ្នា លោក Larry Page លោក Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google និងជាប្រធានក្រុមហ៊ុនមេរបស់ Alphabet Inc រហូតដល់លោកបានលាឈប់ពីតួនាទីនៅខែធ្នូឆ្នាំ ២០១៩ ។

៩. លោក Mukesh Ambani (ទ្រព្យសម្បត្តិសុទ្ធ ៦៤,៥ ពាន់លានដុល្លាអាមេរិក)

India's Richest 2019: How Mukesh Ambani Remains Consumer King ...

លោក Mukesh Ambani គឺជាប្រធាន នាយកគ្រប់គ្រង និងជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុន Reliance Industries Ltd ដែលជាក្រុមហ៊ុន Fortune Global 500 និងជាក្រុមហ៊ុនដែលមានតម្លៃថ្លៃជាងគេនៅឥណ្ឌា។ លោក Mukesh Ambani ក៏ត្រូវបានគេហៅថាជាអ្នកមានបំផុតនៅអាស៊ីផងដែរ។

១០. អ្នកស្រី Françoise Bettencourt Meyers (ទ្រព្យសម្បត្តិសុទ្ធ ៦២ ពាន់លានដុល្លាអាមេរិក)

59c4e73124884944237d0838

អ្នកស្រី Françoise Bettencourt Meyers គឺជាមហាសេដ្ឋិនីជនជាតិបារាំងដែលជាអ្នកស្នងមរតក និងជាអ្នកនិពន្ធអត្ថាធិប្បាយព្រះគម្ពីរ និងធ្វើការលើទំនាក់ទំនងរវាងជនជាតិជ្វីសនិងគ្រីស្ទាន។ នាងគឺជាកូនស្រីនិងជាអ្នកស្នងមរតករបស់ Liliane Bettencourt ហើយគ្រួសាររបស់នាងជាម្ចាស់ក្រុមហ៊ុន L'Oréal

អត្ថបទដោយ៖ ក្នុងស្រុក