សត្វ ១៧ ប្រភេទ ដែលធ្វើឱ្យមនុស្សគ្រប់គ្នាស្រឡាំងកាំង ពីសម្រស់ និងរូបរាងពីធម្មជាតិរបស់វា!
ធម្មជាតិនឹងនៅតែធ្វើឱ្យយើងភ្ញាក់ផ្អើលជាមួយនឹងភាពចម្រុះនិងសត្វមានជីវិតដែលមិនគួរឱ្យជឿដែលអួតពីពណ៌ស្រស់របស់ពួកវា។ ពួកវាមានរូបរាង និងពណ៌សម្បុរស្រស់ស្អាតប្លែក ទៅតាមប្រភេទនីមួយៗ។
ថ្ងៃនេះយើងសូមបង្ហាញជូនលោកអ្នកនូវប្រភេទសត្វដែលគួរឲ្យស្រឡាញ់ពីជុំវិញពិភពលោក ១៧ ប្រភេទដែលភាគច្រើនមិនមាននៅក្នុងប្រទេសយើងទេ។
1. សត្វ Jerboa ត្រចៀកវែងរស់នៅលើវាលខ្សាច់ប្រទេសម៉ុងហ្គោលី និងចិន។

© RalphiesBoogers / reddit
2. ត្រីប្រចៀវមាត់ក្រហម (Red-lipped batfish) ពួកវាត្រូវបានគេប្រទះឃើញនៅជុំវិញកោះ Galapagos ដែលមានជម្រៅរហូតដល់ ៣២៨ ហ្វីត (១០០ ម៉ែត្រ) ។

3. antelopes Saiga គឺជាថនិកសត្វបុរាណមួយប្រភេទ។ ពួកវាត្រូវបានគេស្គាល់ដោយសារតែរូបរាងមិនធម្មតាខ្លាំងរបស់ពួកវាជាមួយនឹងច្រមុះវែង។

© depositphotos
4. ស្រម៉ោចផេនដា (panda-ants) ស្រម៉ោចប្រភេទនេះរស់នៅតំបន់អាមេរិកខាងត្បូង។

© Chris Lukhaup / Wikimedia Commons
5. Cassowaries រស់នៅក្នុងព្រៃត្រូពិកនៃតំបន់ New Guinea និងភាគឥសានប្រទេសអូស្ត្រាលី។

© depositphotos
6. កង្កែបកែវគឺគួរឱ្យកត់សម្គាល់ដោយសារតែរាងកាយថ្លាមើលឃើញគ្រឿងក្នុង។ ពួកវាត្រូវបានគេប្រទះឃើញនៅទូទាំងអាមេរិកខាងត្បូង។

© Geoff Gallice / Wikimedia Commons
7. អណ្តើកក្បាលតូច (ខ្មែរយើងហៅកន្ធាយ) ជាប្រភេទសត្វដែលរស់នៅក្នុងទឹកហើយឡើងមកពងលើឆ្នេរ។

© Krishna Kumar Mishra / Wikimedia Commons
8. សត្វ okapi មើលទៅដូចជាសេះ ដូចអូដ្ឋកវែង និងដូចសេះបង្កង់កូនកាត់។

© depositphotos
9. ស្វាច្រមុះកំពិតពណ៌មាស (Golden snub-nosed monkeys) ពួកវាត្រូវបានរកឃើញនៅភាគកណ្តាលនិងភាគនិរតីនៃប្រទេសចិន ពួកវាលេចធ្លោជាមួយនឹងរូបរាងប្លែក។ ពួកវាមានអំនួតតាមរយៈសក់ពណ៌ទឹកក្រូចនិងមុខពណ៌ខៀវរបស់ពួកវា។

10. បក្សីកូរីជាសត្វស្លាបហោះដែលហោះធំជាងគេបំផុតនៅទ្វីបអាហ្វ្រិក។

© Shaun / twitter
11. បង្កង Mantis ពួកវារស់នៅក្នុងសំបក និងអាចរស់នៅក្រៅសំបក ជើងខាងមុខរបស់វាអាចដកខ្លួនវាចេញពីសំបកបាន។

© depositphotos
12. Crabronidaes (ខ្មែរយើងហៅឪម៉ាល់) ប្រើភក់ដើម្បីសង់សំបុករបស់ពួកគេ។

13. បក្សី (greater sage-grouse) មានរោមត្រសុសធំពណ៌សនៅនឹងកនិងដុំពណ៌លឿងចំនួន ២ នៅលើទ្រូងរបស់វាដែលវាបានបំប៉ោងកំឡុងពេលបង្ហាញភាពស្និទ្ធស្នាលដាក់សត្វញី។

© Alan Krakauer / flickr
14. ស្វា proboscis ពួកវារស់នៅតែនៅតំបន់ Borneo ប៉ុណ្ណោះ។

© Paul Williams / flickr
15. បង្គួយស្លឹកឈើមានភ្នែកធំ ៗ ជាមួយគ្រាប់ភ្នែកពណ៌ត្នោតលានចេញដែលផ្តល់ភាពងាយស្រួលដើម្បីចាប់សត្វល្អិតនៅពេលយប់។

16. aye-aye ជាសត្វមានដើមកំណើតនៅម៉ាដាហ្គាស្ការ។

© RiverRebel / reddit
17. ហើយនេះគឺសត្វឆ្មាភើសៀ ដែលមានមានរោមស្រម៉ូវវែង។

តើអ្នកធ្លាប់បានឃើញសត្វទាំងអស់ខាងលើនេះទេ? ចែករំលែកដើម្បីឲ្យអ្នកផ្សេងទៀតបានស្គាល់ផង!
Preview photo credit Alan Krakauer / flickr
ប្រភព ៖ Brightside | អត្ថបទដោយ ៖ វីរៈ