មនុស្សមួយចំនួន ពិតជាមានអារម្មណ៍ថា ខ្លាចរអានឹងមានស្នេហាពិតមែន ក៏ព្រោះតែធ្លាប់ឈឺចាប់ ធ្លាប់ទទួលរងនូវវិបត្តិព្រោះរឿងស្នេហា ទើបធ្វើឱ្យពួកគេលែងចង់បង្កើតទំនាក់ទំនងស្នេហាជាថ្មី ព្រោះអ្វីៗ វាគង់តែនឹងបែកបាក់ដដែល។
តួយ៉ាង ដូចក្រុមមនុស្សដែលស្ថិតនក្នុងតារានិករទាំងនេះ គឺសុទ្ធតែជាមនុស្សដែលខ្លាចនឹងមានស្នេហា ហើយគេតែងតែគិតថា ស្នេហាមិនអាចជិតស្និទ្ធដូចគ្រួសារ ក៏មិនស្និទ្ធស្នាលដូចមិត្តភាពនោះដែរ។
១. Sagittarius
Sagittarius ជាប្រភេទមនុស្សដែលងប់ងល់នឹងរឿងស្នេហាខ្លាំង ហើយគេរមែងទ្រាំជាមួយនឹងដៃគូ សូម្បីតែត្រុវដៃគូព្រងើយកន្តើយដាក់ ក៏គេនៅតែបន្តការទ្រាំរហូតដល់វិនាទីចុងក្រោយ គេនឹងដើរចេញយ៉ាងស្ងៀមស្ងាត់បំផុត។ ចំណុចដែលធ្វើឱ្យគេរងគ្រោះព្រោះស្នេហានេះ ក៏ព្រោះតែគេជាមនុស្សដែលលះបង់ដើម្បីដៃគូជ្រុល មិនសូវខ្វល់ពីខ្លួនឯង លះបង់ទាំងគ្មានការតបស្នងមកវិញ។
២. Capricorn
Capricorn ចូលចិត្តធ្វើបាប និងដាក់សម្ពាធខ្លួនឯងណាស់ ពេលខ្លះ គេក៏ធ្វើពុតជាធម្មតា ព្យាយាមញញឹម និងអត់ធ្មត់ចំពោះមនុស្សដែលខ្លួនស្រឡាញ់ មើលទៅគេ ប្រៀបដូចជាមនុស្សពុតត្បុតច្រើនអ៊ីចឹង តែគេក៏ដូចជា Sagittarius ដែរ អាចនិយាយបានថា ទ្រាំដល់កំណត់ គឺដើរចេញដូចគ្នា តែក្នុងចិត្តគេ គឺពោរពេញដោយអារម្មណ៍ដ៏ឈឺចាប់ ដែលមិនអាចប្រាប់បានឡើយ។
៣. Aquarius
ក្រុមតារានិករនេះ អាចនិយាយបានថា មិនសូវជារងគ្រោះព្រោះរឿងស្នេហាប៉ុន្មានទេ ព្រោះគេជាប្រភេទមនុស្សដែលមើលលើដៃគូ បើដៃគូធ្វើបែបណាដាក់គេ គេក៏នឹងតបបែបហ្នឹងទៅវិញ ហើយលទ្ធផលចុងក្រោយ បើដៃគូធ្វើឱ្យគេឆ្អែតចិត្តខ្លាំង នោះគេនឹងដើរចេះ យ៉ាងដាច់ចិត្តបំផុត។
៤. Pisces
Pisces ជាប្រភេទក្រុមមនុស្សដែលផ្ដោតទៅលើមនោសញ្ចេតនាខ្លាំងបំផុត ដូច្នេះហើយ ក្រុមនេះ ច្រើនតែរងការឈឺចាប់ច្រើនជាគេ ព្រោះគេដាក់មនោសញ្ចេតនាទាំងស្រុងទៅលើរឿងស្នេហា។ បើធម្មតាៗ អាចនិយាយបានថា គេដូចគេដូចឯងដែរ តែបើមានស្នេហាចូលមកដល់ មនុស្សនេះកែប្រែខ្លួនឯងទាំងស្រុង គឺកែប្រែពីចំណាប់អារម្មណ៍លើខ្លួនឯង ផ្ដោតទៅលើមនុស្សខ្លួនស្រឡាញ់។ ប៉ុន្តែក្រុមនេះ បើមានស្នេហា គឺស្ងៀមស្ងាត់ណាស់ មិនថា សប្បាយ រំភើប ឬឈឺចាប់ដោយសារស្នេហាទេ គេមិនដែលបង្ហាញចេញមកក្រៅឡើយ ដូច្នេះហើយ ពេលខ្លះ គេឈឺចាប់ស្ទើរស្លាប់ ស្ទើររស់ ក៏មិនមានអ្នកណាដឹងរឿងរបស់គេដែរ។ ហើយមនុស្សនេះ នៅពេលដែលឈឺចាប់រឿងស្នេហា ឬដាក់ចិត្តស្រឡាញ់អ្នកណាហើយ គឺស្មោះចំពោះអ្នកនោះ ទោះគេធ្វើឱ្យឈឺចាប់ ក៏មិនព្រមឈប់ស្រឡាញ់ដែរ៕
ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក) / ប្រភព ៖. Tagsis