រឿង​១០​យ៉ាង​ដែល​កើត​ឡើង​ក្នុង​សង្គ្រាមលោក​លើក​ទី​១​តែ​ត្រូវ​បាន​គេបំភ្លេច

សង្គ្រាម​លោក​លើក​ទី​១​បាន​កន្លង​ផុត​ជាង​១០០ឆ្នាំ​រួច​ទៅ​ហើយៗ​ក៏​បាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​ប្រិយមិត្តបាន​ដឹង ហើយ​រឿង​មិន​ទាន់​បាន​ដឹង​ក៏​បាន​ច្រើនលើស​លប់ ហើយ​រឿង​ជា​ច្រើន​ទៀត​ដែល​គេ​មិន​បាន​កត់​ត្រា​ក៏​ច្រើន​ផង​ដែរ។ខាងក្រោម​ជា​រឿង​១០​យ៉ាង​ត្រូវ​គេ​បំភ្លេចក្នុង​សង្គ្រាមលោក​លើក​ទី១៖

១-Guerrilla Media Tactics

Ba000 261x300

នៅក្នុងឆ្នាំដំបូងនៃសង្គ្រាមលោក​លើក​ទី​១ អាមេរិកមិនទាន់បានប្រយុទ្ធចាប់​ដៃគូជាមួយអង់គ្លេសនិងបារាំងនៅឡើយទេ។ ដើម្បីទាក់ទាញអាមេរិកឱ្យចូលប្រយុទ្ធជាមួយខ្លួន ភ្នាក់ងារអង់គ្លេសបានបង្កើតរឿងរ៉ាវជាច្រើននៅក្នុងកាសែតនិង​សារព័ត៌មាន ជំរុញឱ្យអាមេរិកមានការខឹងសម្បារប្រឆាំងជាមួយប្រជាជនអាឡឺម៉ង់ដែលគ្មានទោសកំពុងរស់នៅសហរដ្ឋអាមេរិក។

២. Enemy Aliens

ALHS_30

ក្នុងកំឡុងពេលសង្រ្គាមលោកលើកទីមួយ មានជនជាតិអាឡឺម៉ង់ជាង ២៥០,០០០ នាក់រស់នៅសហរដ្ឋអាមេរិកត្រូវបានបង្ខំឱ្យចុះឈ្មោះនៅការិយាល័យប្រៃសណីយ៍ហើយបន្ទាប់មកយកប័ណ្ណចុះឈ្មោះនោះដាក់តាមខ្លួនជាមួយពួកគេគ្រប់ពេល។ ក្នុងចំណោមនោះ! មានជនជាតិអាឡឺម៉ង់ជាង ២០០០ នាក់ត្រូវបានចាប់ខ្លួននិងដាក់នៅក្នុងជំរំឃុំឃាំង។

៣. No Condoms for Doughboys

A018548 489x640

អំណាចសម្ព័ន្ធមិត្តតែមួយគត់នៅក្នុងសង្គ្រាមលោកលើកទី ១ ដែលមិនបានផ្តល់ស្រោមអនាម័យដល់ទាហានរបស់ខ្លួនគឺសហរដ្ឋអាមេរិក។ ច្បាប់អាមេរិកពេល​នោះ មិនអនុញ្ញាតឱ្យមានឧបករណ៍ពន្យាកំណើត។ ជាលទ្ធផលទាហានអាមេរិកជាង ៤០០.០០០ នាក់បានឆ្លងជំងឺកាមរោគ។ឮ

៤. The Red Baron Almost Never Took Off

440px Bundesarchiv_Bild_183 R18508,_Manfred_v._Richthofen

លោក Manfred von Richthofen ដែលក្រោយមកត្រូវបានគេស្គាល់ថាជា Red Baron បានចាប់ផ្តើមឈរ​ជើង​ជា​ទាហាន​ថ្មើ​ជើងក្នុងនាមជាអ្នកបើកឡាន ប៉ុន្តែនៅពេលដែលអង្គភាពនេះត្រូវបានបែកខ្ញែកក្នុង​ការ​ប្រយុទ្ធគាត់ត្រូវបានផ្ទេរទៅអង្គភាពផ្នែក​ទំនាក់​ទំនង។

អស់រយៈពេលជាងមួយឆ្នាំដែលគាត់បានចំណាយពេលជាច្រើនថ្ងៃ ដើម្បី​ចង់​ខ្សែទូរលេខតាមបណ្តោយសមរភូមិមុខភាគខាងលិច។ នៅដើមឆ្នាំ ១៩១៥ គាត់បានដាក់ពាក្យសុំធ្វើ​ទាហានបើកយន្តហោះ ហើយបានក្លាយជាទាហានអាល្លឺម៉ង់ឆ្នើមដោយសម្លាប់សត្រូវ ៨០ នាក់។ នៅពេលដែលគាត់ត្រូវបានគេបាញ់សម្លាប់នៅខែមេសាឆ្នាំ ១៩១៨ ទាហានអង់គ្លេសនិងអូស្រ្តាលីបានបញ្ចុះគាត់ជាមួយកិត្តិយសជាយោធាយ៉ាងពេញលេញ។

៥. Truces

Christmas_Truce_1914 640x399

ទោះបីជាមិនដែលមានបទឈប់បាញ់ជាផ្លូវការក្នុងកំឡុងសង្គ្រាមលោកលើកទី ១ ក៏ដោយ ក៏ពួកគេនៅតែកើតឡើង។ ការធ្វើបទឈប់បាញ់ដ៏ល្បីល្បាញបំផុតគឺ​បទ​ឈប់​បាញ់បុណ្យណូអែលឆ្នាំ ១៩១៤ នៅពេលដែលទាហានអង់គ្លេសនិងអាឡឺម៉ង់បានចេញពីលេណដ្ឋានហើយនិយាយគ្នាលេងនិង​លេង​បាល់​ទាត់​ជាមួយគ្នា។

របាយការណ៍មួយចំនួនថា​អំឡូងពេលបុណ្យណូអែលនេះមានបាញ់គ្នាទៅវិញទៅមកក្នុងឆ្នាំ ១៩១៥ និង ១៩១៦ ផងដែរ។ នៅក្នុងលេណដ្ឋានខ្លះទាហានបានប្រើប្រាស់យុទ្ធសាស្រ្ត “live and let live” ដោយមិនព្យាយាមបើកភ្លើងសង្គ្រៀមទៅ​លើសត្រូវ ដូច្នេះពួកគេមិនបាញ់គ្នានោះទេ។


៦. Explosions in France were sometimes heard in London

Hawthorn_Ridge_mine_1_July_1916 640x509

ពេល​ប្រយុទ្ធគ្នាក្នុង​សមរភូមិ ភាគ​ច្រើន​កាប់​ចាក់​គ្នាក្នុង​លេណដ្ឋាន។ ភាគីទាងសងខាង​បាន​ជីកលេណដ្ឋានជ្រៅៗ​ រួម​ទាំងរូងក្នុង​ដី​ទៅ​កាន់​កន្លែង​របស់​សត្រូវដើម្បី​លួច​ព័ត៌មានសម្ងាត់ ដាក់​គ្រាប់បែក ដាក់​មីន។ ការបំផ្ទុះគ្រាប់មីនក្នុងកំឡុងពេលបើកការវាយលុកក្នុងសមរភូមិ Battle of  Somme គឺខ្លាំងៗ​ណាស់ហើយ​លឺ​ដល់ត្រចៀកនាយករដ្ឋមន្រ្តីអង់គ្លេស​ទី​ក្រុង​ឡុងដុងដែល​មាន​ចម្ងាយ១៤០​ម៉ាយ៍។

7. Tanks, Male and Female

Effc0c5eecf20f4979fe7ad9bede2b26

នៅពេលរថក្រោះចូល​ធ្វើសង្គ្រាមក្នុង​សមរភូមិសង្គ្រាមលោក​លើក​ទី​១ មាន​រថក្រោះ​២​ប្រភេទ​ដែល​មួយ​ដាក់​កាំភ្លើងយន្ត​ហើយ​មួយប្រភេទ​ដាក់​កាណុងធំ។ ក្រោយ​មក! រថក្រោះ​ទាំងនោះ​ត្រូវ​បាន​គេ​ហៅ​ថា រថក្រោះញី(រថក្រោះ​ដាក់​កាំភ្លើងយន្ត)​ហើយ​រថក្រោះ​ដាក់​កាណុងធំ​ថា​រថក្រោះឈ្មោល។ នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី ១ បច្ចេកវិទ្យារថក្រោះបានវិវឌ្ឍ ជាពិសេសនៅក្នុងរថក្រោះអង់គ្លេសដល់ចំណុចមួយ ដែលត្រូវបានសំរេចថារថក្រោះគួរតែមានញីឈ្មោលជាមួយគ្នា (ពោលគឺទាំងប្រដាប់អាវុធធុនធ្ងន់ និងកាំភ្លើងយន្តធុនស្រាល) ។

បែបនេះហើយ​ទើបបានក្លាយជាគំរូស្តង់ដារសម្រាប់ការរចនារថក្រោះតាំងពីសង្គ្រាមលោកលើកទី ១ ហើយចាប់តាំងពីពេលនោះមកពាក្ “male” and “female”យ“ ប្រុស” និង“ ស្រី” ត្រូវបានគេយកមកប្រើ។

8. Child Soldiers

C58cc3e97bf2daf12f7ed874624808dc

ទាហានអង់គ្លេសវ័យក្មេងជាងគេឈ្មោះ Sidney Lewis ទើបតែមានអាយុ ១២ ឆ្នាំប៉ុណ្ណោះនៅពេលដែលគាត់ចូលរួមក្នុងជួរកងទ័ព បន្ទាប់ពីនិយាយបន្លំអំពីអាយុរបស់គាត់។ គាត់មិនមែនជាក្មេងប្រុសតែម្នាក់ទេដែល​ចូល​ធ្វើសង្គ្រាម ហើយក្មេងប្រុសមិនទាន់គ្រប់អាយុរាប់ពាន់នាក់បានកុហកអំពីអាយុរបស់ពួកគេដើម្បី​បាន​ចូល​ធ្វើ​ទាហានប្រយុទ្ធនៅសមរភូមិជួរមុខ។

9. 9 out of 10 soldiers survived the trenches

Lancashire_Fusiliers_trench_Beaumont_Hamel_1916

វាជារឿងកម្រណាស់សម្រាប់ទាហានអង់គ្លេសដែលប្រយុទ្ធគ្នារយៈពេលយូរថ្ងៃ។ រវាងការប្រយុទ្ធគ្នានេះ! អង្គភាពមួយនឹងចំណាយពេលប្រហែលដប់ថ្ងៃក្នុងមួយខែនៅក្នុងលេណដ្ឋាន​ហើយ​បើ​ប្រយុទ្ធគ្នាវិញកម្រ​អូសបន្លាយ​ដល់ដល់​បី​ថ្ងៃ​ណាស់។

10. No Generals over the top

00 Haig

និយាយត្រួស! មាន​រឿងមួយចំនួន​ក្នុង​ជួទាហានអង់គ្លេស ក្នុង WWI គឺសត្វតោដឹកនាំដោយសត្វលា។ ទាហានក្លាហាន (តោ) ដឹកនាំដោយឧត្តមសេនីយ៍ដែលគ្មានសមត្ថភាព (សត្វលា) ដែល​រស់​នៅ​ឆ្ងាយពីសមរភូមិនិង​វីឡាដ៏​ប្រណិតខុស​ពី​ទាហានថ្នាក់​កណ្ដាល​និង​កូន​ទាហានដែល​ច្បាំងរាល់​ថ្ងៃ។ ការពិតគឺថាទាហាន​ថ្នាក់ឧត្តមសេនីយ៍មិនត្រូវបានអនុញ្ញាតិឱ្យឡើងឋានៈខ្ពស់នោះ​ទេ ព្រោះពេល​នោះ​គិត​ថា​មនុស្ស​មាន​ដំណែង​ខ្ពស់​ ពេល​ស្លាប់​ទៅ​ពិត​ជា​គួរឲ្យ​ស្ដាយ។

ក្នុងស្រុក រក្សាសិទ្ធ