នេះជាកំហុសរបស់គូស្នេហ៍មួយចំនួន ដែលធ្វើឱ្យជីវិតគូរកាំរកូស ទាស់ទែងគ្នា ធ្វើឱ្យគ្រួសារកើតរឿងក្ដៅក្រហាយ!

មានគូស្នេហ៍ជាច្រើន ក៏ដូចជាប្ដីប្រពន្ធមួយចំនួនគឺ តែងតែព្រងើយកន្តើយ មិនអើពើយកចិត្តទុកដាក់ចំពោះគ្នាទេ ជាពិសេសគឺ ពេលដែលមានរឿង មានបញ្ហា ម្ខាង មិនព្រមសួរនាំរកហេតុផល ចំណែកម្ខាងទៀត ធ្វើហីៗ មិនព្រមបកស្រាយចម្ងល់ដែលមាន ហេតុនេះហើយ ទើបបណ្ដាលឱ្យគូស្នេហ៍មួយចំនួន កាន់តែកើតមានអារម្មណ៍ខឹង អន់ចិត្ត និងរឹតតែមានគម្លាត ឃ្លាតឆ្ងាយពីគ្នា រហូតដល់ដៃគូខ្លះ ស្រាប់តែបែកគ្នាដោយមិនមានមូលហេតុ មិនដឹងរឿងច្បាស់លាស់។

104430223_3200476580178249_8223036985105620332_o

- បើគិតថាជាមនុស្សស្រឡាញ់គ្នា ជាដៃគូជីវិតពិតប្រាកដ មិនថាមានរឿងអ្វីទេ អ្នកគួរតែនិយាយប្រាប់គ្នាទៅវិញទៅមក និយាយឱ្យបានច្បាស់លាស់ ចៀសវាងកុំឱ្យមានបញ្ហាទំនាក់ ឈ្លោះទាស់គ្នាកើតឡើង។

- បើមានបញ្ហាពីកន្លែងធ្វើការខាងក្រៅ ឬការរកស៊ី ត្រូវនិយាយប្រាប់គ្នាទៅវិញទៅមក ដើម្បីរកដំណោះស្រាយ ដើម្បីមានគ្នារំលែកទុក្ខជាមួយ មិនមែនខឹងគោរវ៉ៃរទេះ យកបញ្ហាក្រៅផ្ទះ មកឈ្លោះក្នុងផ្ទះទេ កុំនាំភ្លើងក្រៅយកមកដុតក្នុងផ្ទះ។

- បើដៃគូរបស់អ្នក ធ្វើរឿងអ្វីមួយដែលអ្នកមិនពេញចិត្ត ឬគេធ្វើអ្វីខុស គួរតែប្រាប់គាត់ឱ្យបានដឹង ដើម្បីឱ្យគាត់បានកែប្រែ ឬជួយកែលម្អគ្នា កុំចេះតែលាក់ទុកក្នុងចិត្តតែម្នាក់ឯង រហូតដល់ចងទុកជាគំនុំ គុំកួនជាមួយមនុស្សខ្លួនស្រឡាញ់។


100087453_3168045473421360_306007383228809216_o

បើមានរឿងអ្វីក៏លាក់ទុក ខឹងអន់ចិត្តចេះតែគិតច្រើនតែម្ខាង មានអារម្មណ៍តានតឹង ចេះតែមកជះកំហឹងដាក់គ្នា ខឹងអ្នកណាមិនដឹង តែមកឈ្លោះជាមួយមនុស្សដែលមិនដឹងរឿង ទង្វើបែបហ្នឹង ជីវិតគូស្នេហ៍របស់អ្នក នឹងមិនអាចឋិតថេរយូរអង្វែងនោះឡើយ ដូច្នេះហើយ ដើម្បីចៀសវាងបញ្ហា នាំឱ្យប្រេះឆា គ្មានអ្វីក្រៅពីភាពស្មោះត្រង់ចំពោះគ្នានោះឡើយ៕

98001931_3163960637163177_4473887468818530304_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ