ប្រវត្តិដ៏កម្សត់ នៃព្រះពុទ្ធបដិមាមាស ដែលបញ្ចុះត្បូងពេជ្រសុទ្ធរាប់ពាន់គ្រាប់ ក្នុងព្រះបរមរាជវាំងខ្មែរ វត្តព្រះកែវមរកត

ប្រសិនជាអ្នកបានចូលទៅទស្សនាព្រះបរមរាជវាំងខ្មែរ នៅក្នុងនោះព្រះវិហារ វត្តព្រះកែវមរកត ត្រូវគេស្គាល់ថាទីសក្ការបូជាដ៏មុតមាំរបស់ព្រះមហាក្សត្រ  និងរាជវង្សានុវង្សខ្មែរ ។ ដោយ វត្តដែលមានឈ្មោះដើមថា « វត្តឧបោសថរតនារាម » នេះបានកសាងឡើង​តាំងពីឆ្នាំ១៨៩២ ដល់ ឆ្នាំ១៩០២ តាមលំនាំ​ស្ថាបត្យកម្មខ្មែរ ហើយត្រូវបានរុះរើ​សាងសង់​ជា​ថ្មី​ឡើងវិញ​នៅក្នុង​ឆ្នាំ​១៩៦២ ដែលជាកន្លែងសំខាន់ សម្រាប់ ព្រះរាជវង្សានិវង្ស និង នាម៉ឺនសព្វមុខមន្ត្រីក៏​បានប្រារព្ធ​ពិធីបុណ្យ​​ផ្សេងៗ​​តាម​ទំនៀមទំលាប់​ព្រះពុទ្ធសាសនា​​នៅទីនេះដែរ។

Wat Preah Keo Morakot The Most Sacred And Wealthy Pagoda Of Cambodia1

ព្រះវិហារ ​ឬវត្តនេះ ត្រូវបានអ្នកទេសចរបរទេសហៅថាវត្តប្រាក់ ដោយសារតែកំរាលឥដ្ឋធ្វើអំពីប្រាក់ មានចំនួន៥៣២៩ផ្ទាំង ដែលក្នុងមួយផ្ទាំងមានទម្ងន់ ១.១២៥ គីឡូក្រាម។ វត្ថុសិល្បៈដែលដាក់តាំងដែលនៅក្នុងព្រះវិហារនេះមានចំនួន ១៦៥០ ដែលភាគច្រើនជាពុទ្ធបដិមាធ្វើពីមាស ប្រាក់ សំរឹទ្ ធនិងមានតុបតែងដោយត្បូងមានតម្លៃដូចជាពេជ្រ ត្បូងទទឹម ត្បូងកណ្តៀងនិងត្បូងមានតម្លៃដទៃទៀត

រីឯរូបបដិមាដែលមានភាពល្បីល្បាញជាងគេ បន្ទាប់ពី​ព្រះពុទ្ឋបដិមា១អង្គ ធ្វើ​អំពី​ត្បូង​កែវ​ដ៏​មាន​តម្លៃ ដែល​មាន​ពណ៌​ដូច​មរកតនោះហើយ (បដិមាពិតត្រូវបាន សៀម​ប្រមូល​យក​ទៅ​ជាមួយ​នឹង​រូប​ព្រះ​គោ អំឡុង​ពេល​វាយលុក​បាន​ក្រុង​អង្គរ​ក្នុង​ឆ្នាំ ១៤២០) មានព្រះបដិមា មួយអង្គទៀតដែលល្បីល្បាញ និងគួរឱ្យចាប់អារម្មណ៍ផងដែរ គឺរូបបដិមាព្រះសិរិអារ្យមេត្រី ដែលធ្វើពីមាសទម្ងន់ ៩០គីឡូមាស និងបញ្ចុះនូវគ្រាប់ពេជ្រចំនួន ៩៥៨៤ គ្រាប់ដែលមួយគ្រាប់ដែលធំជាងគេមានទំហំ ២៥ការ៉ាត់។

842854_449018558501049_269708474_o

យ៉ាងណាមិញ ​រូបបដិមាដែលល្បីជាងគេមួយនេះ ដោយសារតែឆ្លងកាត់សង្គ្រាមជាច្រើនដង ​និងជាច្រើនឆ្នាំ  ត្បូងពេជ្រជាច្រើនត្រូវបានបាត់បង់ស្ទើរជាងពាក់កណ្តាល  ដែលជាក្តីសោកស្តាយជាខ្លាំងនូវមរតកសាសនារបស់ខ្មែរយើងមួយនេះ។

ដូច្នេះថ្ងៃនេះផងដែរ ​« ក្នងស្រុក ​» ​សូមនាំអារម្មណ៍ប្រិយមិត្តមកដឹងពីប្រវត្តិនៃ បដិមាមាស មួយអង្គនេះ ដោយធ្វើការដកស្រង់ទាំងស្រុងពី ​គណនីហ្វេសប៊ុកផេក Khmer Architectural ដូចខាងក្រោមនេះ ៖


ព្រះពុទ្ធបដិមាមាស ក្នុងព្រះបរមរាជវាំងខ្មែរ មួយអង្គធំនេះ មាននាមថា  ព្រះជិនរង្សីរាជកនរោត្តម  (Maitreya Golden Buddha at the Royal Palace of Cambodia) កសាងនៅក្នុងឆ្នាំ ១៩០៤ (ឯកសារខ្លះ ១៩០៦) ដោយ ព្រះករុណាសុីសុវត្តិ ព្រះរាជានុកោដ្ឋ តាមព្រះរាជបណ្តាំ នៃព្រះករុណា នរោត្តម ព្រះសុវណ្ណកោដ្ឋ ក្រោយព្រះអង្គសោយទីវង្គត ត្រូវយកកោដ្ឋមាសដែលតម្កល់ព្រះបរមសពព្រះអង្គ មករំលាយដើម្បីសាងព្រះពុទ្ធបដិមាតំណាងព្រះស្រីអាមេត្រី។

105900217_1443624725838001_3353015023988822211_n

បដិមានេះផងដែរ ​បានតម្កល់នៅក្នុងព្រះវិហារ ព្រះកែវមរកត ដោយសាងពីមាសសុទ្ធទំងន់ ៩០គីឡូក្រោម ទាំងជើងទ្រ និងឆ័ត្ររួត ព្រមទាំងត្បូងពេជ្រតូចធំចំនួន ៩៥៨៤គ្រាប់ ត្បូងពេជ្រដែលធំជាងគេស្ថិតលើម្កុជ ទំហំ២៥លី។

គួរឱ្យសោកស្តាយ បន្ទាប់ពីសង្ក្រាមក្នុងប្រទេសកម្ពុជា យើងបាត់បង់អស់ ៧៤៩៨គ្រាប់ នៅពេលដែលកងទ័ពវៀតណាមចូលក្នុងព្រះបរមរាជវាំងខ្មែរ ឆ្នាំ១៩៧៩ ដល់១៩៨៣ សព្វថ្ងៃនេះយើងនៅសល់តែត្បូងពេជ្រចំនួន ២០៨៦ គ្រាប់ប៉ុណោះ។

បញ្ជាក់ : បើតាមប្រភពអត្ថបទភាសាអង់គ្លេស Phnom Penh Skyline & រូបភាព បើមានបងប្អូនណា ដឹងច្បាស់ជាងនឹង ឬខុសឆ្គងយ៉ាងត្រង់ចំនុចណាជួយណែនាំផង។

ដកស្រង់ពី៖ Khmer Architectural

អំពីអ្នកសរសេររបស់យើង៖ The Writer

សួស្តី! ខ្ញុំគឺ​ លក្ខណា​ ជាអ្នកសរសេរអត្ថបទព័ត៌មានចម្រុះទាក់ទងនឹង​ សង្គម​ ចំណេះដឹង​ តារាកម្សាន្ត​ កន្លែងដើរលេង រួមទាំងហាងអាហារក្នុងស្រុក​/ក្រៅស្រុក​ និងជា​ Copy Writer ដែលមានការច្នៃប្រតិដ្ឋក្នុងការផ្សព្វផ្សាយផលិតផល​ និងក្រុមហ៊ុននានាឱ្យមានប្រសិទ្ធភាព!

Tel: 017 84 84 06