របៀបនៃការគេងរបស់អ្នក អាចបង្ហាញពីបុគ្គលិកលក្ខណៈថាអ្នកគឺជាមនុស្សបែបណា!

យើងបានរកឃើញការធ្វើតេស្តសាកល្បងដ៏សាមញ្ញមួយដែលអាចបង្ហាញបានថាអ្នកជាមនុស្សបែបណា។ វាពិតជាត្រូវចំពោះមនុស្សភាគច្រើន។ ពិនិត្យមើលរូបភាពខាងក្រោមហើយជ្រើសរើសទីតាំងដែលអ្នកគិតថាអ្នកតែងតែគេងរបៀបនេះ។

What Your Sleeping Position Reveals About Your Personality

1. ប្រសិនបើអ្នកគេងក្នុងទម្រង់ទី ១ ៖ ប្រសិនបើអ្នកមិនអាចដេកលក់ដោយមិនអង្គញ់ជង្គង់របស់អ្នក នោះមានន័យថាអ្នកគឺជាមនុស្សស្ងប់ស្ងាត់និងអាចទុកចិត្តបាន។ វាមិនងាយស្រួលទេក្នុងការធ្វើឱ្យអ្នកអាក់អន់ចិត្តហើយអ្នកមិនខ្លាចចំពោះអនាគតរបស់អ្នកទេ។ អ្នកអាចកែសំរួលដោយគ្មានបញ្ហាចំពោះការផ្លាស់ប្តូរដែលកើតឡើងនៅក្នុងជីវិតរបស់អ្នក។

Position1

 

2. ប្រសិនបើអ្នកគេងក្នុងទម្រង់ទី ២ ៖ មានន័យថាអ្នកច្រើនតែមានអារម្មណ៍ថាត្រូវការការការពារ យល់ពីអ្នក និងក្តីអាណិត។ តាមរយៈវិធីនេះអ្នកព្យាយាមដកខ្លួនឯងចេញពីបញ្ហាដែលអ្នកប្រឈមមុខនៅជុំវិញអ្នក។ ភាពល្អឥតខ្ចោះសម្រាប់ទេពកោសល្យនិងសក្តានុពលរបស់អ្នកគឺការគូររូបភាព រៀនរាំ ឬការតែងនិពន្ធ។

Position2

3. ប្រសិនបើអ្នកគេងក្នុងទម្រង់ទី ៣ ៖ មានន័យថាអ្នកគឺជាអ្នកដឹកនាំ។ អ្នកជាមនុស្សធ្វើអ្វីៗតាមចិត្តខ្លួនឯង ហើយជាអ្នកផ្តួចផ្តើមគំនិត និងប្រាកដថាមានសណ្តាប់ធ្នាប់ទាំងក្នុងជីវិតផ្ទាល់ខ្លួននិងអាជីពការងារ។ អ្នកចូលចិត្តរៀបចំផែនការគ្រប់យ៉ាងជាមុន ហើយមិនចូលចិត្តភាពភ្ញាក់ផ្អើលទេ។ អ្នកមានសមត្ថភាពតស៊ូនិងអារម្មណ៍ទទួលខុសត្រូវជួយអ្នកឱ្យទទួលបានជោគជ័យដ៏អស្ចារ្យ។

Position3


4. ប្រសិនបើអ្នកគេងក្នុងទម្រង់ទី ៤ ៖ អ្នកទំនងជាមនុស្សវិជ្ជមានដែលស្រឡាញ់អាយុជីវិត។ អ្នកធ្វើការរឹងចចេសនិងតស៊ូប៉ុន្តែតាមរបៀបសមហេតុផលដែលចូលចិត្តនិយាយការពិតជានិច្ច។ មនុស្សដែលមានចរិតបែបនេះច្រើនតែមានបុគ្គលិកលក្ខណៈខ្លាំង។

Position4

5. ប្រសិនបើអ្នកគេងក្នុងទម្រង់ទី ៤ ៖ អ្នកប្រហែលជាជាមនុស្សដែលចេះសម្របខ្លួនដែលដឹងថាគោលដៅមានអ្វីខ្លះនៅក្នុងជីវិតហើយមានគំនិតតែមួយខិតខំដើម្បីសម្រេចបាន។ អ្នកអាចតឹងរឹង បង្ហាញចំណេះដឹង និងទាមទារប៉ុន្តែការទាមទារភាគច្រើនគឺពីខ្លួនអ្នក។

Position5

6. ប្រសិនបើអ្នកគេងក្នុងទម្រង់ទី ៥ ៖ នោះអ្នកនឹងមានបុគ្គលិកលក្ខណៈដែលមិនអាចទាយទុកជាមុនបានដែលជារឿយៗត្រូវបានទាក់ទាញចំពោះដំណើរផ្សងព្រេងគ្រប់ប្រភេទខណៈដែលអារម្មណ៍របស់អ្នកអាចផ្លាស់ប្តូរយ៉ាងឆាប់រហ័សវាអាចធ្វើអោយអ្នកដែលនៅជុំវិញអ្នកយល់ច្រលំ។ ជាញឹកញាប់អ្នកពិបាកក្នុងការសំរេចចិត្តហើយធ្វើការជ្រើសរើស។ ជារួមនៅក្នុងការងារនិងក្នុងជីវិតជាទូទៅអ្នកមានចំណូលចិត្តក្នុងការព្យាយាម សេរីភាពនិងស្ងប់ស្ងាត់ និងហ្មត់ចត់។

Position6

ហើយប្រសិនបើអ្នកគេងខុសគ្នាពីក្នុងរូបភាពនោះវាជាសញ្ញាបង្ហាញថាអ្នកមានបុគ្គលិកលក្ខណៈអាថ៌កំបាំងដែលបានលាក់ជ្រៅសូម្បីតែអ្នកខ្លួនឯងក៏យល់មិនទាន់ច្បាស់ដែរ។

ប្រភព៖ Brightside

អត្ថបទដោយ៖ ក្នុងស្រុក