មនុស្សស្រី ធ្វើអ្វីក៏ដោយ កុំបណ្ដោយទៅតាមបេះដូងខ្លួនឯងពេក ព្រោះបេះដូងយើងទន់ជ្រាយណាស់

ស្រីៗត្រូវចាំ មិនថាក្នុងរឿងស្នេហា ការងារ ឬមិត្តភាពនោះទេ ដាច់ខាតកុំបណ្ដែតបណ្ដោយ ទោរទន់ទៅតាមបេះដូង និងមនោសញ្ចេតនាខ្លួនឯងពេក ព្រោះបើអ្នកបណ្ដោយទៅតាមតែបេះដូង ឬមនោសញ្ចេតនា នោះអ្នកងាយនឹងរងនូវការឈឺចាប់ សេចក្ដីទុក្ខ និងត្រូវបានគេកុហក បោកប្រាស់ ធ្វើបាបខ្លាំងណាស់។

ព្រោះបេះដូងអ្នកទន់ជ្រាយ ងាយនឹងទោរទន់ ឆាប់ឱ្យគេលួងលោមបានយ៉ាងងាយ ដូច្នេះបើអ្នកមិនចេះបែងចែក ឬប្រគល់សិទ្ធទៅឱ្យខួរក្បាលធ្វើការគិត និងពិចារណាទេ នោះបេះដូងរបស់អ្នក ប្រាកដជានាំអ្នកទៅផ្លូវមួយដែលខុស ហើយឱ្យអ្នករងគ្រោះ និងមានបញ្ហាជាច្រើនមិនខានឡើយ។

106197841_949315622175802_7115686758234017332_o

ដូចពាក្យគេថា ជាមនុស្សស្រីគប្បី "ទន់ភ្លន់ តែកុំទន់ជ្រាយ... រឹងមាំ តែកុំរឹងរូស... រួសរាយ តែមិនមែនរាយមានទេ ... " ចំណុចនេះហើយដែលអ្នកគួរតែដឹងថា ភាគច្រើនគឺ បេះដូងយើងធ្វើការមិនបានល្អនោះទេ បេះដូងយើងងាយនឹងជឿជាក់ និងទុកចិត្តគេឯងផ្ដេសផ្ដាសណាស់ ជាពិសេសគឺ ងាយនឹងស្រឡាញ់ អត់ឱន អភ័យ និងផ្ដេកផ្ដួលទៅតាមពាក្យសម្ដីផ្អែមល្ហែម ល្បួងលួងលោមពីមនុស្សដែលមានគំនិតមិនល្អមកលើយើង។


ភាគច្រើននៃមនុស្សដែលគេអាចធ្វើបាប បោកប្រាស់ និងកេងប្រវញ្ចបានគឺមិនមែនត្រឹមតែភាពលោភលន់ទេ តែវាកើតឡើងព្រោះតែភាពស្លូតត្រង់ជ្រុលហួសហេតុ ទឹកចិត្តល្អខុសមនុស្ស និងការប្រើបេះដូង និងមនោសញ្ចេតនាច្រើនជាងខួរក្បាល ការគិតពិចារណា ហេតុនេះហើយ ដែលនាំឱ្យអ្នកងាយនឹងធ្លាក់ក្នុងអន្ទាក់ និងការបោកប្រាស់របស់មនុស្សគំនិតអាក្រក់ដែលនៅជុំវិញខ្លួន៕

105769034_949284532178911_6251511753824259600_n

106202451_949284538845577_6372085320430216765_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ