ទាហានអាមេរិក​គ្រោង​ឈប់​ប្រើ M4A1 និង M16​ ហើយយក​កាំភ្លើងម៉ាកថ្មីមួយ​នេះ​មក​ប្រើវិញ​នៅ​ឆ្នាំ​២០២៣

កងវរសេនាធំលេខ ៧៥​របស់​សហរដ្ឋអាមេរិក កង​ពិសេស Green Berets និងកងកម្លាំងប្រតិបត្តិការថ្មើជើងពិសេសរបស់សហរដ្ឋអាមេរិកដទៃ​ទៀតនឹងត្រូវបំពាក់ដោយអាវុធប្រភេទ​ថ្មី ដោយ​យក​មក​ជំនួស​កាំភ្លើង M4A1 និង​ M16 ដែល​កំពុង​ប្រើ​ជា​ទូទៅ​នា​ពេល​បច្ចុប្បន្ន​នេះ។

Next Generation Squad Weapon Science And Technology Prototype 1800

លោកវរសេនីយ៍ឯក Joel Babbitt នាយទាហានផ្នែកកងកំលាំងនៃកងប្រតិបត្តិការពិសេសបានថ្លែងប្រាប់ គេហទំព័រ Military.com ថា៖ “ យើងគឺជាអ្នកគាំទ្រដ៏ក្លៀវក្លាចំពោះអាវុធជំនាន់ក្រោយទំហំ ៦.៨មីលីម៉ែត្រនៃកងទ័ពរបស់យើង។ យើងរំពឹងថាអាវុធជំនាន់ក្រោយនឹង​ផ្លាស់ប្ដូរទ្រង់ទ្រាយធំ​ហើយបំពេញបន្ថែមនូច​ចំណុច​ខ្វះ​ខាតនា​ពេល​បច្ចុប្បន្ន​នេះ"។

45eba994c31f5231a28939ccc6e07211

កងទ័ពអាមេរិកកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការវាយតម្លៃគំរូកាំភ្លើងម៉ាក NGSW ពីក្រុមហ៊ុន General Dynamics Ordnance & Tactical Systems Inc, Textron Systems and  Sig Sauer Inc ដើម្បីជំនួស M4A1 ដែល​ប្រើ​ប្រាស់​គ្រាប់ ៥.៥៦មីលីម៉ែត្រ ព្រម​ទាំង​កាំភ្លើងយន្តអូតូម៉ាទិកម៉ាក M249 របស់​កងទ័ពថ្មើជើងទាំងអស់​ព្រម​ទាំង​កងកម្លាំងប្រយុទ្ធពិសេស​ដទៃ​ទៀត។


DSC_8422

ប្រសិនបើអ្វីៗទាំងអស់ស្រប​តាម​ការគ្រោងទុក មន្រ្តីធ្វើទំនើបកម្មកងទ័ពនឹងជ្រើសរើសការរចនាចុងក្រោយសម្រាប់កាំភ្លើងវែង និងវ៉ែនតាស្វ័យប្រវត្តិពីក្រុមហ៊ុនតែមួយនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២ ហើយនឹងចាប់ផ្តើមបំពាក់ដល់​ទាហាន​ទាំងអស់នៅឆ្នាំក្រោយ។ បញ្ជាការប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិក មិន​ចេះ​តែ​គាំទ្រ​កម្មវិធី​ផលិត​អាវុធសាមញ្ញៗ​នោះ​ទេ​ដូច​ជាកាំភ្លើងម៉ាក  XM25 ត្រូវ​បរាជ័យ​ក្នុង​ការ​ប្រើប្រាស់​ហើយ​ទាហាន​អាមេរិក​ក៏​ផ្អាក​ការ​ផលិត។

Xm25 Counter Defilade Engagement System 001

ក្នុងកំឡុងពេលវាយតំលៃប្រតិបត្តិការ! កងទ័ព​របស់​កងវរសេនាធំលេខ ៧៥​របស់​សហរដ្ឋអាមេរិកបដិសេ​ធកាន់​កាំភ្លើង XM25 ទៅ​ប្រើ​ប្រាស់​ក្នុងប្រតិបត្តិការនានា​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។​ ក្រុម​ទាហាន Rangers​ អាមេរិក បានរកឃើញថា XM25 ធ្ងន់ពេកហើយក៏មានការព្រួយបារម្ភផងដែរថាកាណុងបាញ់​គ្រាប់​បែកទំហំ ២៥ មីលីម៉ែត្រគឺមិនគ្រប់គ្រាន់នោះ​ទេ​ហើយពួក​គេ​សុខ​ចិត្ត​យក​ M4A1 ទៅ​បន្តបេសកកម្ម៕

120615 A 3108M 023