Vietjet ឈ្នះពានរង្វាន់ «ក្រុមហ៊ុនល្អបំផុត ដែលគួរឲ្យចង់បម្រើការងារនៅអាស៊ី» ពីរឆ្នាំជាប់គ្នា

ហូជីមិញ, ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២០ - ក្រុមហ៊ុនអាកាសចរណ៍យុគសម័យថ្មី Vietjet  ត្រូវបានប្រកាសជាជ័យលាភីក្នុងពានរង្វាន់ «ក្រុមហ៊ុនល្អបំផុតទាំង ៥០ ដែលគួរឲ្យចង់បម្រើការងារនៅអាស៊ី»​ រយៈពេលពីរឆ្នាំជាប់គ្នា ហើយ សមិទ្ធិផលនេះទទួលបានដោយសារ ការវិនិយោគដ៏រឹងមាំលើបុគ្គលិក និងការប្ដេជា្ញចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់សុខុមាលភាព និងការចូលរួមពីនិយោជិក ដែលធានាឲ្យបាននូវភាពជោគជ័យបន្ថែមទៀតរបស់ក្រុមហ៊ុន។

Vietjet   HR Asia Awards 2020 (1)[1]

ពានរង្វាន់នេះត្រូវបានប្រកាសឡើងក្នុងព្រឹត្តិការណ៍ពានរង្វាន់ធនធានមនុស្សនៅអាស៊ីប្រចាំឆ្នាំ២០២០ (HR Asia Awards 2020) រៀបចំឡើងដោយទស្សនាវដ្តី  HR Asia Magazine ធ្វើឡើងនៅក្នុងទីក្រុង ហូជីមិញ ប្រទេសវៀតណាម។ ព្រឹត្តិការណ៍នេះបានផ្តល់កិត្តិយសដល់ក្រុមហ៊ុន និង សហគ្រាសឈានមុខគេជាច្រើនទៀត ដែលបានផ្ដល់បរិយាកាសការងារល្អបំផុតនៅទូទាំងទ្វីបអាស៊ី ដូចជា ក្រុមហ៊ុនកូកា-កូឡា (Coca Cola)   ធនាគារ ស៊ីនហាន(Shinhan) ធនាគារ Techcombank ល។​

Vietjet   HR Asia Awards 2020 (2)

នាយកគ្រប់គ្រងក្រុមហ៊ុន Vietjet  លោក Luu Duc Khanh បានមានប្រសាសន៍ថា៖ «យើងពិតជាសប្បាយចិត្តដែលទទួលបានពានរង្វាន់នេះ។ ក្រុមហ៊ុន Vietjet តែងតែមានមោទនភាពចំពោះអ្នកដឹកនាំរបស់យើង ដែលមានធនធានមនុស្សប្រកបដោយបទពិសោធន៍ គុណភាពខ្ពស់ វិជ្ជាជីវៈនិងខិតខំបម្រើការងារ រួមជាមួយ បរិយាកាសការងារស្មើភាពគ្នា  មានគោលការណ៍ធនធានមនុស្សល្អៗ ឱកាសស្មើគ្នា និងផ្ដល់ឱកាសឡើងដំណែងគ្មានកំណត់សម្រាប់បុគ្គលិកទាំងអស់ផងដែរ។ ពួកគេគឺជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យរបស់ក្រុមហ៊ុន Vietjet      នាពេលបច្ចុប្បន្ននេះ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំនិងជាការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុននាពេលអនាគត។ ខ្ញុំសូមថ្លែងអំណរគុណដល់បុគ្គលិកជាង ៦ ០០០ នាក់ របស់ក្រុមហ៊ុន Vietjet ទាំងអស់ និងសូមកោតសរសើរចំពោះរាល់សាមគ្គីភាព និងការខិតខំ រួមទាំងកិច្ចសហប្រតិបត្តិការរបស់ដៃគូអាជីវកម្មរបស់ក្រុមហ៊ុន Vietjet ទាំងអស់នៅជុំវិញពិភពលោក។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ  ក្រុមហ៊ុន Vietjet  ទទួលបានពានរង្វាន់កិត្តិយសអន្តរជាតិ ជាច្រើនដូចជាពានរង្វាន់ «ក្រុមហ៊ុននិយោជកល្អបំផុតក្នុងអាស៊ីឆ្នាំ2019» ពានរង្វាន់ «ម៉ាកយីហោឈានមុខគេនៅអាស៊ី» ក្នុងចំណោមម៉ាកយីហោកំពូលទាំង ៥០០ និង ពានរង្វាន់ ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ នៅលើពិភពលោក ក្នុងការផ្តល់ហិរញ្ញប្បទាននិងប្រតិបត្តិការល្អ ទទួលស្គាល់ដោយទិនានុប្បវត្តិ AirFinance។​

ទាក់ទងនឹងការបណ្តុះបណ្តាល និងការជ្រើសរើសបុគ្គលិក ក្រុមហ៊ុន Vietjet តែងតែផ្តោតលើការបង្កើតធនធានមនុស្សឲ្យបានរឹងមាំ និងវិនិយោគលើបុគ្គលិក ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់នៅក្នុងសកម្មភាពទាំងអស់របស់ក្រុមហ៊ុន។ ដោយមានគោលបំណងក្នុងការពង្រីកបណ្តាញហោះហើររបស់ខ្លួននៅពាសពេញពិភពលោក និងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ពិភពលោកនាពេលអនាគត ក្រុមហ៊ុន Vietjet ខិតខំបង្កើតឱកាសអភិវឌ្ឍន៍គ្មានដែនកំណត់ សម្រាប់និយោជិករបស់ខ្លួន តាមរយៈការផ្ដល់ប្រាក់ឈ្នួលខ្ពស់ និងបរិយាកាសការងារមានភាពរាក់ទាក់។

នៅក្នុងបរិបទដ៏ស្មុគស្មាញនៃការរីករាលដាលនៃរីរុសកូវីដ ១៩ ក្រុមហ៊ុន Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ដ៏កម្រមួយដែលរក្សាបានស្ថេរភាពកម្លាំងពលកម្ម និងបានយកឱកាសនេះរៀបចំកម្មវិធីបណ្តុះបណ្តាល និងកម្មវិធីអភិវឌ្ឍន៍ដើម្បីបង្កើនជំនាញបច្ចេកទេសដល់និយោជិករបស់ខ្លួន អំឡុងពេលនៃការរក្សាគម្លាតពីគ្នា។ 

ក្រុមហ៊ុន Vietjet ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលរក្សាបាននូវគោលការណ៍សុខុមាលភាពល្អបំផុតសម្រាប់និយោជិក ក្រោមវីរុស កូវីដ ១៩  នោះគឺដោយសារសមត្ថភាពនៃអភិបាលកិច្ច លទ្ធផលអាជីវកម្មដ៏រឹងមាំ និងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុរឹងមាំ។

ពានរង្វាន់ធនធានមនុស្សប្រចាំអាស៊ី  (HR Asia Awards) គឺជាពានរង្វាន់កិត្តិយសប្រចាំឆ្នាំដ៏ល្បីមួយ សម្រាប់ធនធានមនុស្សនៅក្នុងតំបន់អាស៊ី។ ពានរង្វាន់នេះផ្តល់កិត្តិយសដល់ ក្រុមហ៊ុន និង សហគ្រាសឈានមុខគេដែលផ្តល់នូវគោលការណ៍សុខុមាលភាពទាក់ទាញ បរិយាកាសការងារល្អ និងកម្មវិធីបណ្តុះបណ្តាលទៀងទាត់និងកម្មវិធីអភិវឌ្ឍន៍។

###

អំពីក្រុមហ៊ុន Vietjet

Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេក្នុងប្រទេសវៀតណាមដែលធ្វើប្រតិបត្តិការក្នុងនាមជា​ក្រុមហ៊ុនអាកាសចរណ៍ទំនើប​មួយ ដែល​ផ្ដល់ជូន​នូវតម្លៃសំបុត្រប្រកប​ដោយភាពសន្សំសំចៃជាមួយនឹងសេវាកម្មច្រើនមុខដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet មិនត្រឹមតែផ្តល់សេវាដឹកជញ្ចូនប៉ុណ្ណោះទេប៉ុន្តែក៏​មាន​ប្រើប្រាស់​បច្ចេកវិទ្យាពាណិជ្ជកម្មអេឡិចត្រូនិច ដើម្បីផ្តល់ជូននូវផលិតផល និងសេវាកម្មផ្សេងៗសម្រាប់អតិថិជនផងដែរ។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញសិទ្ធិរបស់​សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ដោយទទួលបានវិញ្ញាបនប័ត្រ សវនកម្មសុវត្ថិភាពប្រតិបត្តិការ (IOSA) ពី IATA។ក្រុមហ៊ុន Vietjet ត្រូវបានចាត់ថ្នាក់ថា​ជា “ក្រុមហ៊ុនអាកាសចរណ៍​ល្អ​បំផុត​សម្រាប់ការ​គិត​ថ្លៃ​សេវា​ដឹកជញ្ជូនទាប​បំផុតឆ្នាំ2018 – 2019” និងបានទទួលរង្វាន់សុវត្ថិភាពខ្ពស់បំផុតលំដាប់ផ្កាយ 7 នៅឆ្នាំ 2018 ដោយគេហទំព័រដាក់ពិន្ទុសុវត្ថិភាពនិងផលិតផលតែមួយគត់របស់ពិភពលោកឈ្មោះ AirlineRatings.com ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjetក៏ត្រូវបានចាត់ថ្នាក់ជា​ក្រុមហ៊ុនអាកាសចរណ៍មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ល្អបំផុតទាំង 50 របស់ពិភពលោក​ក្នុង​ឆ្នាំ2018 សម្រាប់​​ភាពរឹងមាំផ្នែក​ហិរញ្ញប្បទាន និងប្រតិបត្តិការ ដែលការ​ចាត់ថ្នាកនេះធ្វើឡើង​ដោយ Airfinance Journal ។

បច្ចុប្បន្នក្រុមហ៊ុន Vietjet មានយន្តហោះប្រភេទ A320 និង A321 ចំនួន 60 គ្រឿងដែលមានជើងហោះហើរចំនួន​ជាង 385លើក ជារៀងរាល់ថ្ងៃ ដោយរហូតមកទល់នឹង​ពេលនេះ​បានដឹកជញ្ជូន​​អ្នកដំណើរជាង 65 លាននាក់ និងមានផ្លូវហោះហើរចំនួន 104គ្របដណ្តប់គោលដៅនានា​ទូទាំងប្រទេសវៀតណាម និងគោលដៅអន្តរជាតិដូចជា ជប៉ុន ហុងកុង សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ចិនដីគោក ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងកម្ពុជា។


ក្រុមហ៊ុនអាកាសចរណ៍ Vietjet មានផែនការពង្រីកបណ្តាញជើងហោះហើររបស់ខ្លួនទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកហើយបានចុះកិច្ចសន្យាទិញយន្តហោះជំនាន់ថ្មីពីក្រុមហ៊ុនផលិតយន្តហោះល្បីៗនៅលើពិភពលោកផងដែរ។

ចុច Like គេហទំព័រ របស់ Vietjet ក្នុង ហ្វេសប៊ុក https://www.facebook.com/Vietjetcambodia/  ឬក៏តាមមើលព័ត៌មានថ្មីពី Vietjet លើ​ Twitter https://twitter.com/vietjetvietnam  ឬលើទំព័រ Youtube https://www.youtube.com/user/vietjetvietnam

ទំនាក់ទំនងព័ត៌មាន

QED

Cambodia (Khmer)

Mr. Phearun Chhorn

Email: [email protected]

Cell +855 10 296 617

Cambodia (English)

Mr. Julian Rake

Email: [email protected]

Cell: +855 93 324 283

Vietjet

Ms. Kieu Duong (Amy)

Email: [email protected]

Cell: +84 932 775 066